"ឈប់យំទៅកូន...ប៉ាស្គាល់ហើយតើ"ជេយ៉ុន ក៏លើកដៃជូតទឹកភ្នែកអោយកូនទាំងជំទើតជើងព្រោះរាងក្រាស់ខ្ពស់ជាងគេនូវមានកូនគេពរខ្ពស់ជាងនឹងទៀតទើបគេពិបាក
ចំណែកអ្នកមកជាមួយនាំគ្នាញញឹមសម្លឹងទៅមើលគ្រួសារតូចដែលជួបជុំគ្នាខុសពីរកញ្ញាបបូរមាត់ក្រហមដែលកំពុងក្ដាប់ដៃញ័រទទ្រើតសម្លឹងទៅមើលពួកគេនោះឡើយដោយខ្ចិលនៅមើលតទៀតនាងក៏រហ័សទាញកញ្ឆក់កាបូបប្រ៊ែនម៉ាកល្បីរបស់នាងដើរចេញទៅបាត់ព្រោះប្រញាប់ទៅវង់ល្បែង។
"បើចង់អោយជូហ្វាន់ឈប់យំប៉ាប៉ាត្រូវតែថើបម៉ាម៉ាសិនទើបអូនព្រម"ជូហ្វាន់ ក្មេងល្អិតក៏ស្រាប់តែសើចឡើងស្ញេញបញ្ចេញគំនិតខូចទៅកាន់មនុស្សចាស់ធ្វើអោយគ្រប់គ្នាសើចមិននឹកស្មានថាគេក្បាលខូចបែបនឹងសោះបានតែវាយអោយហើមគូទទេតើ។
"មិចនិយាយចឹងកូន?"ជេយ៉ុន ចាប់ផ្ដើមក្រហមថ្ពាល់ឡើងព្រោះតែអៀននឹងក្រសែភ្នែករបស់រាងក្រាស់កំពុងតែមើលមកខ្លួនមិនដាក់នោះ
"ហ្ហឹក...បើមិនចឹងកូននឹងយំស្រែកអោយផ្អើល...ហាហា"ជូហ្វាន់ ថាហើយក៏ស្រែកយំខ្លាំងធ្វើអោយគ្រប់គ្នាសើចឡើងព្រោះតែគេចង់អោយប៉ាប៉ាថើបម៉ាម៉ាពេកទើបប្រើល្បិចបែបនេះ
"ស្ងាត់បានហើយ...ចាំប៉ាថើបក៏បាន"សុងហ៊ុន ដោយឃើញកូនយំខ្លាំងពេកក៏រហ័សលួងលោមគេព្រោះនាយក៏ហឹងត្រចៀកដែលលែងមកស្រែកយំដាក់ត្រចៀកនាងអញ្ចឹងកើតកើតគិយថានាយត្រចៀកធ្ងន់មែនទេលោកកូន
"លោក...លោកម្ចាស់កុំតាមគេអី"ជេយ៉ុន ឃើញបែបនេះក៏ភ័យព្រោះតែគេនឹងនាយខានប៉ះពាល់គ្នាយូរហើយមានអារម្មណ៍ថាអៀនៗយ៉ាងមិចមិនដឹងទេ
"ឯងចង់អោយគេស្រែកបែកកណ្ដាស់ត្រចៀកយើងមែនទេ...ធ្វើតាមគេទៅបើមិនចង់ត្រូវ"សុងហ៊ុន ក៏ធ្វើមុខកាចៗដាក់គេរាងតូចបានត្រឹមតែលេបទឹកមាត់ផ្សើមបំពង់ក.ទើបខិតទៅរករាងក្រាស់ដើម្បីឲ្យនាយថើបព្រោះបើមិនចឹងទេកូនគេប្រាកដជាយំពុំខាន
"អាងតែគម្រាម"ជេយ៉ុន ក៏ងើយទៅស្ដីអោយនាយតិចៗព្រោះខ្លាចអាល្អិតស្ដាប់លឺចំណែករាងក្រាស់ក៏វាយចិញ្ចើមដាក់គេយ៉ាងខិលឃើញហើយបានតែតប់ឲ្យបែកមុខសង្ហារនឹងទេស្អប់តែម្ដងនិយាយតាមត្រង់
YOU ARE READING
មហិច្ឆតាម្ចាស់បំណុល
Short Story«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
ភាគទី២៨ អាងតែគម្រាម
Start from the beginning
