ឆ្វាច់~~អាយ៎~~~!!!! ពាក្យអង្វរកនាងគ្មានន័យឡើយសម្រាប់ប្រុសឈាមត្រជាក់ម្នាក់នេះ។ យេរីស្រែកឡើងញ័រខ្លួនទទ្រើកមិនអាចរើទៅណាបានខណៈពេលចុងកាំបិតបានឆូតអូសលើថ្ពាល់ខាងឆ្វេងនាងយឺតៗសន្សឹមៗឈាមក្រហមជាំហូរតាមស្នាមកាំបិតឥតដាច់។
<< អាយ៎...ហុឹក ឈឺណាស់ ហឺៗៗ!! >>
ឆ្វាច់~ឆ្វាច់~~ឆ្វាច់~!!
<< អាយ៎ៗៗៗ!!! >> ជាច្រើនកាំបិតបានឈូតទៅលើមុខស្រស់ស្អាត។ មុខធ្លាប់តែរលោងស្រិលពេលនេះសុទ្ធតែស្នាមរហែកសាច់វែងៗដោយសាមុខកាំបិតវះកាត់។
<< ហឺៗ! ហា~~!! >> នាងស្រែកទ្រហោយំដូចគេចាក់ក ឈាមក្រហមស្រោចស្រពពេញផ្ទៃមុខ។
<< សប្បាយលេងខ្លាំងណាស់! ហាហា ឆ្លងកាត់មុខកាំបិតជាលើកទីពីរបែបមានអារម្មណ៍យ៉ាងម៉េចដែរយេរី>> ហ្យុនជីនយកកូនកន្សែងចេញពីហោប៉ៅមកជូតឈាមចេញពីមុខកាំបិទដោយមិនភ្លេចសួរឌឺដង។
<< មុខរបស់ខ្ញុំ ហឺៗៗ~~!!! >>
<< តាមពិតយើងនៅមានអីលេងសប្បាយៗជាមួយនាងច្រើនណាស់! នាងចង់សប្បាយទេ? >>
<< ហុឹកៗៗ ហ្វាង ហ្យុនជីនអាបិសាច!!! >> នាងខាំមាត់សម្លក់ដាក់ហ្យុនជីនថ្លែៗ ប៉ុន្តែនាយមិនព្រឺអ្វីឡើយរឹតតែញញឹមឌឺថែមទៀត។
<< ពួកឯងប៉ុន្មាននាក់ស្រាយចំណងនាងចេញ ហើយធ្វើឲ្យនាងសប្បាយទៅ! >> នាយបញ្ជាកូនចៅប្រាំ ប្រាំមួយនាក់មកស្រាយចំណងអូសនាងទៅរំលោភ
<< អាយ...លែងយើងទៅ! ហុឹក!! >> នាងរើបម្រាស់ក្រាញននៀលមិនចង់ទៅ តែទោះខំយ៉ាងណាក៏មិនបានផលឡើយខ្លួនប្រាណនាងត្រូវបុរសប៉ុន្មាននាក់នោះអូសទៅរំលោភបាត់ទៅហើយ។
<< ចាត់ការនាងឲ្យរៀបរយផង!! >> បញ្ជារួចនាយចាកចេញពីបន្ទប់ឃុំឃាំងទុកឲ្យកូនចៅជាអ្នក ចាត់ការ បានន័យថារំលោភរួចសម្លាប់ចោលតែម្ដងទុកយូរនាំតែខាតពេល។
@កំពង់ផែ
នាពេលយប់មនុស្សជាច្រើនសុទ្ធសឹងតែជាកូនចៅរបស់លោកជុង រងចាំទំនិញដឹកតាមកប៉ាល់មកដល់នៅកំពង់ផែរ។ យុនជូនលោបលួចមើលសកម្មភាពពួកគេ ហើយក៏ឃើញកប៉ាល់ទំនិញធ្វើដំណើរមកយឺតៗពីចម្ងាយផងដែរ។
<< ត្រៀមមនុស្សរបស់យើងចាត់ការទំនិញទៅ! >>យុនជូននិយាយទាក់ទងទៅកាន់ស៊ូប៊ីនពេលនេះផងដែរពួកគេបានរៀបចំផែនការបំផ្លាញទំនិញខ្នាតធំរបស់លោកជុង។
YOU ARE READING
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
Actionការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
ep 32
Start from the beginning
