"Nabi ចង់យ៉ាងម៉េចនិយាយត្រង់ៗ មក! ខ្ញុំគ្មានពេលនិយាយច្រើនទេ" Jimin សួរដោយធុញទ្រាន់
"ហូយ៎! ស្លាប់ហើយ...នេះហេតុអីក៏ Jimin ចិត្តចង្អេតម្ល៉េះ? ក្រែងនៅក្នុងកុងត្រាថ្មីចែងហើយមែនទេថា អោយគោរពអោយតម្លៃជាមួយមិត្តរួមអាជីព ម៉េចបានជានិយាយស្តីធ្វើមើលតែខ្ញុំមិនដល់ Jimin បែបនេះ?" Nabi តបដោយលើលដៃខ្ទប់ម៉ាត់ ហើយនិយាយស្មើរហាក់ដូចជាគ្មានល្បិច កលអ្វីតែ នាងតាំងចិត្តរករឿង Jimin ច្បាស់ណាស់
"មិនមែនទេអ្នកនាង Nabi! Jimin ពិតជាជិតដល់ម៉ោងថត មែន" Nari ឃើញមិនស្រួលក៏ជួយនិយាយផ្សះផ្សា
"តើដូចជាអ្វីដែរ Nari និយាយទេ Jimin? ឬក៏មិនពេញចិត្ត ជាមួយមិត្តរួមអាជីប?" Nabi សួរដោយសម្លេងបញ្ឆេះកំហឹង
"ខ្ញុំគ្មានពេលឆ្លើយជាមួយអ្នកនាងទេ!" Jimin និយាយហើយ ក៏ក្រោកឈរងើបដើរចេញដោយមិនខ្វល់ជាអ្នកដែរ មករករឿងគេ
"គ្រាន់តែទទួលបានការងារពីលោកនាយកណែនាំអោយ សោះធ្វើខ្លួនអស្ចារ្យម្ល៉េះ?" Nabi ឧទានឡើងតិចៗ ហើយធ្វើមុខមិនពេញចិត្ត នៅចំពោះមុខរបស់ Nari ព្រោះ Jimin ដើរចេញទៅបាត់ហើយ
"សួរតាមត្រង់ធ្វើការជាមួយមនុស្សចរឹកបែបនេះ តើ Nari ចេះធ្វើការជាមួយទេ?"
"ខ្ញុំ..." Nari ឆ្លើយបែបទាក់ទើរ
"ខ្ញុំមិនដែរមានបញ្ហាជាមួយ Jimin ទេអ្នកនាង"
"ខ្ញុំគ្រាន់តែប្រាប់យកបុណ្យទេ...មនុស្សគេនេះពិសពុលសាហាវណាស់...មុខមាត់ត្រឹមត្រូវបែបនេះ តែចរឹកវិញរលួយ ដណ្តើមរបស់អ្នកដទៃមិនចេះក្រែងចិត្តទេ" Nabi និយាយមានបំណងអោយ Nari ស្អប់ Jimin ដូចជានាងដែរ
"រាល់ថ្ងៃអាងអំណាចអ្នកដទៃ ធ្វើចរឹកដូចមានតែឯង....
ខ្ញុំអាណិត Nari ណាស់ដែរធ្វើការផ្ទាល់ជាមួយមនុស្ស មានល្បិចបែបនេះ"
"....." Nari មិនបាននិយាយអ្វីច្រើនក្រៅពីញញឹម អោនចុះបន្តិច
"អរគុណសម្រាប់ការចែករំលែករបស់អ្នកនាង! ខ្ញុំចងចាំ" Nari និយាយដោយបន្តស្នាមញញឹម
✰✰✰✰✰
_ភូមិគ្រឹះលោក Hajoon_
🔮 អាហារពេលល្ងាចនៅគ្រួសារ Kim 🔮
Mulai dari awal
