«អរគុណឯងហើយជេគ! ច្បាស់ជាឆ្ងាញ់ខ្លាំងហើយ ឡើងឆ្ងុយពេញផ្ទះតែម្ដង» មីរ៉ាញញឹមហើយស្រូបក្លិនឆ្ងុយពី
អាហារបន្តិច
«ជេគទៅណា? មិចក៏មិនញាំបាយជាមួយយើង? មិនស្រួលខ្លួនមែន?» ហីស៊ុងសួរទៅជេគភ្លាមៗ ពេលដែលឃើញគេងាកក្រោយមិនចូលរួមតុជាមួយគេដូចរាល់ដង
«គឺ...គឺខ្ញុំបានញាំនៅក្រោយជាមួយអ៊ំជឿនបន្តិចរួចហើយ
លោកប្រុសឆាប់ញាំប្រយត្ន័ត្រជាក់លែងឆ្ងាញ់ អ្នកនាងក៏ចឹងដែរប្រញាប់ញាំទៅខ្ញុំធ្វើឲ្យជាពិសេសណា» ជេគ
តបទៅវិញទាំងប្រឹងញញឹមកុំអោយគេឃើញភាពសោកសៅរបស់គេ ឯមីរ៉ាក៏ញញឹមតបទៅគេវិញដែរ អត់តែហីស៊ុងទេដែលអង្គុយសម្លឹងមុខជេគ
«ហេតុអីក៏ញាំមុន? មិចក៏មិនចាំញាំជាមួយនឹងយើង?»
ហីស៊ុងនៅតែបន្តសួរ ឯមីរ៉ាវិញមិនទាន់ហ៊ាននិយាយអីទេទុកអោយពួកគេនិយាយគ្នាឲ្យអស់សិន
«លោកប្រុសញាំជាមួយអ្នកនាងមីរ៉ាចុះ ខ្ញុំសុំទៅបន្ទប់សិនហើយ» ជេគនិយាយហើយក៏ប្រញាប់ឡើងទៅលើកុំឲ្យហីស៊ុងសួរទៀត
«បងឆាប់ញាំទៅ ជេគគេប្រាប់បងហើយតើថាគេញាំរួចហើយ ឥលូវចាប់ផ្ដើមបានឬនៅ?» មីរ៉ាឃើញសង្សា
ខ្លួននៅតែមិនទាន់ញាំនៅសម្លឹងទៅខាងលើធ្វើមុខស្អុយ គេក៏និយាយឡើង
«អរ...អរ តោះឆាប់ញាំទៅ ត្រជាក់អស់លូវហើយ» ហីស៊ុងងាកមកនិយាយជាមួយមីរ៉ា ហើយរួចពួកគេក៏ចាប់ផ្ដើមទទួលទានអារហារយ៉ាងឆ្ងាញ់ទៅ
+បន្ទប់ហីស៊ុង
ហីស៊ុងនិយាយលេងជាមួយមីរ៉ាបានមួយសន្ទុះ រួចហើយក៏ចូលទៅបន្ទប់ទឹកងូតទឹកសម្អាតខ្លួនឲ្យស្រស់ស្រាយ ពេលចេញពីបន្ទប់ទឹកវិញគេសម្ងួតសក់អោយស្ងួតហើយក៏ដើរសម្ដៅទៅតុធ្វើការរបស់គេ
«ហីស៊ុងបងមើលទៅដូចជាមិននឹកអូនសោះ?» នាងឃើញថារាងក្រាស់មិនសូវជាយកចិត្តទុកដាក់នឹងគេដូចកាលពីមុនសោះ
«បងនឹកអូនតើ នឹកខ្លាំងទៀតផង» ហីស៊ុងនិយាយហើយក៏ងើបទៅអង្គុយក្បែរមីរ៉ា
«ពិតមែនហេស? បងមិនកុហកអូនទេហេស?» មីរ៉ាលើកដៃអោបកហីស៊ុង
«ពិតហើយ ហេតុអីបងត្រូវកុហកអូននោះ» ហីស៊ុងអង្អែលក្បាលមីរ៉ា
YOU ARE READING
ប្លន់បេះដូងលោកម៉ាហ្វៀ
Fanfictionរឿងនេះ និយាយរៀបរាប់ពីជីវិតក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចិត្តខ្មៅយកទៅលក់អោយម៉ាហ្វៀដែលមានអំណាចម្នាក់ដើម្បីយកលុយទៅលេងល្បែង បន្សល់អោយកូនប្រុសរស់នៅយ៉ាងឯកកោ។ ហ៊ីជេគ/heejake អាចនិងមានវគ្គឆុងមីដែល ចឹងបើអ្នកទាំងអស់គ្នាមិនពេញចិត្តនិងរឿងនេះសូមកុំអានអី😊
6/ ស្និតស្នាលលើសពីចាហ្វាយនិងអ្នកបម្រើ
Start from the beginning
