ភាគទី 04

Start from the beginning
                                        

ជនសង្ស័យត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានចាប់ខ្លួនក្នុងករណីសម្លាប់ឳពុក និងបាត់ខ្លួនកូនស្រីអូមេហ្កាម្នាក់ ដែលត្រូវបានប៉ូលីសសង្ស័យថាគេអាចនឹងលាក់ទុកជនរងគ្រោះនៅកន្លែងណាមួយ ឬសម្លាប់ហើយលាក់សាកសពទុកនៅកន្លែងណាមួយមិនខាន។ 

« តើលោកមានពាក់ព័ន្ធអីនឹងឳពុកជនរងគ្រោះ? » វ៉ុនវ៉ូសម្លឹងមុខ មុននឹងបញ្ចេញសម្លេងធ្ងន់របស់ខ្លួន 

« លោកជាអូមេហ្កាមែនទេ? ក្លិនលោកក្រអូបណាស់ » ជនសង្ស័យអង្គុយញ៉ាក់ជើង សម្លឹងមកកាន់វ៉ុនវ៉ូបែបព្រាននារី លិតមាត់លិតក ដូចមិនទុកវ៉ុនវ៉ូជាប៉ូលីស មិនឆ្លើយសំណួរហើយថែមទាំងសួរបកមកវិញខុសប្រធានបទទៀត 

« លោកឆ្លើយខុសសំណួរហើយដឹងទេ? ខ្ញុំសួរថា តើលោកមានពាក់ព័ន្ធអ្វីជាមួយនឹងឳពុកជនរងគ្រោះ? » វ៉ុនវ៉ូតម្លើងសម្លេង រួចក៏ទម្លាក់សម្លេងវិញពេលដែលងាកឃើញមីនយូកំពុងតែមើលមក 

« នេះគេអនុញ្ញាតអោយ អូមេហ្កាធ្វើជាប៉ូលីសសួរចម្លើយដែរមែនទេ? បើដឹងចឹងអោយប៉ូលីសចាប់តាំងពីយូរហើយ បានលេងជាមួយនឹងលោកយូរ ហាហាហា » គេដៀងភ្នែក សម្លក់សម្លឹងលេបទឹកមាត់ ព្រមទាំងសើចក្អាកក្អាយ គេមិនខ្លាចវ៉ុនវ៉ូទាល់តែសោះ ទាំងវ៉ុនវ៉ូមានមាឌធំជាងគេខ្លាំងក៏ដោយ នេះប្រហែលព្រោះតែក្លិនជាអូមេហ្ការបស់គេហើយ ទើបធ្វើអោយគេមើលមកគ្មានអំណាចបែបនេះ

« ខ្ញុំប្រាប់អោយលោកឆ្លើយ ហេតុអីក៏លោកសើច? ឆ្លើយសំណួរខ្ញុំភ្លាម » វ៉ុនវ៉ូទប់អារម្មណ៍លែងបាន គេក៏ប្រញ៉ាប់ក្រោកឡើង ចាប់ក្រពួចកអាវរបស់ជនសង្ស័យ តែជនល្មោភកាមនោះមិនខ្លាច ថែមទាំងចាប់អង្អែលដៃដែលកំពុងតែក្រពួចកអាវនោះថែមទៀត 

« អា ដៃស្រឡូនបែបនេះ មិនសមនឹងមាឌសោះ » 

« អាជនល្មោភកាម លែងដៃយើងភ្លាម! » 

« ឈប់ណា វ៉ុនវ៉ូ! » វ៉ុនវ៉ូ គ្រលាស់ដៃចេញ ព្រមទាំងក្ដាប់រារដៃរកវាយ ប៉ុន្តែក៏ត្រូវដៃរបស់មីនយូចាប់កដែទាន់ វ៉ុនវ៉ូនិយាយមិនចេញ បានត្រឹមតែសម្លឹងមើលមុខមីងយូដែលកំពុងតែចងចិញ្ចើមដាក់ 

លង់ស្នេហ៍ មួយរាត្រី // Minwon ABOWhere stories live. Discover now