ភាគទី៤១ ឯងគិតថាយើងចង់ធ្វើអី

Start from the beginning
                                        

"ចេះលូកមាត់ម្ល៉េះរឿងគេសោះ"ហ្វុងយៀន ក៏ងកទៅថាអោយបងប្រុសខ្លួនទាំងមាត់កំពុងតែទំពារភ្លៅមាន់

"ពិតមែនហើយ"លីងយៀន ចំណែកអ្នកដែលត្រូវប្អូនៗព្រួតថាអោយក៏ងើបមុខចេញពីរចានបាយសម្លក់ទៅកាន់ប្អូនៗវិញទើបពួកគេរហ័សអោនមុខញុាំបាយតទៀតដោយខ្លាចក្រសែភ្នែកដូចជាមាន់ព្រៃនោះមើលមកសាហាវពិតមែនធ្វើអញ្ចឹងទៅកាន់តែដូចប៉ាប៉ា។

"ញុាំតទៀតចុះ"ជេយ៉ុន ក៏បន្លឺឡើងមុននឹងគ្រវីក្បាលហួសចិត្តនឹងកូនប្រុសច្បងរបស់គេនិយាយទៅចរឹកកាន់តែទាំងអស់តែម្ដងគ្មានខុសសោះឬមួយកាលទម្ងន់ជូហ្វាន់គេស្រឡាញ់រាងក្រាស់ពេក!?

បន្ទាប់មកពួកគេក៏នាំគ្នាញុាំអាហារជជែកគ្នាលេងក្រោមដំណក់ទឹកភ្លៀងដែលហូរមិនដាច់គ្រាប់នោះរហូតដល់រួចរាល់ទើបបំបែកគ្នាទៅបន្ទប់គេង។

"ឯងចូលទៅងូតទឹកមុនយើងចុះ!"ជូហ្វាន់ ក៏ងាកទៅមើលអាល្អិតដែលអង្គុយនៅចុងពូកសម្លឹងមើលគេលេងហ្គេមភ្លិះមិនព្រមទៅងូតទឹកដើម្បីឡើងគេងព្រោះមើលទៅគេងងុយគេងហើយ

"ខ្ញុំចាំបងប្រុស"មូឈី នៅតែចចេសមិនព្រមទៅធ្វើអោយអាល្អិតដែលមានមាឌធំជាងគេឯណោះខ្នាញ់នឹងឃ្នើសចិត្តមិនស្ទើរទើបស្ទុះក្រោកចេញពីរកន្លែងលេងហ្គេមដើរមករកគេទាំងមុខងាប់ឈេញ

"ឯងចង់អោយយើងងូតអោយឯងមែនទេ"ជូហ្វាន់ លើកដៃទៅចាប់ផ្ងើយមុខអាល្អិតសម្លឹងមើលមុខគេ

"មិនបានទេ!បងចង់ធ្វើអី!"មូឈី សួរទៅជូហ្វាន់ទាំងស្លន់ពេលឃើញគេចាប់ផ្ដួលខ្លួនលើពូក

"ឯងគិតថាយើងធ្វើអី!"ជូហ្វាន់ អោនទៅខ្សឹបក្បែរត្រចៀកអាល្អិតទាំងញោចចុងមាត់

"អ្ហា៎...បងប្រុសខ្ញុំឈឺណាស់"មូឈី ស្រាប់តែស្រែកឡើងនូវពេលអ្នកខាងលើអោនមកខាំឆ្អឹងដងកាំបិតរបស់ខ្លួនមួយទំហឹង

"ឯងហាមទៅស្និលស្នាលជាមួយនឹងហ្វុងយៀនអោយសោះ"ជូហ្វាន់ ក៏ងើបចេញពីរអាល្អិតទាញគេអោយអង្គុយស្រួលបួលវិញមុននឹងបោះសម្ដីទៅធ្វើអោយអាល្អិតមើលមុខគេទាំងចងចិញ្ចើមឆ្ងល់។

"ក្រែងអូនហ្វុងយៀនជាប្អូនរបស់បង~~អ្ហឹម"លឺគេប្រកែកនឹងសំណើរខ្លួនបែបនេះជូហហវាន់ស្រាន់តែកញ្ឆក់ខ្លួនមកបឺតបំបិទមាត់អាល្អិតមិនអោយនិយាយបានតទៅទៀត

"យើងហាមអីធ្វើនឹងទៅបើមិនចង់ឈឺសាច់"ជូហ្វាន់ ថាហើយក៏ដើរជ្រែងហោប៉ៅទៅតុហ្គេមរបស់គេវិញមិនខ្វល់ពីរអ្នកដែលត្រូវគេបឺតមាត់មុននេះអង្គុយឆ្កឹងៗដូចម៉ាឡាកាំងទាំងមិនយល់នឹងសម្ដីអ្នកដើរចេញអម្បាញ់មិញ ក្រែងហ្វុងយៀនជាប្អូនរបស់គេមែនទេហេតុអ្វីក៏ហាមមិនអោយគេលេងជាមួយដូច្នេះ?

"ឯងនឹងអង្គុយដល់ពេលណាមិចមិនឆាប់ទៅងូតទឹកទៅ...តិចយើងចាប់ងូតអោយ"ជូហ្វាន់ ងាកមកសម្លុតអ្នកដែលអង្គុយភ្លឹកមិននេះអោយភ្ញាក់ក្រញាងបះដៃជើងភ្នែកសព្រៀត

"ប៉ុន្តែខ្ញុំនៅតែមិន~~"

"ឯងនេះក្បាលរឹងពិតមែន!"ជូហ្វាន់ ថាហើយបម្រុងនឹងងើបដើរទៅរកគេម្ដងទៀតទើបអាល្អិតរហ័សលោតចុះពីរលើគ្រែរត់ទៅយកកន្សែងចូលបន្ទប់ទឹកយ៉ាងលឿនយាមដែលអាចធ្វើបានទោះរអិលក៏គេមិនខ្វល់ដែលអោយតែបានរត់ផុតពីរក្រញុាំរបស់អ្នកម្ខាងទៀត

"ហិឹស...គួរអោយស្រឡាញ់"ជូហ្វាន់ ស្រាប់តែសើចពេលឃើញភាពគួរអោយស្រឡាញ់របស់អ្នកម្ខាងទៀតអត់នឹងធ្វើអោយគេអត់សើចមិនបានទេ

បន្ទាប់ពីរមើលអាល្អិតរត់ចូលបន្ទប់ទឹកមុននេះបាត់ហើយគេក៏ងាកមកចាប់អារម្មណ៍នឹងហ្គេមរបស់គេរាល់ថ្ងៃនេះក្រៅពីរម៉ោងរៀនហើយគឺហ្គេមនេះហើយតែគេមិនដែលទុកការសិក្សារចោលនោះទេគេលេងតែពេលធ្វើលំហាត់មើលមេរៀនរួចហើយតែប៉ុណ្ណោះ។

"អនាគតម្ចាស់តូចត្រកូលចាវឈុីងហ្វុង"ជូហ្វាន់ ក្រឡេកទៅមើលបន្ទប់ទឹកដែលមានអាល្អិតមូឈីកំពុងតែងូតទឹកក្នុងនោះទាំងញញឹមស្រស់។

"អ្នកណាធ្វើបាបអូនអ្នកនឹងគឺត្រូវប្រឈមនឹងការស្លាប់ដោយស្នាដៃរបស់បង"ជូហ្វាន់

ចង់បញ្ចប់រឿង🌚





















Write by BUTTERFLY 🍓🌸

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now