Ep25 បើពេលនោះមកដល់

Start from the beginning
                                        

<គ្រាន់តែរឿងប៉ុណ្ណឹងសោះ ក៏ប៉ាបារម្មដែរមែនទេ>ប៉ននិយាយឡើងទាំងទេកមុខស្មើធេង តែក្នុងចិត្តកំពុងកើតក្តីប្រចន្ទច្បាស់ណាស់

<នេះកូនមិនសង្ស័យអីបន្តិចទេមែនទេប៉ន>លោកអាណាយ៍ឆ្ងល់ហេតុអីមិនបារម្មរឿងដែលជិតនឹងកើតឡើងបន្តិចសោះនឹកមិនឃើញឬមិនចង់នឹក

<មែនហើយឯងគួតែប្រយ័ត្នជាមួយវាបន្តិចទៅ>ជេម

<ប៉ាថាកូនជាសត្វឆ្មាមែនទេ គ្រាន់តែរឿងវាប៉ុណ្ណឹងកូនមិនខ្វល់ស្រាប់ហើយ បានហើយប៉ាកូនទៅវិញហើយ>ប៉នថាហើយក៏ងើបចេញទៅបន្ទប់របស់គេបាត់

+បន្ទប់ប៉ន

ចូលមកដល់ក៏ជ្រួញចញ្ចើមចូលគ្នាភ្លាមព្រោះតែអ្នកនៅលើគ្រែស្មើនេះហើយមិនទាន់ក្រោកទៀតដេកក៏ដេកម្លេះ។

<ណែ៎...!ឯងក្រោកឡើង ចង់ដេកយកពានអូសស្កាឬយ៉ាងមិច>ប៉នចូលទៅអង្រួនដៃអ្នកដែលដេកមិនងើបនោះថែមទាំនិយាយដៀលទៅនាយតូចទៀតផង

<ភូវីន...ក្រោកឡើង..ប្រើឯងមិនក្រោកទេយើងរំលោភឯងទាំងព្រឹកនឹងហា៎>ខំនិយាយផងអង្រួនផងតែអ្នកដែលដេកនោះហាក់មិនកម្រើកសោះ ចឹងមានតែគម្រាមនឹងហើយបានផលពិតៗ។

<ក្រោកហើយ រំខានមែន..>ភូវីនស្ទុះវឹងក្រោកឡើងទាំងសក់ក្បាលកន្ទឺងៗនិយាយ់ទៅកាន់នាយធំដោយទឹកមុខស្អុយប៉ែ

<ក្រោកហើយក៏ឆាប់ទៅងូតទឹកទៅ>ប៉នសម្លឹងមើលអ្នកខាងមុខចង់សើចបន្តិចអីបន្តិចមិននឹកស្មានថាគេស្រស់ស្អាតគួរឲស្រឡាញ់យ៉ាងនេះសោះ

<បងបារម្មពីអូន..?>ភូវីនគ្រាន់តែលឺប៉ននិយាយចឹងមកកាន់គេភ្លាមបើកភ្នែកៗស្វាងងងុយចេសសួរទៅកាន់នាយធំបារម្មពីគេឬ

<លុងនឹងខ្លួនឯងពេកហើយ>ប៉ននិយាយទៅកាន់នាយតូចដោយយកដៃទៅរុញក្បាលហើយក៏ងើបទៅងងុយលើសាឡុងចុចទូរសព្ទធ្វើមិនដឹង

<ទៅងូតទឹកហើយបាយៗបងសម្លាញ់>ភូវីនយកដៃអង្អែលកន្លែងដែលប៉នយកដៃគេមករុញមិញនេះក៏ងើបរត់ទៅបន្ទប់ទេកទាំងអៀន

<ក្មេងនេះ...>ប៉នក្រវីក្បាលនឹងចរិករបស់ភូវីនស្មានថាគេមិនដឹងឬថាកំពុងតែអៀន

១៥នាទីក្រោយមកភូវីនចេញពីបន្ទប់ទឹកវិញដោយមានខោអៅជាស្រេច។ហើយដើរមករកប៉នទាំងជូនសក់តិចផងដែរ។

<មកនេះមកយើងជូនឲ>ប៉នឃើញនាយតូចដើរតម្រង់មកខ្លួនបែបនេះក៏ពោលឡើងទាំងយ៉ាដៃទៅចាប់កាន់កន្សែង

<អូនប្រើម៉ាសុីនក៏បានដែរ>ភូវីន

<យើងធ្វើឲ!!>

<បាទ>ថាហើយក៏អង្គុយនៅលើពួកចាំនាយធំដើរមកសម្ងួតសក់ឲខ្លួនទាំងសប្បាយចិត្ត

<បងផ្តល់ឪកាសឲអូនហើយតើមែនទេ?>ភូវីនសួរឡើងខណះនាយធំកំពុងតែសម្ងួតសក់ក្បាលគេទាំងយកចិត្តទុកដាក់

<យើងមិចនឹងអាចនឹងដឹងថាឯងចង់លេងសើចជាមួយយើងឬអត់?>ប៉នតបទៅកាន់នាយតូចវិញដោយដៃមិនឈប់ធ្វើចលនាលើសក់នោះឡើយ

<អូនក៏និយាយប្រាប់បងហើយ អូននឹងធ្វើល្អឲបងមកស្លាញ់អូនវិញឲបាន>ភូវីន

<យើងជឿរឯងសិនក៏បាន តែយើងមានរឿងចង់សួរឯងដែរ...>

<រឿងអីបងនិយាយមក...>ភូវីនតបទៅកាន់នាយធំដោយបែរមកសម្លឹងមុខគេចំៗ

<សង្សារចាស់ឯងទៅរកឯងនៅហាងកាហ្វេនិយាយអីច្លះ>ប៉ន

<គេមកនិយាយរឿងរបស់បងប្រាប់អូន គេថាបងមិនមែនជាមនុស្សល្អទេដែលបងមកលើកនេះព្រោះចង់សងសឹកដែលអូនធ្វើឲបងឈឺចាប់កាលពីលើកមុនប៉ុណ្ណោះ គេថាតែប៉ុណ្នឹង>ភូវីន

<ចុះឯងជឿគេទេ...ចុះបើយើងត្រឡប់មកសងសឹកឯងដូចពាក្យវានិយាយមែនឯងនឹងធ្វើយ៉ាងមិច>ប៉ន

<អូនមិនធ្វើអ្វីទាំងអស់ បើពេលនោះមកដល់មែនអូ..អូនគ្រាន់តែសប្បាយចិត្ត ហឹស សប្បាយចិត្តដែលអូនបានធ្វើគ្រប់យ៉ាងដើម្បីបង្ហាញពីក្តីស្រឡាញ់ទៅលើបង ហ...ហើយបើអូនគ្មានសមត្ថភាពឲបងមកស្លាញ់អូនវិញទេអូន...អូនម្នាក់គត់ជាអ្នកដើរចេញ>ភូវីន សម្លឹងមើលពិដានរៀបរ៉ាប់ប្រាប់ទៅកាន់ប៉នដោយអួលដើមករបើមានពេលនោះមានគេនឹងចាកចេញ.....

មកវិញហើយនឹកអ្នកសរសេររឿងដល់ភ្លាវម្នាក់នេះឬអត់?🧨🧨

enjoy your reading na my luv 🤪🗡

រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)Where stories live. Discover now