«បាទ~ ប៉ុន្តែឈប់សិន»ហ៊ីស៊ឹង ក៏ចាប់ដៃស៊ុននូទាញចូលទៅក្នុងបន្ទប់បិទទ្វាក្រឹប ហ៊ីស៊ឹងរុញស៊ុននូទៅផ្អឹបនឹងជញ្ជាំង ហើយក៏ចាប់ស៊ុននូថើបក្រញិចយកៗពេញផ្ទៃមុខដូចគុំតាំងពីពេលណាមកអញ្ចឹង រកតែស៊ុននូរកខ្យល់ដកដង្ហើមមិនចង់ទាន់
«អ៊ួយ នេះបងកើតអីនឹង? ម៉េចក៏ចាប់ថើបអូនដូច្នេះ?»ស៊ុននូ សួរនាយដាច់ៗ ឯដៃទាំងគូទប់ទ្រូងនាយក្រាស់ជាប់
«មកពីអូនក្រោកចោលបង»ហ៊ីស៊ឹង
«អូនគ្រាន់តែចង់ឲ្យបងគេងឲ្យបានគ្រប់គ្រាន់ទេតើ ព្រោះអូនឃើញបងសម្រាកមិនគ្រប់គ្រាន់»ស៊ុននូ
«ឲ្យបងគេងម៉េចនឹងលក់ទៅ បើគ្មានអូនឲ្យបងគេងអោបផងនោះ»ហ៊ីស៊ឹង ប្រាប់ពីមូលហេតុទៅស៊ុននូ
«អូនដឹងទេ ពីមុនបងគេងមិនដែលលក់ទេ ប៉ុន្តែតាំងពីមានអូនឲ្យបងគេងអោបមក ធ្វើឲ្យបងគេងលក់ស្រួលរហូត»
«គួរតែជឿសម្ដីមួយនេះឬអត់?»នាយតូចធ្វើជានិយាយញ៉ោះនាយលេង
«បងនិយាយពិតមែនណា»
«អា៎ៗ អូនជឿក៏បាន»
«ជុប! តោះពួកយើងឆាប់ចុះទៅ»
នាយក្រាស់ក៏បណ្ដើរស៊ុននូចុះទោខាងក្រោមដើម្បីញ៊ាំអាហារពេលព្រឹកជុំគ្នា នឹងអាលបានទៅបំពេញការងាររាងខ្លួន។
ស៊ុននូក៏បានចូលទៅដួសស៊ុបដែលគេបានធ្វើនោះមកដាក់លើតុឲ្យគ្រប់គ្នា អ្នកដែលបានដាក់ចូលមាត់ហើយ ក៏លាន់មាត់ថាឆ្ងាញ់គ្រប់ៗគ្នា។
បន្ទាប់ពីញ៊ាំអាហាររួច ហ៊ីស៊ឹងក៏ជាអ្នកជូនស៊ុននូទៅសាលារៀន ទើបនាយហួសទៅកាន់ក្រុមហ៊ុនបន្ត។
«ចៅហ្វាយ នៅម៉ោង3:30ល្ងាចនេះគឺមានជំនួបមួយជាមួយនឹងរោងចក្រខាងផលិតគ្រាប់កាំភ្លើង»បេន ដែលកំពុងតែបើកឡានក៏បាននិយាយប្រាប់ទៅហ៊ីស៊ឹងជាការរំលឹក ខ្លាចថាចៅហ្វាយរបស់គេភ្លេច
«អឹម យើងដឹងហើយ»ហ៊ីស៊ឹង នាយតបតែមាត់ ឯភ្នែកកំពុងឆែកមើលទិន្នន័យស្ថិតិចំណូលនិងចំណាយរបស់ក្រុមហ៊ុន ឯនាយបេនក៏ស្ងាត់មាត់និងបើកឡានបន្ត
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
ភាគទី១៦ : ឱកាសល្អ...
Start from the beginning
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)