ភាគទី២៣ ហេតុអ្វីបានជាគេអភ័ព្វបែបនេះ

Start from the beginning
                                        

"មិនបានខុសមេនទេ!ចុះនរណាទះសៀនអ៊ីអម្បាញ់មិញនេះជាឆ្កែមែនទេ?"សុងហ៊ុន ក៏ទាញកន្ត្រាក់ដៃរបស់គេឲ្យមកជិតនាយដែលមានរាងតូចហូរទឹកភ្នែកមិនដាច់នោះ ចំណែកអ្នកបម្រើនាំគ្នាឈរមើលព្រោងព្រាត

"ចុះនាងមករុញម្ហូបដែលខ្ញុំកំពុងតែញុាំនោះចោលធ្វើអី"ជេយ៉ុន ក៏ងាកមុខចេញពេលរាងក្រាស់មើលមុខគេ គេស្អប់នាយខ្លាំងណាស់ពេលនេះ

"ឯងក៏គ្មានសិទ្ធិសុីម្ហូបក្នុងវិមាននេះដូចគ្នា...ហើយកុំភ្លេចកំណើតរបស់ឯងដែលយើងអោយទៅរស់នៅឯណាអោយសោះបើមិនចង់ត្រូវរបស់យើង"សុងហ៊ុន ថាហើយក៏រុញគេអោយដួលទៅលើឥដ្ឋការ៉ូមួយទំហឹងធ្វើអោយកាយតូចចាប់ផ្ដើមចុកពោះរមួលពេញនឹង

ចំណែកគ្រប់គ្នាឃើញហើយហាក់មិនខ្វល់បែរជានាំគ្នាសើចទៅវិញមិនគិតពីរសុខទុក្ខរបស់រាងតូចប៉ះចៃដន្យអីធីប៊ែលក៏ដើរចូលមកព្រោះតែគេស្រេកទឹកតែអ្វីដែលធ្វើអោយគេគាំងនោះគឺរាងតូចបែរជាដេករមួលនៅក្នុងធ្លក់ឈាមទៅវិញឃើញហើយស្លត់ខ្លាំងណាស់ទើបគេរហ័សរត់ទៅជួយ។

"ជេ...ជេយ៉ុន...ឈាម..ឈាមច្រើនណាស់"ធីប៊ែល និយាយទាំងញ័របបូរមាត់តតាត់ពេលឃើញគេដេករមួលនៅមិនសុខបើកភ្នែករលីវៗបម្រុងនឹងបិទភ្នែក

"អ្ហឹក...ឈឺខ្លាំងណាស់...ធីប៊ែល..ហ្ហឹក...ចុកខ្លាំងណាស់...អ្ហឹសហ្ហឹក"ជេយ៉ុន និយាយខ្សាវៗស្ដាប់សឹងមិនបានព្រោះកម្លាំងគេខ្សត់ខ្សោយទៅៗហើយ

"យើងនាំឯងទៅពេទ្យណា"ធីប៊ែល ថាហើយក៏បម្រុងលើកគ្រាគេតែរាងតូចក្រោកមិនរួចព្រោះគេចុកខ្លាំងណាស់ឈាមហូរមិនឈប់ទាល់តែសោះ

"មានរឿងអី~~ឈាមច្រើនម៉េស"ម៉ែដោះ រត់ចេញមកបម្រុងនឹងសួរស្រាប់តែគាំងព្រោះឈាមច្រើនខ្លាំងណាស់សឹងតែលិចខ្លួននាយល្អិត

"ម៉ែដោះជូនជេយ៉ុនទៅពេទ្យឲ្យឆាប់ឡើង"ថាហើយគេនឹងម៉ែដោះក៏នាំគ្នាគ្រារាងតូចទៅរកឡានឲ្យសេមជូនទៅមន្ទីរពេទ្យព្រោះពេលនេះរាងតូចបានសន្លប់បាត់មាត់ទៅហើយនូវគេល្វើយគ្មានកម្លាំងនឹងតទល់ដូចគ្នាផងនោះដែល។

ចំណែករាងក្រាស់ក្រោយឃើញគេយករាងតូចចេញទៅបាត់នាយក៏អោនទៅមើលដៃដែលញ័រនោះនឹងឈាមដែលដាបពេញការ៉ូនោះឆ្លាស់គ្នាព្រោះដូចជាមានអារម្មណ៍អ្វីទាញនាយឲ្យភ័យខ្លាចនឹងស្ដាយក្រោយយ៉ាងអញ្ចឹងទើបនាយរហ័សគ្រវាសការគិតចោលមុននឹងងាកមកចាប់អារម្មណ៍នឹងនាងតូច។

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now