អ្នកទាំងអស់គ្នាធ្វើដំណើតបានវែងឆ្ងាយទៅហើយ សល់ប្រហែលជា10Kg ទៀតទេគឺដល់គោលដៅទៅហើយ អាណិតតែ First ទេអង្គុយបើកឡានឡើងក្រិនគូថអស់ទៅហើយ តែហេងវិញ
បានអូនអង្គុយជិត...! 😂
ពូញាំទឹកសិនទៅកុំឲ្យស្អិតក..! ប្រយ័ត្នឈឺ..! Khaotung ក៏មិនអស់ប្រយោជន៍នោះទេ ពោលគឺអង្គុយបញ្ចុកបាយបញ្ចុកទឹករាងក្រាសមករហូរ.! ជាមួយនឹងទឹកមុខដ៏ស្រស់បំព្រង..! យប់បន្តិចទូរ
ស័ព្ទក៏បាន រាងតូចលើកមកមើលដឹងច្បាស់ណាស់ថាជា Winny សិស្សច្បងរបស់ខ្លួន..!
អាឡូ..! P' Win មានការអ្វី.????
អឺ.! ឯងទៅខេត្តជាមួយPhuwin ដែរទេ.??? Phuwinវាភ្លេចសំបុត្រកក់កាបាល់..!
ហ្អាស់.??? កាប៉ាល់ហ៎..! រាងតូចស្រែកឡើងមួយទំហឹងរួចក៏សម្លឹងទៅកាន់ពូៗខ្លួន ចំណែកអ្នកជាពូនោះក៏ផ្តល់សញ្ញាឲ្យរាងតូចសួរគាត
ឲ្យដឹងថាកាប៉ាល់នោះនៅទីណា..!
អឺសំបុត្រកាប៉ាល់នឹងហើយ.??? ឯងទៅជាមួយគ្នាទេ បើទៅចាំមកយកសំបុត្ររបស់phuwinនៅសាលាផង ខ្ញុំទាកទងគេមិនបានសោះ..!
Ok ok P'win ជួយផ្ញើររូបសំបុត្រនោះឲ្យខ្ញុំមើលបន្តិចបានទេ ចាំព្រឹកស្អែកខ្ញុំទៅ..!!
បាន..! បញ្ចប់សម្តីរាងក្រាសក៏ចុចបិទទៅ.! មួយសន្ទុះក្រោយមកសំឡេងសារក៏បានបន្លឺឡើងជាថ្មីជាមួយនឹងរូបភាពដែេ Winny ផ្ញើឲ្យ.! រាងតូចមិនចាំយូក៏ប្រញាប់ប្រញាល់បើកមើលមួយរំពេច...!
សំបុត្រនោះមកពីររឺស៊ត ដែរមានឈ្មោះថា Rose Haven Resort ជាទីតាំងមួយដែរបរទេសចូលចិត្តទៅខ្លាំងណាស់ ណាមួយក៏មានសម្រស់ស្រស់ស្អាត នឹងសួនកុលាបយ៉ាងស្រស់បំព្រង..!
Pond..' ញញឹមចុងមាត់បន្ទាប់ពីរដឹងហើយថាខ្លួនត្រូវទៅណាបន្ត..! ឡានពណ៍ខ្មៅរលោងមួយនោះក៏បន្ថែមល្បឿនយ៉ាងសឿនឆ្ពោះទៅទីតាំងនោះមួយរំពេច...!
« ព្រឹកថ្មី»
ថ្ងៃថ្មីក៏បានឈានចូលមកដល់រាងតូចបានតែងខ្លួនយ៉ាងសមសួរសម្តៅទៅកាន់ទីធ្លាក់មាត់សមុទ្រនឹងគចគន់ទេសភាព គួបផ្សំជាមួយខ្យល់បរិសុទ្ធទាំងនោះ..!
ស្ទើរមិនគួរឲ្យជឿរថាខ្ញុំអាចរស់នៅមិនមានលោកពូបាន..! រាងតូចពោលឡើងខ្សាវៗ រួចក៏ដាក់ខ្លួនគេងផ្អែកស្មាទៅកាន់អង្រឹមមួយដែរគេចង់ពីដើមដូងមួយទៅដូងមួយទៀត
