/បីថ្ងៃក្រោយមក/
យូហ្គីបានមកដល់ប្រទេសជប៉ុន នាងចុះពីលើយន្ដហោះភ្លាមក៏បញ្ជារកូនចៅឲ្យទៅចាប់ឈូហ្គី ដែលកំពុងតែដើរទិញឥវ៉ាន់នៅផ្សារទំនើប ស្របពេលដែលឈូហ្គីដើរចូលបន្ទប់ទឹក កូនចៅរបស់យូហ្គីក៏ទៅចាប់ឈូហ្គីមកភ្លាម
កូនចៅរបស់ខេយ៍ដែលបាត់ម្ចាស់ស្រីយូរ ក៏សម្រេចចិត្តចូលទៅមើលពេលដឹងថាម្ចាស់ស្រីបាត់ខ្លួនក៏ចាប់ផ្ដើមភ័យខ្លួន ដើររកពេញផ្សារទំនើប
ផាំង!
ខេយ៍ទះតុមួយទំហឹងខឹងសំបារដែលអង្គរក្សខ្លួនធ្វើការមិនល្អបណ្ដោយឲ្យប្រពន្ធជាទីស្រលាញ់របស់ខ្លួនបាត់ទៅបែបនេះ
«មិនថាត្រូវជីកគាស់ប្រទេសជប៉ុនទាំងមួយត្រូវតែរក ប្រពន្ធនិងកូនយើងមកវិញ បើពួកគេមានរឿងអីនោះពួកឯងមិនរួចខ្លួនទេ»
«បាទលោកម្ចាស់» មនុស្សមួយក្រុមបានចេញទៅរកឈូហ្គី ខេយ៍ទាញទូរស័ព្ទតេទៅស៊ុងហ៊ូន
(ខេយ៍ យើងកំពុងតែរៀបថានឹងតេទៅឯង)
«មានរឿងអីមិនទេ?»
(យូហ្គី ធ្វើសកម្មភាពហើយ) លឺចឹងខេយ៍ក៏ចាប់ផ្ដើមបារម្ភខ្លាំងពីសុវត្ថិភាពរបស់ឈូហ្គី
«បានន័យថាមិច?» ស៊ុងហ៊ូនក៏និយាយរៀបរាប់រឿងគ្រប់យ៉ាងទាំងអស់របស់គ្រួសារផាក
(ពេលនេះជេយ៍នៅសន្លប់មិនទាន់ដឹងខ្លួននៅឡើយ)
«ស្រីម្នាក់នេះសាហាវពេកហើយ»
(ឈូហ្គី យ៉ាងមិចហើយ?) ខេយ៍ដកដង្ហើមធំមុននឹងតប
«នាងបានបាត់ខ្លួនមួយថ្ងៃហើយ យើងគិតថាជាស្នាដៃរបស់យូហ្គី»
(មើលទៅនាងមិនព្រមឲ្យឈូហ្គីបានសុខទេ)
«យើងបារម្ភពីសុវត្ថិភាពម្ដាយកូនពួកគេណាស់»
(ឯងប្រយ័ត្នផងទៅ សុំទោសដែលយើងជួយអីឯងមិនបាន ព្រោះយើងក៏មិនអាចបាត់បង់ជេយ៍ដូចគ្នា ចំពោះខ្ញុំជេយ៍ជាមិត្តជិតស្និតតែម្នាក់របស់ខ្ញុំតាំងតែពីតូចមក)
«យើងយល់ យើងជូនពរឲ្យគេឆាប់ជាណា»
(យើងក៏ជូនពរឲ្យឯងឆាប់រកឈូហ្គីឃើញ)
«អរគុណ» និយាយចប់ខេយ៍ក៏បិទទូរស័ព្ទ
....
ប្រាវ!
ទឹកមួយធុងបានជះទៅលើរាងកាយរបស់ ឈូហ្គីដែលចងជាប់នឹងកៅអីឲ្យភ្ញាក់ក្រញ៉ងខ្លួន កែវភ្នែកបើកឡើងសម្លឹងមើលទៅអ្នកដែលនៅខាងមុខដែលមានមុខមាត់ដូចជាខ្លួន
YOU ARE READING
សន្យាស្នេហ៍ (completed ✔️)
Fanfiction" អូនជាស្នេហ៍គ្រាដំបូងរបស់បងសន្យាថាពួកយើងនឹងនៅក្បែរគ្នារហូត "
ភាគទី ២០
Start from the beginning
