"ន៎ែ...ស្រែកស្អីក៏ស្រែកម្លេស"ជូហ្វាន់ ដែលមកតាមក្រោយក៏ស្រីស្ដីអោយប្អូន នេះលែងមកដល់ស្រែកឡែតៗហើយវិមានខ្ទរអញ្ចេះទៀតកាន់តែហឹងត្រចៀកកញ្ចាស់ក្បាលអស់ហើយធ្វើដូចក្មេងបៀមដៃចឹងកើត
"បើថ្លង់យកសុីម៉ង់បិទត្រចៀកទៅ"ហ្វុងយៀន ថាហើយក៏ដើរកាច់រាងចូលទៅខាងក្នុងព្រោះស្អប់អាបងនឹងណាស់ពូកែតែអាខាងថាអោយតាំងពីរតូចក្រូចឆ្មារហូតដល់កញ្ចាស់ក្បាលជិតបានប្រពន្ធហើយនៅចរឹកកែមិនឡើងទៀត។
"កុំអោយយើងមានថ្ងៃណាមួយអោយសោះនាងហ្វុងយៀន"ជូហ្វាន់ សែនក្ដៅក្រហល់ក្រហាយក្នុងចិត្តកាលដែលធ្វើស្អីប្អូនមិនបានមានតែគេឌឺថែម ហើយនាយតែងតែហៅប្អូនថានាងរហូតព្រោះដឹងថាប្អូនរបស់គេចេញមកក៏ថាខ្ទើយកំពូលញេញដែល
"តិចបែកក្បាលម៉ាកែវទឹកអាក'ជូ!"ហ្វុងយៀន លើកកែវទឹកច្រលោទៅរកកូនប្រុសច្បងដែលកំពុងតែបណ្ដើរនាយល្អិតមូឈីចូលមកតុអាហារ
"ហ្វុងយៀនមិចនិយាយបែបនេះដាក់បងចឹងកូន"ជេយ៉ុន និយាយទាំងមិនពេញចិត្តកាលដែលឃើញកូនៗឈ្លោះគ្នាបែបនេះទ្រូងគេជាអ្នកបង្កើតវាឈឺ
"ម៉ាម៉ាមិនមើលគេហៅកូននាងរហូត"ហ្វុងយៀន ស្រាប់តែញិកញ៉ក់ឡើងលើកដៃចង្អុរទៅបងរបស់ខ្លួនទូលពិតប្រាប់ម៉ាម៉ារបស់គេអោយដឹងថាគេមិនមែនជាម្ចាស់ដើមហេតុគឺជូហ្វាន់ទេដែលតែងតែរករឿងគេមុន
"ចុះប៉ុណ្ណឹងដាច់សាច់ទេ?"សុងហ៊ុន ក៏ស្រាប់តែសួរឡើងទើបគេគ្រវីក្បាលព្រោះហហវុងយៀនខ្លាចប៉ារបស់គេណាស់តែនាយលើកនិយាយអ្វីមួយហើយគឺគេដឹងតែស្ងាត់មិនថារឿងនោះគេត្រូវឬខុសយ៉ាងណាក្ដីគឺដឹងត្រឹមតែស្ងាត់។
"ហុឹស...ចាំមើលចុះ"ហ្វុងយៀន ក៏សម្លក់អាបងប្រុសហើយក៏ចាប់ផ្ដើមញុាំបាយរបស់ខ្លួន
"យ៉ាងមិចហើយនៅហាងកូន"សុងហ៊ុន ក៏ងាកទៅសួរមូឈីទើបគេញញឹមមុននឹងឆ្លើយសំណួរមនុស្សចាស់
"មានភ្ញៀវចូលរាល់ថ្ងៃប៉ាប៉ាកុំបារម្ភអី"មូឈី ចំណែកសុងហ៊ុនលឺហើយក៏ងក់ក្បាល
"បើបានបែបនេះប៉ាអស់បារម្ភហើយ"សុងហ៊ុន
"បងមូឈីរសៀលជូនអូនទៅដើរលេងតិចមក"ហានយី ក៏ងាកទៅសួរអនាគរបងថ្លៃព្រោះគេចង់ដើរលេង
VOUS LISEZ
មហិច្ឆតាម្ចាស់បំណុល
Nouvelles«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
ភាគទី២ នៅមិនដឹងខ្លួនទៀត
Depuis le début
