«ខ្ញុំជិះកាណូតលេង តែក៏ស្រាប់តែទាក់ជាមួយអ្វីម្យ៉ាងរឹងៗក៏អូសវាមកច្រាំងទើបឃើញថាជាសាកសពមនុស្ស រហ័សទាក់ទងទៅប៉ូលីសតែម្តង»បុរសម្នាក់ដែលឃើញសាកសពមុនគេក៏រហ័សរៀបរាប់គ្រប់យ៉ាងទៅអោយបេនយ៉ាមីនដឹង បេនយ៉ាមើលក្នុងកំណត់ហេតុឃើញថាដូចអ្វីដែលគេនិយាយមិនខុស
«ចុះលោកស្គាល់ជនរងគ្រោះទេ?»
«អត់ស្គាល់គេទេបាទ»
«អរគុណ!! សែបមានសើបរកគ្រួសារសពហើយឬនៅ?»បេនយ៉ាមីន ងាកទៅសួរក្រុមការងារខ្លួនវិញ
«នៅទេលោកព្រោះសាកសពហើមខ្លាំងដូច្នេះពួកយើងពិបាកកំណត់អត្តសញ្ញាណណាស់»ហ្វាំពីង
«លោកស្នងការ មកនេះបន្តិច»វីហៅបេនយ៉ាមីនអោយទៅក្បែរសាកសពហាក់ដូចជាគេរកឃើញចំណុចសង្ស័យ
«នៅកញ្ចឹងសាកសពហាក់បីដូចជាមានស្នាមម្រាមដៃ ដូចជាមិនមែនលង់ទឹកស្លាប់ទេ»វី ពិនិត្យសាកសពនោះមួយសន្ទុះថ្វីត្បិតតែសពហើមខ្លាំងតែគេក៏អាចសង្កេតពីភាពមិនប្រក្រតីនៅលើករសាកសពបានដែរ
«យកសាកសពទៅធ្វើការកោសល្យវិច័យទៅ បានការណ៍យ៉ាងណាប្រាប់ខ្ញុំភ្លាម»បេនយ៉ាមីន
«បាទលោកស្នងការ»វីក៏ទៅធ្វើតាមបញ្ជារ ពួកគេក៏អូសសាកសពនោះយកទៅដាក់ឡានដើម្បីបើកទៅស្នាក់ការកោលសល្យវិច្ច័យ៊
ខណៈពេលនោះវាយុកំពុងតែផ្តិតរូបភាពគេស្រាប់តែបានឃើញបុរសម្នាក់ឈរមើលពួកប៉ូលីសនៅជ្រុងម្ខាងក្បែរដើមឈើគួរអោយសង្ស័យគេក៏លួចថតរូបបុរសនោះទុក ព្រោះរឹកពារលឹបលរចម្លែករបស់គេ បុរសនោះឃើញវាយុមើលក៏ស្រាប់តែដើរចេញទៅយ៉ាងលឿន៖
«ស៊ុនឆេ បន្តិចទៀតខ្ញុំមកវិញ»វាយុឃើញបុរសនោះទៅរហ័សដោះកាមេរ៉ាខ្លួនអោយស៊ុនឆេរួចរត់ទៅតាមបុរសចម្លែកនោះ
«ហ្យុងទៅណា»សម្លេងស៊ុនឆេស្រែកក៏បានឮទៅដល់បេនយ៉ាមីន នាយងាកទៅឃើញវាយុហាក់ដូចជាកំពុងធ្វើអ្វីម្យ៉ាងក៏សង្ស័យ
«យកសពទៅមុនទៅ ខ្ញុំមានការបន្តិច»បេនយ៉ាមីនប្រាប់ទៅវីមុននឹងខ្លួនចេញទៅ។
YOU ARE READING
ភារកិច្ចផ្តើមស្នេហ៍ (ចប់)
Actionបេនយ៉ាមីន គឺជាប៉ូលីសជាន់ខ្ពស់មានងារជាស្នងការរង គេធ្វើរឿងក្តីជាច្រើនមិនថាជាក្តីឃាតកម្ម ឧក្រិដ្ឋកម្ម ជួញដូរអាវុធឬគ្រឿងញៀន តែសុខៗក៏ស្រាប់តែមានអ្នកាសែតកំលោះរូបស្រស់មកតាមរញ៉េរញ៉ៃគេយកព័ត៌មានធ្វើអោយគេធុញទ្រាន់ តែយូរៗវាក៏បានបង្កើតទៅជាស្នេហាដ៏ជ្រាលជ្រៅ។ តួអង...
ភាគទី ០៩ សាកសពមនុស្សលង់ទឹក
Start from the beginning
