<< ខ្ញុំសប្បាយចិត្តណាស់ដែលអ្នកប្រុសជាសះស្បើយដូចដើម! >> មេការញញឹមញញែមដាក់នាយក្រាស់ ដោយសារតែបែបនេះទើបគាត់បានរៀបចំអាហារដែលនាយចូលចិត្តជាច្រើនសម្រាប់គេ។

<< បាទ! >> ហ្យុនជីនញញឹមស្រាល រួចចូលអង្គុយតុអាហារ

<< បងញុាំបន្លែឲ្យច្រើនៗទៅ! >> នាយតូចចាប់បន្លែបៃតងដាក់ក្នុងចានឲ្យរាងក្រាស់។

<< មិនបញ្ចុកបងបន្តិចទេហ្អេស? >>

<< បងមិនមែនឈឺទៀតទេ ញុាំខ្លួនឯងទៅ! >> ហ្វីលីកធ្វើជាឈប់ខ្វល់ មកបន្តញុាំខ្លួនឯងវិញ។ ហ្យុនជីនសើចញឹមៗឈប់ញោះរួចមកញុាំខ្លួនឯងដូចគ្នា។ អ្នកទាំងពីរដួសម្ហូបឲ្យគ្នាទៅវិញទៅមក ញុាំអាហារដ៏ឆ្ងាញ់ជាមួយគ្នាជារឿយៗពោរពេញដោយក្ដីសុខនៅចំពោះមុខអ្នកបម្រើគ្រប់គ្នា។

___________

[ កាសុីណូ វូមីន ]

      ឆា វូមីនកំពុងតែអង្គុយលេងអុកជាមួយស្រីកំដររបស់នាយយ៉ាងសប្បាយ នៅមានស្រីពីរនាក់អង្គុយលើភ្លៅឲ្យនាយឱបថើបទៀត។

<< ចៅហ្វាយ! ខ្ញុំទទួលបានដំណឹងមកថា លី មីនហូកំពុងរៀបចំមនុស្សរបស់ខ្លួនតទល់ជាមួយហ្វាង ហ្យុនជីនថ្ងៃស្អែកឬខាងស្អែកនេះហើយ! >> កូនចៅម្នាក់មករាយការណ៍ ស្ដាប់ហើយវូមីនពេញចិត្តជាខ្លាំង

<< ហាហា! ផែនការយើងកំពុងដំណើរហើយ បើលើកនេះលី មីនហូកំចាត់ហ្វាង ហ្យុនជីនបានសម្រេចហើយនោះ ហុឹស! ដល់ពេលនោះគេនឹងឲ្យលី ហ្វីលីករៀបការជាមួយយើង!! >> នាយញញឹមចុងមាត់ បណ្ដើរគ្រាប់អុករបស់នាយសិនមុននឹងនិយាយបន្ត។

<< បន្ទាប់ពីនោះយើងនឹងសម្លាប់លី មីនហូ ហើយគ្រប់យ៉ាងរបស់ត្រកូលលីនិងក្លាយជារបស់យើងរួមទាំងហ្វីលីកផងដែរ ហាហាហា!! >> វូមីនសើចក្អះក្អាយ នេះហើយជាហេតុផលដែលនាយធ្វើល្អចំពោះមីនហូកន្លងមក វាគ្រាន់តែជាបំណងល្អក្លែងក្លាយទាក់ទំនុកចិត្តដើម្បីទទួលបាននៅផលប្រយោជន៍ពិតប្រាកដ។

<< អ្នកប្រុសពិតជាឆ្លាត ល្បិចខ្ពស់ណាស់ សឺត!! >> នារីម្នាក់អង្គុយលើភ្លៅស្ដាំរបស់នាយក៏ពោលសរសើរព្រមទាំងថើបថ្ពាល់នាយមួយខ្សឺត

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Where stories live. Discover now