មកវិញហើយបាទ!
<អ្នកប្រុស អ្នកប្រុសតូចទើបនឹងមកពីណាដឹងទេគ្រប់គ្នាបារម្មពីអ្នកប្រុសណាស់ អ្នកប្រុសធំក៏បារម្មដែរ>ឃើញភូវីនដើរមកទើបគាត់រត់ទៅទទូលនិងរៀបរាប់ឲស្តាប់
<គ្រប់គ្នាបារម្មបាន តែខ្ញុំមិនត្រូវការឲអ្នកក្រៅមកបារម្មទេ>ចូលផ្ទះមិនទាន់បានមួយនាទីផង ចង់កើតសង្រ្គាមទៀតហើយ
<អ្នកប្រុសតូច នៅទីនេះគ្មានអ្នកក្រៅទេ>
<មាន!គឺគេម្នាក់នោះ>និយាយធម្មតា តែដៃចង្អុលទៅរកគេចំៗ ភូវីន គ្រីយូឡាហេតុអ្វីស្អប់ប៉ន អាដាណាយ៍ម្លេះ?
ឃើញភូវីននិយាយបែបនឹងគេនៅតែសុកចិត្តមិនតបតខ្លាចមានបញ្ហាកើតឡើងទៀតគេខ្ជិលនឹងប្រកែក ខ្ជិលនឹងឈ្លោះទោស់ទែងសម្តីជាមួយភូវីនណាស់។
<អេ! លោកយ៉ាងមិចគរហើយមែនទេ ឬលោកទ្រាំលែងបានហើយ>ភូវីនឃើញអ្នកខាងនោះឈរស្ងៀមមិនមាត់រកគេទើបនិយាយដៀមដាមឲប៉នឡើងមក
<បើ បងទ្រាំលែងបានបងនឹងដើរចេញមិនឲអូនដឹងឡើយ>ប៉ន
<ល្អ យើងចាំមើលថាលោកទ្រាំបានប៉ុណ្ណា ចេញ!>នេះ មុខធ្វើពីស្អីឲប្រាកដទៅបានជាក្រាសម្លេះនៅមិននៅមកខូចអារម្មណ៍ទាំងព្រឹកទៅកើត ដោយមិនចង់នៅមើលមុខរបស់ប៉នទៀតទើបដើរឡើងទៅខាងលើមិនភ្លេចបំបុកស្មានាយទៀតផង
<អ្នកប្រុសតូច..>ម៉ែដោះ ឃើញចរិកភូវីនបែបនេះគាត់ហត់ចិត្តជំនួសណាស់
<ម៉ែដោះមានការងារក៏ធ្វើចុះបាទ>និយាយជាមួយម៉ែដោះដោយទឹកមុខធម្មតាបង្ហាញថានាយមិនអី តែខាងក្នុងប្រាប់ថាទ្រាំនៅបានយូទៀតទេ
តុ តុ
<អ្នកណា>
<ភូវីន គឺបងណា បងយកអាហារមកឲអូនអូនញាំទេ>ប៉ន ឈរនៅមុខទ្វាដៃកាន់អាហារលើកមកឲភរិយាដែលមិនខ្វល់ពីនាយសូម្បីបន្តិច
<ចូលមក ទ្វាមិនបានចាក់សោរ>
<អូនងូតទឹកសិនចុះ ចាំមកញាំតាមក្រោយបងរៀបឲអូនណា>ប៉ន ចូលមកឃើញគេកំពុងផ្លាស់សំលៀកបំពាក់ចូលងូតទឹករួចហើយ ទើបបែរមករៀបអាហារទុកឲវិញនៅលើសាឡុង
<ហុឹម..>
តឺងៗ!
In 💬
<នឹកអូនណាស់នៀក ទើបជួបអូនយប់មិញសោះ>សារលោតមក ដែលsave name nikiបណ្តូលចិត្ត លោតមកចំពេលដែលប៉នលើកអាហារមកដាក់នៅតុល្មម
គួរមើលឬអត់?!
កំពុងតែពិចារណាភូវីនក៏ចេញពីបន្ទប់ទឹកស្លៀកពាក់រួចជាស្រេចដើមកជិតសាឡុងដោយមិនភ្លេចសម្លឹងមើលអ្នកអង្គុយលើសាឡុងឡើយ
<មានធ្វើអីទូរសព្ទខ្ញុំឬអត់>ភូវីនសួឡើងស្របពេលដៃឆែកមើលក៏ឃើញថានីកីសង្សារគេឆាតមក
<បងឃើញមានអ្នកឆាតមកអូនគេជាអ្នកណា ហេតុអីអូនnickname គេបែបនឹង>ប៉ន
<មនុស្សសំខាន់របស់ខ្ញុំទេដឹង! បានហើយលោកឆាប់ចេញទៅខ្ញុំចង់ញាំបាយ>ភូវីន
<អូនញាំទៅ បងអង្គុយចាំអូនក៏បានដែរ>ប៉ន
ឈូ៎!
<ខ្ញុំញាំមិនចូល ឃើញមុខលោកពេលណាខ្ញុំចង់តែក្អួតយល់ដែរទេ ចឹងហើយឆាប់ចេញពីមុខរបស់ខ្ញុំ>ភូវីន លើកចានសម្លដែលប៉នលើកយកមកឲគេចាក់ចោលនៅនឹងមុខ មិនខ្លាចគេអន់ចិត្តអីបន្តិចសោះ អ្វីដែរមិនគួឲទ្រាំនោះនិយាយឡកឡើយឲនាយទៀតផង មុខរបស់គេអាក្រក់ត្រង់ណា? ដឹងទេស្រីៗរាប់ប្រទេសចង់បានប៉នធ្វើប្តីសឹងអី។
<ភូវីន! ទោះអូនខឹងស្អប់បង ក៏មិនគួចាក់សម្លចោលដែរ>ប៉ន ក្រោកឈរនិយាយទៅកាន់ភូវីនដោយអារម្មណ៍ហួសចិត្ត ហេតុអីក៏ធ្វើចឹងបើស្អប់គេណាស់និយាយតែគេបានហើយចាំបាច់ចាក់សម្លចោល
<យ៉ាងមិច!! ក្តៅក្រហាយមែនទេ>ភូវីន ដើរទៅជិតប៉ននឹងនិយាយដាក់ត្រចៀកនាយ
<ហឺយ....>មិននៅឲឈ្លោះទៀត ក៏ដើរចេញទៅបានបន្តិចក៏លឺអ្នកខាងក្រោយនិយាយ
<កុំភ្លេចយករបស់មកសម្អាតផង អាអ្នកបម្រើ!>ភូវិន និយាយទៅកាន់ប៉នដោយញញឹមចុងមាត់ គេគ្រឺតនឹងចរិកប៉នខ្លាំងណាស់រាល់ថ្ងៃនឹងមិនថែមទាំងគ្រឺតទេស្អប់ទៀតផង
អាអ្នកបម្រើ !!
To be continued ;)
ŞİMDİ OKUDUĞUN
រឿង វិលថែរស្នេហ៍ អតីតស្វាមី(end)
Romantizmប៉ន អាដាណាយ៍: ព្រោះតែបងស្រឡាញ់ ទើបបងទ្រាំ💔
Ep 2 អាអ្នកបម្រើ
En başından başla
