ភាគ២០:ភ័យ? អូនបារម្ភខ្លាចបងសម្លាប់វាឬ?

Start from the beginning
                                        

"គេមានបញ្ហាអីទេដឹង ម៉េចក៏យូរបែបនេះ?"ជុងវ៉ុនបន្លឺឡើងទាំងសម្លេងក្ងួរៗយកដៃទ្រចង្ការព្រោះងងុយឡើងងោកទៅហើយ ហើយ មិនយូរប៉ុន្មានក៏ទន់ខ្លួនគេងផ្អែកនឹងបង្កាន់ដៃជណ្តើរបាត់

ជុងវ៉ុនគេងលក់មិនដល់កន្លះម៉ោងផងហុីសុឹងដើរចូលមកខាងក្នុងវិមានល្មមជាមួយទឹកមុខមិនសូវជាល្អប៉ុន្មាន តាំងតែពីកើតរឿងថ្ងៃមុនមកអារម្មណ៏គេម៉ួម៉ៅមកជាប់រហូត ក៏ត្រូវធ្វើការធ្វើខ្លួនអោយរវល់កុំអោយគិតរឿងនោះទៀត តែមិនថាយ៉ាងណាក៏នៅតែគិត នៅតែខឹងធ្វើស្អីក៏មិនត្រូវចិត្តសូម្បីតែបាយប្រអប់ដែលជុងវ៉ុនយកមកផ្ញើរក៏មិនបានញ៉ាំ ធ្វើការរួចក៏ទៅស្កាយ៏បារ៏ផឹករហូតដល់ម៉ោងស្មាននេះទើបមកផ្ទះវិញ

"ជុងវ៉ុន? "ជំហានជើងអាក់បន្តិចពេលក្រឡេកឃើញអ្នកគេងលើកក្បែរជណ្តើរ តម្រូវអោយនាយត្រូវដើរទៅមើលយ៉ាងលឿន ខ្វះកន្លែងគេងណាស់ឬយ៉ាងម៉េចបានមកគេងត្រង់នេះ?

"ម៉េចក៏មកគេងត្រង់នេះ"ស្របនឹងសម្តីក៏ចូលមកលើកបីនាយតូចឡើង ចៃដន្យអីអាការដែលគេចូលមកបីនឹងហើយវាធ្វើអោយអ្នកដែលគេងលក់រលីវៗទៅហើយអោយងើបមកវិញ

"ហុីសុឹង!! "ជុងវ៉ុនរំកិលខ្លួនចេញបន្តិចសម្លឹងមើលមុខរបស់អ្នកម្ខាងទៀតដែលកំពុងបន្ទន់ជង្គង់ប្រុងចូលមកបីខ្លួនទាំងឈរខ្លួនឯងមិនចង់នឹងផង ក្លិនស្រាក៏ភាយចេញមកទៀត

"នេះលោកផឹកស្រាមែនទេ? "ហុីសុឹងមិនមាត់តែក៏ងក់ក្បាលធ្វើអោយជុងវ៉ុនខឹងឡើងមកភ្លាម គេខំបារម្ភស្មានតែនាយកើតអីបានតេមិនចូលតាមពិតផឹកសោះ!ហើយមិនមែនតែថ្ងៃនេះទេ នាយផឹកមកប៉ុន្មានថ្ងៃជាប់គ្នាគ្រាន់តែយប់នេះរាងធ្ងន់បន្តិច

"ខ្ញុំខលទៅលោករាប់រយដង ខលតាំងពីព្រឹកដល់ស្មាននេះលោកមិនលើកលេខខ្ញុំសូម្បីតែមួយ! ខ្ញុំគិតថាលោករវល់ នឹកថាលោកមានបញ្ហាតែតាមពិតមកផឹកស្រាស្រវឹងបែបនេះទៅវិញ"

"បងរវល់ពិតមែន...មានរឿងអោយគិតខ្លះទើបទៅផឹករំសាយចោល! "

"រវល់មានពេលផឹកបាន តែគ្មានពេលមកឆ្លើយប្រាប់ខ្ញុំដែលខំចាំនេះអោយដឹងដំណឹងហើយក៏រវល់គ្មានពេលសូម្បីតែញ៉ាំបាយដែលខ្ញុំអោយលោក! "ហុីសុឹងគ្រវីក្បាលប្រុងនិយាយតែជុងវ៉ុនក៏កាត់

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Where stories live. Discover now