" ហុឺយ~~ ធុញមែន! " សាតូ ដកដង្ហើមធំរួចបើកទ្វារចេញមកវាក់អើរនឹងជេកស៍នៅលាងដៃ មិនដឹងចូលតាំងពីពេលណាស្ដាប់លឺអីខ្លះ
"........... " ស្ងាត់គ្មានអ្នកនិយាយ ទើបសាតូនិយាយមុន
" មុននេះបងប្រុសមានលឺអីអត់? " សាតូ និយាយតិចៗសួរគេ
" លឺអី? " ជេកស៍ សួរធ្វើពើរទាំងមុននេះគេលឺអស់ហើយ
" គឺ...គ្មានអីទេ! ខ្ញុំទៅមុនហើយ " សាតូ រកចេញទៅតែជេកស៍ចាប់ដៃគេជាប់ទាញខ្ទប់ទៅជញ្ជាំង
" ខ្ញុំជួយឯងបាន! " ជេកស៍ ញញឹមលាក់គំនួច តើគេចង់ជួយអី?
" ជួ..ជួយអី? " សាតូ ងើយមុខសួរទាំងភ័យៗ មាឌតូចៗរបស់ខ្លួនត្រូវបាំងជិតដោយមាឌធំរបស់ជេកស៍ ដូចយក្យនឹងស្រមោច
" ក្រែងឯងមិនចង់ណាត់ជួបប្អូនស្រីរបស់ខ្ញុំមែនទេ?ខ្ញុំជួយបាន!! " ជេកស៍
" ពិតមែនហេស៎? " សាតូ សប្បាយអរឡើងភ្លេចគិតថាគេដឹងបានយ៉ាងម៉េចរឿងនេះ
" .......... " ជេកស៍ ញញឹមចុងមាត់មុននឹងអោនខ្សឹបអីមិនដឹង រួចទើបចេញទៅមុនបាត់ ទុកអោយសាតូនៅតែម្នាក់ឯង..។
#ភូមិគ្រឹះហ្វៀលរ៉ូ
" ជុងហ្គុកមកវិញហើយ? " ថេយ៉ុង ចាំគូដណ្ដឹងចេញពីរៀន ទម្រាំគេមកម៉ោង៩យប់ល្មម
" សុំថើបមួយមក~~ " ជុងហ្គុក ដើរទៅអោប រួចអោនទៅថើបមាត់ថេយ៉ុងតែត្រូវចាប់ជាប់
" មិនបាន!! " ថេយ៉ុង គ្រវីក្បាល
" ខ្ញុំនឹកបងណាស់ណា! អោយថើបបន្តិចមកបានបាត់នឹក " ជុងហ្គុក
" កុំរលៀមពេក! " ថេយ៉ុង រុញមុខគេចេញ ពេលឃើញគេធ្វើមុខមិនសុខចិត្តក៏អស់សំណើច
" ឯងញាំអីឬនៅ? " ថេយ៉ុង
" ញាំនៅផ្ទះម៉ាក់រួចហើយ " ជុងហ្គុក
" ម៉ាក់ឯងសុខសប្បាយឬអត់ បងខានទៅលេងគាត់យូរហើយ " ថេយ៉ុង
" អនាគតម៉ាក់ក្មេកបងសុខសប្បាយទេ បងកុំបារម្ភ " ជុងហ្គុក
" កុំបុិនពេកឯងនេះ " ថេយ៉ុង និយាយរួចក៏បែរដើរចេញទៅជាន់លើ ពាក្យជុងហ្គុកមុននេះធ្វើអោយគេអៀន
" បងចាំខ្ញុំផង " ជុងហ្គុក ដើរទៅតាមចាប់កាន់ដៃថេយ៉ុងបណ្ដើរគ្នាទៅបន្ទប់
" បងអៀនមែន? " ជុងហ្គុក នៅឆ្លៀតសួរបានទៀត មុខថេយ៉ុងបញ្ជាក់យ៉ាងច្បាស់ប៉ុណ្ណឹងហើយ
" គ្មានទេ មិនបានអៀន! " ថេយ៉ុង ប្រកែកតែមុខឡើងក្រហម
" តែមុខបងក្រហម អ៊ួយ~~ឈឺ " ជុងហ្គុក និយាយមិនទាន់ចប់ផង ត្រូវថេយ៉ុងច្របាច់ដៃចំដៃគេរបួស
" យ៉ាងម៉េច? ដៃកើតអី? " ថេយ៉ុង លឺគេស្រែកឈឺខ្លួនក៏អោនមើលដៃឃើញដៃគេមានឈាមក៏កើតចិត្តបារម្ភ។ មកដល់បន្ទប់មិនទាន់ថេយ៉ុងទាញដៃយកទៅមើល
" ........... "
" ដៃទៅត្រូវអីមក? " ថេយ៉ុង ងើយមុខសួរ
" របួសបន្តិចប៉ុណ្ណោះ បងកុំបារម្ភអីតិចទៀតជាហើយ " ជុងហ្គុក មិនប្រាប់មូលហេតុ ព្រោះដឹងស្រាប់ហើយថាដៃគេត្រូវនឹងអី
" ចាំយើងយកថ្នាំមកលាងរបួសអោយ ប្រអប់ថ្នាំនៅឯណា? " ថេយ៉ុង
" នៅថតតុទី១ " ជុងហ្គុក
" ធ្វើអីមិនចេះប្រយ័ត្នសោះ ពីក្មេងក៏បែបនេះ " ថេយ៉ុង យកប្រអប់ថ្នាំដាក់លើពូក រអ៊ូទាំងបារម្ភ
" កាលនោះបងចិត្តដាច់ណាស់ ឃើញខ្ញុំដួលហើយមិនជួយលើកខ្ញុំទេ " ជុងហ្គុក
" មិនចូលចិត្តជួយលើកធ្វើអី! " ថេយ៉ុង លាងរបួសយ៉ាងយកចិត្តទុកដាក់ ខ្លាចគេឈឺ
" ចុះពេលនេះបងចូលចិត្តខ្ញុំ? " ជុងហ្គុក
" មិន ដឹង! " ថេយ៉ុង
" ខ្ញុំដឹងបងទុកខ្ញុំត្រឹមប្អូនប្រុសប៉ុណ្ណោះ " ជុងហ្គុក មិញនឹងនៅញញឹមឥឡូវក៏ទម្លាក់ទឹកមុខចុះ
" រួចហើយ កុំអោយត្រូវទឹកមុខរបួសនឹងហើម " ថេយ៉ុង រុំរបួសរួចរាល់នឹងហាមមិនអោយត្រូវទឹកទាំងមិនស្ដាប់ជុងហ្គុកនិយាយ
" បងគេងទីនេះហើយ " ជុងហ្គុក ឃាត់ពេលថេយ៉ុងបម្រុងទៅវិញ
" ទើបតែឯងថ្ងៃមុនសោះ " ថេយ៉ុង
" ដៃខ្ញុំឈឺណាបង " ជុងហ្គុក រកលេសដៃឈឺឃាត់គេគេង ដូចមិនទំនងសោះប្រូ
" .....ក៏បាន! " ថេយ៉ុង ខ្ជិលប្រកែក ហួសចិត្តដែលរកលេសដៃឈឺបន្តិចនឹងឃាត់ខ្លួនអោយគេងជាមួយ បើពិបាកពេករើមកនៅជាមួយគ្នាតែម្ដងទៅ។
សូមរងចាំភាគបន្ត.......
YOU ARE READING
អាពាហ៍ពិពាហ៍បេះដូង
Romanceព្រហ្មលិខិតចារមកថាជាគូមិនប្រកាន់ថាជាអាយុអ្វីក៏នៅជាប្ដី.. ប៉ុន្ដែអាយុមួយនោះហើយធ្វើអោយថេយ៉ុងទទួលយកមិនបាន.. ជុងហ្គុក សាន់ឌ័រ × ថេហ្យុង ហ្វៀលរ៉ូហ្សា
ភាគទី២០:ខ្ញុំជួយឯងបាន!
Start from the beginning
