[ក្រុមហ៊ុនjjk]
«មករកអ្នកណាដែរ?»មកដល់ក្រុមហ៊ុនបុគ្គលិកស្រីម្នាក់ដើរមកសួរថេយ៉ុងឡើងមើលលើមើលក្រោម
«មករកលោកជុងហ្គុក»
«មានបានណាត់ទុកមុនឬអត់?»នាងសួរទាំងទឹកមុខមិនរាប់ញាតិ
«អត់បានណាត់ទុកមុនទេ»ថេយ៉ុងនិយាយព្រមទាំងក្រវិក្បាលតិចៗ
«បើអត់បានណាត់ទុកមុនទេ ក៏ត្រឡប់ទៅវិញទៅ មុខមាត់រូបរាងដូចជាឯងនឹងហ្ហេស៎? លោកអគ្គនាយកមិនចង់ជួបមុខទេ»ស្រីម្នាក់នោះដាក់ទៅថេយ៉ុងផាំងៗទាំងមិនខ្វល់ពីអ្វីទាំងអស់
«ប៉ុន្តែ-»
«ប្រាប់ថាឲ្យត្រឡប់ទៅវិញទៅ ឬចង់ឲ្យខ្ញុំហៅសន្តិសុខមកអូសកឯងចេញទៅ?!»
«មានរឿងអី?»ដេលឃើញភាពមិនប្រក្រតីទើបដើរមកមើល
«អាក្មេងម្នាក់នេះចង់ជួបលោកអគ្គនាយក តែមិនទេខ្ញុំកំពុងតែេញគេឲ្យត្រឡប់ទៅវិញហើយ»
«ថេយ៉ុងមករកលោកជុងហ្គុកមែនទេ? ឆាប់មកតាមខ្ញុំមក»ដេលមិនមតបតនឹងស្រីម្នាក់នោះបែរជានាំថេយ៉ុងទៅរកជុងហ្គុកទៅវិញ
«បាទ»ថេយ៉ុងនិយាយរួចក៏ដើរតាមដេលទៅ
«??»នាងចាប់ផ្ដើមង៉េមង៉ាមហើយខំដេញឲ្យត្រឡប់ទៅវិញទៅហើយតែដេលបែជាឲ្យគេចូលស្រួលៗទៅវិញ
«មើលស្អីមិចមិននាំគ្នាទៅធ្វើការ»មិញនេះនាងខ្មាសគេមិនស្ទើទេ
«អញ្ចើញនិយាយគ្នាតាមសម្រួលបាទ»ពេលនាំថេយ៉ុងមកដល់បន្ទប់ធ្វើការរបស់ជុងហ្គុកហើយដេលក៏សុំដកខ្លួនចេញវិញ ចំណែកជុងហ្គុកគេនៅឈ្ងោកមុខធ្វើការនៅឡើយ
«ខ្ញុំ...»
«មករកមួយនេះមែនទេ?»ជុងហ្គុកគេដឹងពីបំណងរបស់ថេយ៍ច្បាស់ណាស់ទើបលើកបង្ហាញទូរសព្ទដៃម៉ាកទំនើបរបស់ថេយ៉ុងចេញមក គ្រាន់តែឃើញទូរសព្ទគេក៏សប្បាយចិត្ដភ្លាមតែមានកូនចិត្ដនៅភ័យនៅឡើយ
«បាទខ្ញុំសុំវិញបានទេ?»សង្ឃឹមថាគេនឹងឲ្យទៅចុះ
«មានលុយច្រើនណាស់ណ៎? ធ្វើការទើបបានមួយខែជាងក៏មានលុយទិញទូរសព្ទទំនើបប្រើទៅហើយ»ជុងហ្គុកគេពោលឡើងទាំងញញឹមតិចៗ តែស្នាមញញឹមរបស់គេលើកនេះថេយ៉ុងគេមានអារម្មណ៍ថាវាដូចជាគួរឲ្យខ្លាចទៅវិញមិនដូចស្នាមញញឹមរបស់គេរាល់ដងនោះទេ
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
ភាគ៣២:ឆ្លាតណាស់សង្សារខ្ញុំ
Start from the beginning
