<< ហុឹកៗ! ហ្យុនជីន លោកដោះលែងខ្ញុំទៅហុឹកៗ! >> ក្រោយដឹងថានាយដឹងរឿងអស់ហើយនោះនាងក៏យំអង្វរដោយភាពភ័យខ្លាច។

<< សត្រូវដែលរត់ចូលអន្ទាក់ធ្លាក់ក្នុងកណ្ដាប់ដៃយើងហើយនោះគឺយើងមិនងាយដោះលែងវិញទេ! នាងគួរតែអរគុណយើងដែលយើងបានទុកឲ្យនាងមានជីវិតរស់ជាច្រើនថ្ងៃកន្លងមកនេះ!! >> ហ្យុនជីន

<< នេះលោក! លោកដឹងមកជាយូរហើយមែនទេ? >> យេរី

  វឹប ហ្យុនជីនប្ដូរមកជាចាប់ច្របាច់មាត់នាងខ្លាំងៗធ្វើឲ្យនាងទ្រាំឈឺមិនបាន។
 
<< ហុឹកៗ! >>

<< នាងមិនសង្ស័យខ្លះទេហ្អេសថាហេតុអីយើងឲ្យនាងចូលមកក្បែរបានយ៉ាងងាយ ឲ្យនាងលួចបញ្ជីឈ្មោះយកទៅបានដោយងាយនោះ? ឬក៏នាងគិតថាត្រឹមប្រើប្រាស់មុខមាត់ស៊ូហ្យុនធ្វើឲ្យយើងលង់ជឿ ទុកចិត្ត? យើងប្រាប់នាងចុះប៊េក យេរីយើងមិនដែលទុកចិត្តអ្នកណានោះទេ!! >> នាយរវាសមុខនាងទៅម្ខាងតាមកម្លាំងដៃ។

<< បានន័យថាកន្លងមកលោកបោកខ្ញុំដែរមែនទេ? >>

<< មែន!! >>

<< ហ្យុនជីនខ្ញុំស្រលាញ់លោកណា៎...ហុឹក..ដោះលែងខ្ញុំទៅ ហុឹកៗ!! យ៉ាងណាខ្ញុំក៏មានមុខដូចស៊ូស៊ូរបស់លោកដែរ លោកមិននឹកដល់នាងទេហ្អេស!!  >>

<< បិទមាត់!! >>

<< អាយ៎...ហុឹក!! >>

យេរីបិទភ្នែកស្រែកទាំងភិតភ័យ ពេលត្រូវនាយស្រែកសម្លុតទាំងកំហឹង ចុងកាំបិតវិះចាក់ទម្លុះបំពង់កនាងទៅហើយ។

<< នាងអាចកែមុខមាត់ ប្ដូរឈ្មោះឲ្យដូចគីម ស៊ូហ្យុនបាន តែនាងមិនអាចកែចរិកនាងឲ្យដូចបានទេ ដូច្នេះកុំតាំងខ្លួនធ្វើជាគេឲ្យសោះ! ចំណែកមុខមាត់ស្រស់ស្អាតមួយនេះមិនគួរមាននៅលើមុខស្រីថោកទាបដូចជានាងទេប៊េក យេរី!! >> ហ្យុនជីនញញឹមលើកកាំបិតមកលលើមុខ ធ្វើឲ្យនាងក្រមុំព្រឺឆ្អឹងខ្នងខ្ញាក់ៗ។

<< លោក..លោកចង់ធ្វើអី? >> យេរីរឹងខ្លួនអស់មិនហ៊ានកម្រើដោយសារខ្លាចមុខកាំបិតលើថ្ពាល់។

<< យកមុខរបស់ស៊ូហ្យុនមកវិញ! >> ហ្យុនជីន

<< ក...កុំ..កុំអី..ហុឹក >>

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Where stories live. Discover now