«គឺមកពីឯងហ្នឹងហើយ មកមិនទាន់បានស្អីមកយកមុខយកមាត់លោកស្រីបាត់ទៅហើយ នៅឲ្យដៃអ្នកប្រុសទៀត!»
«ហ៊ើយ? និយាយបែបនេះបានយ៉ាងមិច?»
«បើវាពិតមែន ឆឹស!»នាងក៏ដើរកញ្ឆក់ខ្លួនទៅបាត់ទៅ
«នាងនេះមាត់ឆ្កែមែន សមតែទះឲ្យបែកមាត់តើ»អេរ៉ានាងខឹងជំនួសថេយ៍ នាងស្អប់សៃហ្វាតាំងពីថេយ៉ុងមិនទាន់ចូលមកឯណោះចរិកគឺបែបនេះ គ្មានអ្នកណាចូលចិត្ដទេ។
ស្អែកក៏ឈានចូលមកដល់នៅផ្ទះអ្នកស្រីចនមានរៀបចំកម្មពិធីជប់លៀង គាត់បានអញ្ចើញភ្ញៀវមកច្រើនណាស់ សុទ្ធតែអ្នកមានមុខមាត់ក្នុងសង្គមទាំងអស់ ហើយរឿងម្ហូបអាហារវិញថេយ៉ុងជាអ្នកចាត់ចែង
«ហ៊ើយ មកចាត់ចែងម្ហូបស្អីមិនចេះទេលោកអើយ»ថេយ៉ុងកំពុងនៅផ្ទះបាយម្នាក់ឯងដើរទៅវិញទៅមក ចេះតែធ្វើនំមកឲ្យធ្វើម្ហូបមិនចេះទេ^^
«ថេយ៉ុងនេះឯងធ្វើម្ហូបឬនៅភ្ញៀវមករៀងច្រើនហើយណា៎»អេរ៉ាមកសួរថេយ៉ុងនៅផ្ទះបាយ
«គឺ...រកនឹកមិនឃើញថាធ្វើហើយចាំបន្តិចទៀតសិនទៅ អឺ...នាងជួយធ្វើម្ហូបខ្ញុំបានទេអេរ៉ា?»
«មិនបានទេខ្ញុំមិនចេះធ្វើម្ហូបសម្រាប់ជប់លៀងអីបែបហ្នឹងទេសុំទោសពិតមែនណា៎ថេយ៉ុង»អេរ៉ានាងក៏ចង់ជួយដែរតែធ្វើយ៉ាងមិចមុខម្ហូបសម្រាប់ជប់លៀងនាងមិនសូវចេះពិតមែន
«ខ្ញុំទៅទទួលភ្ញៀវសិនហើយណា៎»អេរ៉ានិយាយរួចក៏ចេញទៅទទួលភ្ញៀវវិញបាត់ចំណែកថេយ៉ុងវិញដើរទៅដើរមកកំពុងគិតរកដំណោះស្រាយ
«ថេយ៍!»
«ស៊ុងមីន?»
«នេះឯងយ៉ាងមិចហើយ យើងទើបតែរួចដៃហើយក៏មករកឯងតែម្ដងទៅ»
«បានឯងមកក៏ល្អហើយ ជួយធ្វើម្ហូបយើងបន្តិចបានទេ ឯងក៏ដឹងថាយើងមិនចេះ»ថេយ៉ុងចាប់ដើមដៃស៊ុងមីនអង្រួនតិចៗធ្វើមុខគួរឲ្យអាណិត
«ដោយសារតែឯងមិនចេះបែបនេះហើយទើបយើងមក»
«ស៊ុងមីនល្អជាងគេ»ថេយ៉ុងនិយាយទាំងញញឹមពេញចិត្ដព្រោះស៊ុងមីននេះពូកែខាងធ្វើម្ហូបខ្លាំងណាស់
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
ភាគ២១:ឆ្ងាញ់ណាស់តើ
Start from the beginning
