“រសជាតិឆ្ងាញ់ជាងក្នុងហាងទៀតប៉ាតូច”
ជេគអង្គុយចុះហើយមើលមុខកូន តែមើលសុខៗនាយស្រាប់តែប្រទះនឹងអ្វីម្យ៉ាង។
“ម៉េចក៏-ករបស់កូនមានស្នាមខ្វាច?” នាយចាប់កូនពិនិត្យទាំងនាងច្រម៉ក់កំពុងទំពារប្រហិតត្រី។
“អឺ...” ស៊ូលីលេបប្រហិតត្រីចង់អួលពេលឮជេគសួរ។
“កូនវាយគ្នាទៀតហើយ?”
មីនហូដាក់សៀវភៅចុះហើយងាកមកប៉ានិងប្អូនស្រី។
“ប៉ាតូច...”
“ញ៉ាំទៅ” ជេគចាក់ប្រហិតត្រីបញ្ចុកកូនបានមួយម៉ាត់ហើយឡើងទៅជាន់ខាងលើបាត់។
កូនពៅភ័យណាស់ ខ្លាចជេគកាន់ពន្នង់មក។ នាងរត់ទៅរកបងប្រុសហើយឱបជើងគេឡើងជាប់។
“មីនមីន ប៉ាប៉ានឹងវាយលីលីទេ?”
“ប្រហែលជាអត់ទេ”
“ចឹងហេតុអីលើកនេះប៉ាប៉ាមិនស្ដីឱ្យ?”
“...” មីនហូដកដង្ហើមធំហើយងើយកមើលទៅជាន់ខាងលើយ៉ាងស្ងៀមស្ងាត់។
ជាន់ខាងលើ...
ជេគដាក់ខ្លួនអង្គុយចុះនៅចុងគ្រែបណ្ដើរ នាយយកទូរស័ព្ទមកចុចខលបណ្ដើរ។ តែនៅចុងខ្សែម្ខាងទៀតមិនមានការឆ្លើយតបឡើយ ទើបប្ដូរមកជាចុចសរសេរសារផ្ញើរទៅម្ដង។
[ខ្ញុំមានរឿងសំខាន់ចង់និយាយ ឃើញសារហើយខលមកខ្ញុំវិញផង]
តឺង!!
ទូរស័ព្ទនៅខ្សែម្ខាងទៀតឮសំឡេងមែន តែទូរស័ព្ទរបស់គេដាក់នៅក្នុងទូរដែក ចំណែកម្ចាស់...
“ម៉ោះ ពូនាំវីលៀមនិងអេណាទៅមើលជុំវិញនេះ” ជូនកាន់ដៃ បងប្អូនភ្លោះទាំង២ដើរចេញទៅ ដោយទុកឱ្យឪពុកម្ដាយរបស់ពួកគេនៅជជែកលេងជាមួយសុងហ៊ុន។
“បងស្រី សុខសប្បាយទេ?”
“សុខណាស់ តែហេតុអីថ្ងៃកម្មវិធីសម្ភោធវិមានហ្វេឡារីស៍នៅអាមេរិកឯងមិនទៅចូលរួម?”
“ខ្ញុំមានការងាររវល់ច្រើនទើបឈ្លៀតទៅមិនបាន ខ្ញុំឮថាជេលីឆាប់ចេះនិយាយណាស់”
“ហ៊ឹស! គេឆ្លាតណាស់តែចូលចិត្តតាមលោកតា បែកលោកតាមិនបានទេ ទើបបងមិនបានយកគេមកជាមួយ”
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
ភាគ45:វាយគ្នា
Start from the beginning
