ភាគទី ០៦ ក្មេងរំខាន

Start from the beginning
                                        

«អួយ-ឯងជាខ្មោចឬទើបមកលឹបលរមិនអោយសម្លេងសោះ»បេនយ៉ាមីន ពាក់មួកគោបរួចស្រាប់តែដៀងភ្នែកឃើញវាយុឈរក្បែរម៉ូតូគេសើចស្ញេញ ដូចខ្មោចអ៊ីចឹង

«ខ្ញុំសុំទៅជាមួយផងបានទេ?»វាយុ

«ទេ!!!»មួយម៉ាត់យ៉ាងខ្លី រួចក៏បញ្ឆេះម៉ូតូ

«លោកខ្ញុំនិយាយពិតមែន ឡានខ្ញុំចតនៅឧទ្យាន ហើយខុនដូរខ្ញុំគេបិទទ្វារហើយ ពេលនេះអត់មានកន្លែងស្នាក់ទេ»វាយុធ្មេចភ្នែកម៉ក់ៗដាក់បេនយ៉ាមីន

«នេះជារឿងរបស់ឯង»ក្រវៀសដៃវាយុចេញរួចមូលហ្គែរម៉ូតូបើកទៅបាត់

«ហ្ហើយលោក-»វាយុ ហួសចិត្តបន្តិច ម្តេចនាយប៉ូលីសនេះដាច់ធម៌មេត្តាម្ល៉េះ

«អាប៉ូលីសមុខដូចជនល្មើស ជួបលោកពេលណាក៏ស៊យដែរ ឥឡូវធ្វើម៉េចទៅ ត្រូវគេងតាមផ្លូវឬ ហ្ហឹក ហ្ហឹក»វាយុ ដោះស្បែកជើងគប់បេនយ៉ាមីនតែម្តង តែសំណាងបេនយ៉ាមីនជិះលឿនកុំអីម៉ាស្បែកជើង សំខាន់គប់គេហើយដើរទៅរើសខ្លួនឯងរអ៊ូផង ជេរផងយំផង

«ហ្ហឹក ហ្ហឹក អាប៉ូលីសចិត្តអាក្រក់»វាយុ ដើរតាមផ្លូវតែម្នាក់ឯង គេយំចេញមកម្យ៉ាងព្រោះខ្លាច ទីនេះស្ងាត់ជ្រងំពេលនេះក៏មិនមានតាក់សុីឬមនុស្សម្នាដែរ ម្យ៉ាងមនុស្សគេខ្លាចខ្មោចទៀត។ វាយុក៏ដើរមកអង្គុយនៅចំណតឡានក្រុងមួយដែលឆ្ងាយពីទីនេះ គេអោបជើងអង្គុយយំម្នាក់ឯងព្រោះខឹងចិត្ត

      ងឺត*
«ឡើងមក»កំពុងតែយំៗស្រាប់តែមានម៉ូតូមួយមកចតពីមុខគេ ហៅគេឡើងវាយុក៏ងើយមើលឃើញថា

«លោកមកវិញធ្វើអី ម្តេចមិនទុកខ្ញុំអោយគេចាប់អោយបាត់ទៅ ហ្ហឹក»វាយុឃើញបេនយ៉ាមីនក៏ពេបមាត់យំទៀត

«បើមិនឡើងយើងទៅវិញហើយ»គេខំមានចិត្តមុននេះក៏ទៅហើយតែយល់ថាអាណិតក្មេង ក៏បកមកវិញម្យ៉ាងវាក៏ជាកំហុសនាយ តែមកដល់ឃើញវាយុយំក៏ភ្ញាក់ផ្អើលបន្តិច

«ហ្ហឹស លោកចូលចិត្តតែគំរាម»ដោយខ្លាចដេកហាលខ្យល់ក៏ព្រមទៅតាមទាំងចិត្តខឹង បេនយ៉ាមីនក៏ហុចមួកអោយគេពាក់។

     វាយុឡើងលើម៉ូតូ វាជាម៉ូតូធំកន្លែងខាងក្រោយមិនមានច្រើនទេតែតម្រូវអោយអ្នកខាងក្រោយអោបអ្នកខាងមុខ តែវាយុគេមិនអោបឡើយសុខចិត្តតោងកន្ទុយម៉ូតូវិញ

ភារកិច្ចផ្តើមស្នេហ៍ (ចប់)Where stories live. Discover now