<< ចូលមក! >> បន្ទាប់ពីទទួលបានការអនុញ្ញាតអ្នកខាងក្រៅក៏បើកទ្វារចូលមកដោយមិនភ្លេចឱនលំទោនដាក់អ្នកជាចៅហ្វាយឡើយ។
<< អ្នកប្រុសតូចដឹងខ្លួនហើយចៅហ្វាយ! >>
<< ពិតមែនហ្អេស? >> នាយស្ទុះងើបពីកៅអីទាំងត្រេកអររួចប្រញាប់បោះជំហ៊ានចេញពីបន្ទប់ទៅរកប្អូនប្រុស។
ក្រាក!!!
<< ហ្វីលីក!! >> មីនហូបើកទ្វារចូលទៅដោយមិនបានគោះឲ្យដំណឹងជាមុនឡើយ។
<< បងប្រុស!! >> រាងតូចផ្អែកខ្នងនិងគ្រែដោយមានអ្នកបម្រើចាំបញ្ចុកបបរ នាយតូចញញឹមសប្បាយចិត្តជាខ្លាំងបន្ទាប់ពីឃើញវត្តមានបងប្រុសសំណព្វចូលមក នាយតូចត្រដាងដៃរងចាំទទួលការចូលមកឱបពីបងប្រុស។
<< ឯងមិនអីទេហ្អេស? យ៉ាងម៉េចហើយ? នៅឈឺត្រង់ណាដែរទេ? >> ក្រោយពីលែងការឱបចេញពីគ្នាភ្លាមមីនហូកាន់ដៃអ្នកជាប្អូនរួចសួរពីអាការៈទាំងក្ដីព្រួយបារម្ភ។
<< ខ្ញុំ...មិ..មិនអី..ទេ!! >> ហ្វីលីកនិយាយទាក់ៗពីព្រោះអណ្ដាតរបស់គេរលាស់មិនទាន់បានស្រួលបួលនៅឡើយ ជាតិថ្នាំក៏មិនទាន់សាបអស់១០០%ដែរ។
<< បងបារម្ភពីឯងខ្លាំងណាស់ដឹងទេ? >> មីនហូ
<< បាទ! >> ហ្វីលីក
<< ពួកយើងត្រឡប់មកនៅជាមួយគ្នាវិញហើយ បងនឹងមើលថែការពារឯងឲ្យបានល្អបំផុត!! >> មីនហូពោលឡើងថែមទាំងលើកដៃអង្អែលក្បាលប្អូនប្រុសថ្នមៗអមជាមួយស្នាមញញឹម។
<< បាទ!បងប្រុស!! >> ហ្វីលីកតបទាំងស្នាមញញឹមប៉ុន្តែមើលទៅវាដូចជាស្នាមញញឹមសោកសៅយ៉ាងម៉េចក៏មិនដឹង។
<< ឯងមិនសប្បាយចិត្តទេឬ ដែលបងប្អូនយើងបានជួបជុំគ្នាវិញ? >>ដោយឃើញទឹកមុខប្អូនហាក់មិនសូវត្រេកអរមីនហូក៏អត់សួរមិនបានដូចគ្នា។
<< អត់ទេបងប្រុស! ខ្ញុំម៉េចនឹងអាចមិនសប្បាយចិត្តនោះ ខ្ញុំរងចាំថ្ងៃយូរមកហើយ! >> ដៃតូចចាប់កាន់ប្រអប់ដៃបងប្រុសអមជាមួយស្នាមញញឹមស្រស់ស្អាត ធ្វើឲ្យអ្នកជាបងអស់ការព្រួយបារម្ភ។
YOU ARE READING
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
Actionការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
