🔮 អាហារពេលល្ងាចនៅគ្រួសារ Kim 🔮

Mulai dari awal
                                        

✰✰✰✰✰

_On the way_

"បងឃើញទេ! គេពិតជាសាហាវមែនគ្រាន់តែរឿងប៉ុណ្ណឹង ក៏ទៅលន់តួរទាល់តែបានការិយាល័យលូកដៃដែរ" Nabi និយាយទៅកាន់មិត្តប្រុសនាងដែរកំពុងតែបើកឡានដោយ មិនពេញចិត្ត ហើយម៉ួម៉ៅដោយសារតែនាងធ្វើអ្វី Jimin មិនបាន

"បងប្រាប់អូនតាំងពីដំបូងហើយ! បងមើលមនុស្សមិនខុសទេ មនុស្សដូចជាគេនេះអាងតែខ្លួនឯងមានខ្នងបង្អែកធំ មិនចេះគោរពអ្នកដទៃទេ" Soohun ចាក់សាំងបន្ថែមទៅលើភ្លើងក្នុងចិត្តរបស់មិត្តស្រីរបស់គេ

"គិតថាយកខ្លួនមកដោះដូរបែបនេះ jungkook នៅការពារគេបានយូរមែនទេ? ឆឹស" Nabi និយាយហើយក៏ ធ្វើសម្លេង ជ្រេញទៅកាន់ Jimin
"ធ្វើដូចជាឯងនឹងអស្ចារ្យណាស់ ដណ្តើមមិត្តប្រុសគេសោះ..." Nabi បន្តដោយសម្លេងស្អប់ខ្ពើមនៅពេលដែរ និយាយដល់រឿងនេះ

"ជឿបងទៅចរឹកដូចជាគេនៅមិនបានយូរទេ! ប្រហែលលើក នេះទៅប្រគេនខ្លួនអោយគេដល់លើគ្រែផង! បើគេពិតជា
ស្រឡាញ់ Jimin មែនស្មានតែគេអោយ Jimin រស់នៅរបៀបនេះមែនទេ? អូនមិនមើលកាលដែរមិត្តរបស់អូនទាក់ទងជាមួយគេ តើគេផ្តល់អ្វីខ្លះអោយមិត្តអូន!"

"....." Nabi យកពាក្យរបស់មិត្តប្រុសនាងមកគិត
"ត្រូវហើយ! Eunji នាងរស់នៅដោយមិនធ្វើការអ្វី ក៏អាចជះលុយទាំងគីបៗ បានដែរ"

"អញ្ចឹងហើយអូនកុំបារម្ភអី! Jungkook ស្រឡាញ់គេមិនបានមួយចំណិត Eunji ផង! លើកនេះប្រហែលជាទៅអង្វរ Jungkook សឹងអីហើយទើប គេលូកដៃមកបែបនេះ! តែយូរៗ ទៅ Jungkook ធុញគេដោះដៃចោលហើយ"

✰✰✰✰✰

_ភូមិគ្រឹះលោក Hajoon_

នេះជាល្ងាចដែរ Namjoon បានជូន Jin មកញ៊ាំអាហារថ្ងៃត្រង់នៅផ្ទះរបស់គេជាលើកទីមួយ ចំណែកឯប្អូនៗ របស់គេទាំងបីនាក់ក៏បានចូលរួមជាមួយការញ៊ាំអាហារពេលល្ងាចមួយ ពេលនេះដែរ គ្មាននរណាម្នាក់រវល់ទេ ព្រោះចង់ដឹងរឿង របស់បងធំគេ

"កុំគួរសមអីកូន! ធ្វើខ្លួនអោយដូចជាផ្ទះរបស់ខ្លួនឯងទៅ"
អ្នកស្រី Boram និយាយទៅកាន់ Jin ដែរអង្គុយស្ងៀមៗ មិនហ៊ាននិយាយអ្វីក្រៅពីញញឹមតិចៗ

"ត្រូវហើយ! កុំអៀនអីបង Jin...ប៉ាម៉ាក់ខ្ញុំស្លូតទេ" Jisoo លូកមាត់និយាយលេងជាមួយ Jin ដើម្បីកុំអោយគេមាន
អារម្មណ៍តានតឹង

Falling Into USTempat cerita menjadi hidup. Temukan sekarang