ភាគទី ២០

Start from the beginning
                                        

«នាង...»
«សួស្ដីប្អូនស្រី....» ស្នាមញញឹមលាក់ពុតនិងសំដីផ្អែមបង្កប់ពិស ធ្វើឲ្យឈូហ្គីងើយឆ្ងល់
«នាងជាអ្នកណា?»
«អូ! ភ្លេចទៅថាឯងមិនចាំយើង... នេះយើងយូហ្គី បងស្រីភ្លោះឯង ចាំឬនៅនាងល្ងង់» ដៃរបស់យូហ្គីចាប់ក្របួចសក់របស់ឈូហ្គីទាញទៅក្រោយឲ្យសម្លឹងមើលមុខនាង
«គឺនាង..... នាងធ្វើឲ្យខេយ៍យល់ច្រលំលើខ្ញុំ»
«មែនគឺយើង... ហើយយើងក៏ជាអ្នកចាក់ថ្នាំឲ្យឯងបាត់ការចង់ចាំរាល់ពេលដែលយើងប្ដូរសមាសភាពជាមួយឯង»
«ហេតុអីចាំបាច់ធ្វើបែបនឹង?»
«នេះឯងមិនចាំទេ គឺឯងជាអ្នកសុំយើងមុន តែឯងនេះមិនចេះស្កប់ស្កល់ ឯងធ្វើឲ្យយើងបែកគ្នាពីមនុស្សដែលយើងស្រលាញ់»
«បងនោះទេមិនចេះស្កប់ស្កល់ និយាយរួចហើយមួយថ្ងៃ បងឃើញតែផលប្រយោជន៍ មែនខ្ញុំទទួលស្គាល់ថាខ្ញុំជាអ្នកផ្ដើមគំនិត តែក៏ព្រោះខ្ញុំចង់នៅក្បែរប៉ាបានម្ដង បងសំណាងដែលបាននៅក្បែរប៉ាហើយមានគូរដណ្ដឹងដែលស្រលាញ់បង តែខ្ញុំអត់ទេ ម៉ាក់ស្លាប់តាំងពីពេលពួកយើងកើត ខ្ញុំជាអ្នកដែលលោកតាចាប់បំបែកមក ជីវិតជាព្រះនាងល្អមើលតែធាតុពិតមិនមែនបែបនោះ ខ្ញុំអរគុណបងដែលឲ្យខ្ញុំបាននៅក្បែរប៉ារយៈពេលបីឆ្នាំ តែបើបងចង់ត្រលប់មកវិញបងគួរណាស់តែប្រាប់ខ្ញុំតាមសម្រួលមិនមែនវាយខ្ញុំឲ្យសន្លប់ ហើយចាក់ថ្នាំបំបាត់ការចងចាំរបស់ខ្ញុំទេ នៅថែមទាំងធ្វើឲ្យមនុស្សដែលខ្ញុំស្រលាញ់យល់ច្រលំលើខ្ញុំទៀត» ឈូហ្គីនិយាយទាំងទឹកភ្នែក ខឹងផងឈឺចិត្តផង នាងសម្លក់ទៅយូហ្គី ដែលធ្វើឲ្យអ្នកម្ខាងទផតសើចញញឹមពេញចិត្តចំពោះប្រតិ្ដកម្មមួយនេះ

«នេះជាអ្វីដែលយើងចង់ឃើញ ដឹងថាហេតុអីយើងធ្វើចឹងទេ? ក៏ព្រោះតែយើងស្អប់វត្តមានរបស់ឯង ហេតុអីត្រូវមានឯងដែលមកជ្រៀតកំណើតជាកូនភ្លោះជាមួយយើង យើងស្អប់ឯងណាស់ឈូហ្គី យើងគួរតែជាកូនតែម្នាក់និងចៅស្រីតែម្នាក់របស់ប្រទេសនេះ» យូហ្គីចាប់ច្របាច់ថ្គាមរបស់ឈូហ្គីហើយឱនទៅខ្សឹបដាក់ត្រចៀករបស់នាងតូច

«នៅទីនេះរងចាំស្លាប់ដោយភាពឈឺចាប់ម្ដងបន្ដិចៗទៅ យើងសន្យាថាយើងនឹងមើលថែរប្ដីរបស់ឯងឲ្យល្អ»
«បងគិតថាខេយ៍ជឿរឬ បងគ្មានកូន»
«អ្នកណាថាយើងគ្មានកូន យើងមានកូន កូនយើងនឹងក្លាយជាកូនរបស់ប្ដីឯង»
«បងថោកទាប កុំណា.... បងមិនអាចយកកូនរបស់ជេយ៍ទៅធ្វើជាកូនខេយ៍ទេ ផ្លាច់!» មួយកំផ្លៀងរបស់យូហ្គីទះទៅលើផ្ទៃមុខរបស់ឈូហ្គីមួយទំហឹងរហូតបែកឈាម
«ឯងគ្មានសិទ្ធិមកថាឲ្យយើងទេ នាងប្អូនភ្លើរនៅទីនេះឲ្យស្រួលទៅ ចាំមើលប្ដីឯងនៅចំណាំប្រពន្ធខ្លួនឯងទេ» និយាយចប់យូហ្គីក៏ចាកចេញ ឈូហ្គីប្រឹងស្រែកហៅ

«អត់ទេបងគ្មានសិទ្ធិធ្វើចឹងទេ បងមកវិញ គីម យូហ្គី!!»

___អាមិចទេយូហ្គី ស្អប់ប្អូនដល់ថ្នាក់នឹង
សូមរងចាំភាគបន្ដ។

សន្យាស្នេហ៍ (completed ✔️)Where stories live. Discover now