Ch1 : មង្គលការ

Start from the beginning
                                        

"ម៉ោង10ជាងហើយ ខ្ញុំថាល្មមហើយទេដឹង? ឈប់ផឹកត្រឹមហ្នឹងហើយទៅរកប្រពន្ធរបស់ hyung ទៅ" ម្នាក់ទៀតនៅឆ្វេងដៃ Bangchan ដែលក្មេងជាងគេក៏និយាយ គេគឺ Hyunjin ជាប្អូនជីដូនមួយរបស់ Bangchan

"មែនហើយយើងក៏គិតចឹងដែរ ឆាប់ទៅៗ" Changbin ក៏ដេញបន្ត គេគោះស្មា Bangchan តិចៗហើយក៏រុញ Bangchan ឱ្យចេញពីតុដែលកំពុងតែអង្គុយជុំគ្នា

Bangchan ក៏ដើរចេញទៅស្រាប់តែ Kento បងប្រុសបង្កើតរបស់ Minho ក៏ដើរទៅប្រកិតនឹង Bangchan ហើយខ្សឹបប្រាប់អ្វីមិនដឹងជាមួយនឹងទឹកមុខមាំ។

"ចម្លែកណាស់តាំងពីអង្គុយជុំគ្នាមកម្លេះ ទឹកមុខ Kento មិនរីកនិងមិនសើចសប្បាយដូចគេដូចឯងសោះ ជាថ្ងៃពិសេសរបស់ប្អូនប៉ុន្តែបែរជាបញ្ចេញអកប្បកិរិយាបែបនេះទៅវិញ" Nijiro និយាយប្រាប់ទៅកាន់គ្រប់គ្នាដែលរួមតុ

"គាត់ប្រហែលមានបញ្ហាផ្ទាល់ខ្លួនឬឈ្លោះគ្នាជាមួយ Dori ទេដឹង?" Hyunjin

"មុខហ្នឹងមានបញ្ហាផ្ទាល់ខ្លួនស្អីទៅក្រៅពីឈ្លោះគ្នាជាមួយ Dori នោះ បើមិនចឹងមិនមែនគ្មានវត្តមាន Dori នៅទីនេះទេ" Jackson

"ហឹមម តាមហ្នឹងទៅកុំខ្វល់ច្រើនពេក Seungmin ក៏ចឹងដែរមាត់កខ្លះទៅ មិចក៏ភ្លឹកៗចឹង?" Nijiro

"គ្មានអីទេ បន្តទៅ" Seungmin ញញឹមបន្តិចជាការគួសមដោយព្យាយាមលាក់រឿងអ្វីម្យ៉ាងក៏មិនដឹង

-Minchan

Bangchan បើកទ្វាបន្ទប់ដោយទឹកមុខមាំ ហើយក៏ប្រែជាខឹងដល់ក្រហមកាលបើបានឃើញទិដ្ឋភាពនៅខាងមុខរបស់ខ្លួន

Minho កំពុងតែយកឡាមមកអារដៃខ្លួនឯង ប៉ុន្តែមិនទាន់នឹងបានសម្រេចទេ Bangchan ក៏រត់ទៅហើយក្រវាសឡាមនោះចេញពីដៃ Minho ធ្វើឱ្យដៃរបស់គេព្រមទាំងដៃរបស់ Minho ឆូតត្រូវមានស្នាមរបួសទាំង2នាក់។

Minho ក៏ងើយសម្លឹងទៅ Bangchan ដោយមានទឹកភ្នែកដក់ក្នុងភ្នែកជាប់ជាមួយនិងអារម្មណ៍ភ័យខ្លាចកាលបើបានឃើញកែវភ្នែកកំណាចមួយគូរសម្លឹងមកខ្លួនដោយកំហឹង។

ភ្លាមនោះ Bangchan ក៏ទាញកាយតូចបោះទៅលើពូកមួយទំហឹងរួចក៏ចាប់ផ្ដើមថើបញីញក់កញ្ចឹងកសខ្ចីដោយលែងមានភាពម្ចាស់ការលើខ្លួនឯងតទៀត។ ស្រា តណ្ហា និង កំហឹង បានគ្របដណ្ដប់លើគេពេញទីទៅហើយ គេភ្លេចអស់នៅអ្វីៗគ្រប់យ៉ាងក្នុងខួរក្បាលមានតែរូបភាពដែល Minho នៅជាមួយអ្នកថ្មីយ៉ាងមានក្ដីសុខ ខុសពីពេលនេះដែល Minho មានបំណងចង់សម្លាប់ខ្លួនដោយសារតែគេកំពុងតែចូលទៅក្នុងជីវិតរបស់ Minho ទៅវិញ

Touch | ស្រពិចស្រពិល - MinchanWhere stories live. Discover now