Episode 10:ចឹងខ្ញុំជាអ្នកខុស

Start from the beginning
                                        

ដោយសារតែខឹងជីមីនក៏ក្រវាសដៃដែរគេចង់ជួយនោះចេញហើយងើបឡើងស្តីអោយគេផាំងៗតែម្តងអតើមានស្តាប់គេអីបន្តិច

"នែលោកដើរអត់មានបើកភ្នែកមើលតែបយកខ្ញុំឡើងដួលត្រឡប់ត្រឡិន"ជីមីន

"និយាយខុសអាចនិយាយសារជាថ្មីបានឯងជាអ្នកបុកខ្ញុំខ្លួនឯង"ប្រុសម្នាក់នេះមើលការស្លៀកពាក់ធម្មតាៗមិនហុឺហាអ្វីឡើងតែគេមិនមែនដូចអ្វីដែរគ្រប់គ្នាមើលឃើញ

ឈ្មោះរបស់គេគឺ សូហ្គា ហ្វ្រេមហ្វីនជាម្ចាស់ចម្ការរាប់ពាន់ហិចតាជាសេដ្ឋីស្រុកស្រែតែម្តងនឹងឯង

ថ្ងៃនេះគេឡើងមកទីក្រុងដើម្បីនាំទិន្នផលនៅចម្ការរបស់គេមកអោយរោងចក្រដែរទទួលទិញហើយឆ្លៀតចូលហាងមើលរបស់របរប្រើប្រាស់មួយចំនួនទៀតតែក៏មកជួបជាមួយជីមីននឹងឯង

"ឆឹសលោកឯងគ្មានចិត្តអីបន្តិចទេបើខ្ញុំបុកលោកមិចក៏មិនជួយលើកខ្ញុំផងចំជាស៑យមែន"ឮជីមីននិយាយហើយនាយហួសចិត្តមិនតិចទេខុសខ្លួនឯងសោះនិយាយធ្វើមើលតែនាយជាអ្នកខុសទៅវិញ

"ចឹងសរុបមកខ្ញុំជាអ្នកខុសមែនទេ"សូហ្គា

"មែនហើយឆាប់សុំទោសខ្ញុំមក"ជីមីននោះក៏ចឹងទៀតអត់ព្រមចាញ់នៅទាមទារអោយគេសុំទោសទៀតមិនដឹងជាស្អីស្អុកទេ

"អ្នកប្រុសមានរឿងអី"ថេយ៉ុងដែរមើលពីចម្ងាយដូចជាមានរឿងមិនស្រួលក៏រត់ចូលមកសួរនាំ

"គឺគេ/គ្មានអីទេគឺគេដើរបុកខ្ញុំហើយអោយខ្ញុំសូមទោសទៀតគ្មានការទទួលខុសត្រូវអីបន្តិចទេ"សូហ្គានិយាយកាត់មិនអោយជីមីនបាននិយាយទាន់ឡើងថេយ៉ុងក្រោយបានដឹងរឿងក៏ចូលមកសុំទោសជំនួសជីមីនទៅ

"សូមទោសលោកផងចុះកុំប្រកាន់ខឹងនឹងអ្នកប្រុសអីគាត់នៅក្មេងមិនទាន់ដឹងអី្វទេ"គ្រាន់តែថេយ៍និយាយសុំទោសកែហើយជីមីនងាកមកសម្លក់តែម្តងតែមិនឈ្នះថេយ៍ទេសុំទោសហើយទាញដៃដើរចេញមកវិញតែម្តង

"នែឈប់ភ្លាមអ្នកណាអោយនាយទៅសុំទោសគេខ្ញុំមិនបានប្រើទេណានៅមានអូសខ្ញុំចេញមកទៀតចង់យ៉ាងមិច"ជីមីន

"ចង់នៅអោយគេវាយបែកមុខឬយ៉ាងមិចអ្នកប្រុសបុកគេហើយធ្វើដូចខ្លួនឯងត្រូវទៀតនៅបន្តិចទៀតគេវាយមែនហើយ"ថេយ៍និយាយបន្លាចព្រោះជីមីនអត់ព្រមស្តាប់អីទេធ្វើអីក៏គិតថាខ្លួនឯងត្រូវដែរ

𝒯𝐻𝐸 𝓑𝓸𝓭𝔂𝓰𝓾𝓪𝓻𝓭 𝓞𝓕 𝓜𝓨 𝓗𝓔𝓐𝓡𝓣Where stories live. Discover now