+ភូមិគ្រិះhwang
នាយសង្ហារដែរត្រូវជាកូនប្រុសទោលនៃម្ចាស់ភូមិគ្រិះនេះបានចុះពីលើឡានជះសម្រស់នាយមកខាប់ព្រលឹងស្រីៗសឹងតែផ្អៀងផែនដី
«អ្នកប្រុស...» ម៉ែដោះនៅក្នុងភូមិគ្រិះនេះកាលដែរងាកមកឃើញកម្លោះសង្ហាតយើងហើយក៏ចូលមកទទួលស្វាគមន៍ភ្លាម នាយក៏ញញឹមតិចជាការគួរសមដាក់គាត់វិញ
«ទីបំផុតដាច់ចិត្តមកហើយហ៌លោកកូន?អេមិនមែនបែបនេះទេ ទាល់តែម៉ាក់callតាមទើបដាច់ចិត្តមកមែន??» គ្រាន់តែចូលមកខាងក្នុងមិនទាន់បានស្រួលបួលផងក៏ទទួលបានពាក្យឡកឡឺយពីអ្នកជាម្ដាយភ្លាម
«ម៉ាក់គិតយ៉ាងណាក៏យ៉ាងនិងចុះ» នាយក្រាស់ដាក់ខ្លួនលើសាឡុងតម្លៃខ្ទងលានខ្លួនគងទន្លាក់ខ្លាតបហីៗ បណ្ដាលឲ្យអ្នកជាម្ដាយនិងឪពុកមួលម៉ៅនិងចរិកឈ្លើយនាយជាខ្លាំង
«ហឹស...បងមើលកូនបងទៅចរិកមិនដឹងកាត់ទៅពីណាគេទេ» អ្នកស្រីហេតុតែធ្វើអ្វីកូនមិនឈ្នះក៏ងាកមកទម្លាក់លើប្ដីខ្លួន
«បើមិនមែនកូនប៉ាម៉ាក់ជាកូននរណាទៅចឹងនោះ??» មិនឲ្យជ្រុះមួយម៉ាត់ទេកូននេះ
«បានហើយHyunjin ប៉ានិងម៉ាក់ហៅឯងមកនេះមកនិយាយគ្នាមិនមែនហៅឯងមកឲ្យផ្លែផ្កាដាក់ទេ» លោកHwang ជាឪពុកក៏និយាយទាំងសម្លេងមាំ តែHyunjinក៏គ្រាន់តែ"អរ...??"ធម្មតាបុិននិងនាយគ្មានអ្វីត្រូវខ្លាចទេ
«ប៉ាសម្រេចចិត្តហើយ ប៉ាលែងឲ្យឯងនៅដើរឥតប្រយោជន៍ចឹងទៀតហើយ ឯងត្រូវចូលធ្វើការស្នងដំណែងពីយើង ហើយមួយទៀតយើងទុកពេលឲ្យឯងឆ្នាំនេះរកកូនប្រសារឲ្យយើងមិនបានទេយើងកាត់កាលឯងចោលហើយ» លោកHwang គ្រាន់តែឮពីគោលបំណងប៉ាម៉ាក់នាយហើយHyunjinគេឡើងសើច
«ប៉ាម៉ាក់ខំតេហៅខ្ញុំមកប្រញេប្រញាប់គ្រាន់តែចង់និយាយរឿងចឹងៗទេ??» នាយក្រាស់សួរលើកចិញ្ចើមឡើងគាត់ខឹងគេចង់ចេញផ្សែង
«ចឹងៗម៉េចHyunjin ឯង28ឆ្នាំហើយណា 30ស្អែកៗហើយកាលយកប្រពន្ធយើងនេះវាចាស់ហើយកាលបានសុីការកូនទៅបើឯងនៅតែឥតកំណើតចឹងទៀត??» នេះជាហេតុផលដែរHyunjinនាយសុខចិត្តធ្វើការរស់នៅជាជីវិតសាមញ្ញនៅខាងក្រៅ ដោយសារតែឲ្យតែជួបមុខប៉ាម៉ាក់នាយយ៉ាងណាបង្ខំឲ្យយកប្រពន្ធរហូត នាយក៏មិនមែនមានគម្រោងថាមិនយកប្រពន្ធដែរតែចង់នៅមើលចិត្តគ្នា2-3ឆ្នាំសាកចិត្តសិនគ្រែងគេស្រឡាញ់នាយមិនស្មោះតែកុំមើលប៉ាម៉ាក់នាយ ប្រុងឲ្យទាក់ទងគ្នា1អាទិត្យហើយរៀបការមែន?
YOU ARE READING
សង្សារលេងៗ//Hyunlix❤️🔥
Poetry«គ្រែងនិយាយថាធ្វើជាសង្សារលេងៗហី?» «ចុះឲ្យធ្វើម៉េចបើស្រឡាញ់មែនទែនហើយនោះ?» «សង្សារលេងៗតែខ្ញុំស្រឡាញ់មែនទែន» និពន្ធដោយ: ហ្វេល នីវ៉ាន់
