Ep 1 ថ្ងៃស៊យឬក៏ថ្ងៃហេង?

486 36 8
                                        

គ្រាំង~~ស្នូរសម្លេងផ្គររន្ទះបានបន្លឺឡើងបង្ហាញឲ្យយើងឃើញកម្លោះសង្ហារម្នាក់រត់កាត់ភ្លៀងទាំងប្រញាប់ប្រញាលហាក់ចង់ឆ្ពោះឲ្យដល់គោលដៅលឿនៗទាំងមិនខ្វល់ថាគេហាលភ្លៀងផ្គរនោះទេ

«Lin....» នាយសង្ហារក៏បានឧទានហៅឈ្មោះសង្សាររបស់ខ្លួន ពេលដែរមកដល់គោលដៅហើយ តែវាបែរជាធ្វើឲ្យប្រុសស្ងួនត្រូវគាំងហើបមាត់តទៀតលែងបានពេលដែរឃើញវត្តមានបុរសម្នាក់ទៀតឈរជិតនាងទទូរឆ័ត្រឈរផ្អែកនិងឡានទំនើបគេយ៉ាងសង្ហារ

«យើងបែកគ្នាទៅ» នាងល្អក៏មិនចង់សុំាញុំាច្រើន ប្រញាប់ពោលពាក្យដែរនាងចង់និយាយចេញមកភ្លាម

«បែកគ្នា?ហេតុអ្វី?បងអត់ព្រមនោះទេ» នាយហាក់ភាំងភ្លាមៗពេលដែរឮប្រយោគនេះហើយ នាយកម្លោះម្នាក់នេះមានឈ្មោះថា Hwang Hyunjinតែគេលាក់សមាសភាពពិតពុំឲ្យនរណាដឹងថាគេជាកូនមហាសេដ្ឋីទេសូម្បីតែសង្សារនាយ ដូច្នេះហើយទើបនាងមកសុំគេបែកព្រោះគិតថាគេជាអ្នកក្រ

«ខ្ញុំមិនចេះនៅជាមួយមនុស្សឥតបានកាតដូចជាបងទេទាក់ទងគ្នា1ឆ្នាំជាងហើយនៅតោកយ៉ាកដដែល របស់ប្រេនៗក៏មិនដែរទិញឲ្យប្រើដូចគេដែរខ្ញុំនេះវាខ្មាសគេ» នាងស្រីក៏និយាយចេញមកទាំងពេបមាត់ស្អប់ខ្ពើមនាយ

«ហេតុអ្វីក៏អូននិយាយចឹង?យើងស្រឡាញ់គ្នាហេតុអ្វីចាំបាច់គិតពីសម្ភារៈអស់ទាំងនោះ?ក្ដីសុខពិតវាស្ថិតលើចិត្តយើងស្មោះចំពោះគ្នាទេ» នាយនៅតែទទូចចង់ឲ្យនាងនៅដដែលតែកញ្ញា Choi Lylin យើងនេះមិនងាកក្រោយដាច់ខាតនាងត្រូវតែស្រវ៉ាប្រុសអ្នកមានមកក្បែរខ្លួនទើបបាន នៅជាមួយមនុស្សក្ររហាមដូចនាយគេមិនចេះទេ (នាងស្រីមុខលុយ)

«Linឈប់ ឈប់មកវិញភ្លាម» នាយក្រាស់រត់តាមស្រែកហៅនាងដែរចូលក្នុងឡាននោះគោះទ្វារផងស្រែកផងតែចុងក្តោយឡានបើកចេញទៅទាំងមិនស្រណោះប្រុសសកងួនអីម៉ាតិច

«ហេតុអ្វីក៏លោកនេះអយុត្តិធម៌ម្ល៉េះ???»

,....

«ហ្ហឹកៗ អាប្រុសហេងស៊យ អាប្រុសចង្រៃ» នៅជ្រុងម្ខាងទៀតយើងបានឃើញកម្លោះតូចម្នាក់បានដែរដើរបណ្ដើរយំបណ្ថើរដែរមេឃនាពេលនេះរាំងភ្លៀងហើយ

សង្សារលេងៗ//Hyunlix❤️‍🔥Where stories live. Discover now