<< ហ្វីលីកយ៉ាងម៉េចហើយ! >> មីនហូចោលសំណួរទៅកាន់ហ្យុនជីនដែលមកដល់មុន នាយក៏ចូលទៅជិតគ្រែសម្លឹងមុខស្លេកៗរបស់ប្អូនប្រុស។
<< ក៏ដូចអ្វីដែលឯងបានឃើញនៅពេលនេះ! >> ហ្យុនជីនក៏តបទៅហីៗ តាមរបៀបមនុស្សមើលមុខគ្នាមិនចំ
<< កុំគេងយូរពេកណាអាល្អិត ឆាប់ក្រោកមកនិយាយជាមួយបង មកស្ដីបន្ទោសដាក់បងណា!! >> មីនហូចាប់ដៃប្អូនមកកាន់អង្អែលថ្នមៗជាមួយស្នាមញញឹមស្រាលៗលាក់បង្កប់នូវអារម្មណ៍ខុសឆ្គងចំពោះប្អូន
<< ពេលឯងដឹងខ្លួនឡើង មិនថាឯងចង់បានអ្វីទេ បងព្រមឲ្យនិងធ្វើតាមឯងគ្រប់យ៉ាង! >>នាយដាក់ដៃហ្វីលីកទៅលើចុងដង្ហើមវិញថ្នមៗ នាយគន់ទឹកមុខរាងតូចមួយសន្ទុះទាំងស្រងេះស្រងោច។ ពិតណាស់រាងកាយរបស់ហ្វីលីកហាក់ទទួលដឹងនិងឮរាល់ពាក្យពេចន៍ដែលអ្នកទាំងពីបាននិយាយមកកាន់ខ្លួនគ្រាន់តែមិនអាចដឹងខ្លួនបាននៅពេលនេះ។
មីនហូដកក្រសែភ្នែកពីផ្ទៃមុខប្អូនប្រុសបែរមកសម្លឹងទឹកមុខស្មើៗរបស់ហ្យុនជីនម្ដង។
<< ពួកយើងចេញទៅនិយាយគ្នាបន្តិចបានទេ ខ្ញុំមានរឿងចង់និយាយជាមួយឯង! >> មីនហូ
<< អឺម!! >> ហ្យុនជូនងក់ក្បាលធ្វើមុខស្មើ ឯមីនហូក៏ដើរចេញទៅមុន។
@សួនច្បារក្រោយមន្ទីពេទ្យ
បន្ទាប់ពីមកដល់សួនច្បារក្រោយមន្ទីពេទ្យ នាយមាហ្វៀទាំងពីរឈរជ្រែកហ៊ោប៉ៅ សម្លឹងទៅទីឆ្ងាយ ស្រូបខ្យល់បរិសុទ្ធដោយគ្មាននរណាម្នាក់ហាស្ដីឡើយ។
<< មានរឿងអី ក៏ឆាប់និយាយមក? >> ទីបំផុតហ្យុនជីនគឺជាអ្នកហាស្ដីរកមុន ព្រោះមិនដឹងថាពេលណាទើបមីនហូព្រមនិយាយនោះទេ។
<< ខ្ញុំនិងហ្វីលីកបាត់បង់ឪពុកម្ដាយតាំងពីតូច ឯងដឹងទេកាលឪពុកម្ដាយខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ គេទើបតែមានអាយុបីឆ្នាំប៉ុណ្ណោះ គេបានបាត់បង់ភាពកក់ក្ដៅពីមនុស្សជាទីស្រលាញ់ចំនួនពីរនាក់ក្នុងពេលតែមួយ គេតែងតែយំ នៅពេលឃើញក្មេងដទៃមានប៉ាមានម៉ាក់ហៅ ពេលនោះហើយទើបខ្ញុំសម្រេចចិត្តផ្ដល់ភាពកក់ក្ដៅដល់គេឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ខ្ញុំតាមចិត្តគេ ផ្ដល់គ្រប់យ៉ាងឲ្យទៅគេនូវអ្វីដែលគេចង់បាន តាំងពីតូចដល់ធំខ្ញុំការពារគេណាស់ មិនឲ្យអ្នកណាមកប៉ះពាល់គេឡើយ លុះដល់ពេលខ្ញុំប្រឡូកវិថីខ្មៅងងឹត ខ្ញុំធ្វើរឿងអាក្រក់ជាច្រើនក៏ខ្ញុំលាក់បាំងគេ ហេតុផលព្រោះមិនចង់ឲ្យគេពាក់ព័ន្ធហើយមានគ្រោះថ្នាក់ >> មីនហូស្ងាត់មួយភ្លេតព្រោះនាយអួលដើមក ឯហ្យុនជីនឈរសម្លឹងមុខមីនហូដោយភាពស្ងៀមស្ងាត់រងចាំស្ដាប់បន្ត
KAMU SEDANG MEMBACA
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
Aksiការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
ភាគបញ្ចប់
Mulai dari awal
