« ហ្ហឹកៗៗ............អាក្រក់ថោបទាប»ហេតុតែទប់ទឹកភ្នែកមិនបានថេយ៍ចាប់ផ្តើមស្រែកយំខ្លាំងៗពេលនេះអ្នកនៅក្នុងផ្ទះគេងលក់អស់ទៅហើយទោះចង់រាងតូចយំឲ្យស្លាប់ខ្លួនក៏គ្មាននរណាម្នាក់គេបានដឹងបានឮនោះដែរ។
. ងឺត!!កំពុងតែអង្គុយយំសុខៗសម្លេងឡានក៏បានបន្លឺឡើងនៅកន្លែងចតឡានមិនប្រាប់ក៏ដឹងថាជាឡានរបស់អ្នកណាដែរ។
«ថេយ៍នេះអូនមិនទាន់ចូលគេងទៀតតើមែនទេ??»បន្ទាប់ពីចតឡាននៅកន្លែងរួចរាល់ហើយជុងហ្គុកនាយក៏ដើរចូលមកក្នុងផ្ទះ ដោយអាវរបស់នាយមានសើមទឹកភ្លៀងតិចៗ ជុងហ្គុកនាយពាក់ទេអាវសដៃវែង ដោយអាវធំក្រៅរបស់នាយកាន់នឹងដៃ។នាយសង្ហារឃើញប្រពន្ធមិនទាន់ចូលគេងបែបនេះនាយក៏សួរឡើងទាំងមិនសប្បាយចិត្តព្រោះនេះក៏ម៉ោង១០ជិត១១យប់ទៅហើយ។ ជុងហ្គុកមិនបានដឹងថាថេយ៍មានផ្ទៃពោះនោះទេព្រោះរាងតូចមិនបានប្រាប់នរណាម្នាក់ឡើងហើយគេមិមសូវជាចាញ់បែបនេះទៀតកាន់តែលាក់បានជិតល្អ។
«សប្បាយណាស់មែនទេ??ស្រួលណាស់ហេ?របស់ថ្មី??» ថេយ៍និយាយទាំងអណ្តក់អណ្តើត ជុងហ្គុកនាយចាប់ផ្តើមជ្រួញចិញ្ចើមមិនយល់ពីអ្វីដែរថេយ៉ុងបាននិយាយ។
«អូននិយាយអ្វីនឹងថេយ៍បងមិនយល់!»នាយពិតជាមិនយល់ពិតមែន តើនេះថេយ៉ុងទៅបានដឹងឮរឿងអ្វីទៀតហើយ?? គ្រាន់តែចូលមកដល់ផ្ទះភ្លាមក៏មានរឿងឲ្យឈ្លោះប្រកែកគ្នាតែម្តង។
« បានហើយជុងហ្គុកខ្ញុំពិតជាហត់នឹងបកស្រាយជាមួយនឹងលោកណាស់»មួយរយនេះគេមិនសូវជាស្រួលខ្លួនផងមានរឿងបែបនេះទៀតកាន់តែពិបាកទទួលយក។ ដោយថេយ៍ប្តូរពាក្យបងបងជាលោកនឹងខ្ញុំវិញដែលធ្វើឲ្យអ្នកដែលបានស្តាប់ឮហើយមានការទាស់ចិត្តជាខ្លាំង។ នេះមានរឿងអ្វីបានជាដល់ថ្នាក់ប្រើពាក្យលោកនឹងពាក្យខ្ញុំ??
« និយាយគ្នាឲ្យដឹងរឿងសិន!! មានរឿងអ្វី??» ជុងហ្គុកនិយាយទាំងសម្លេងត្រជាក់ស្រេប។
«..........» អត់មិនបានថេយ៉ុងក៏អោនទៅរើទូរស័ព្ទដែលខ្លួនបោកចោលមុននេះ បើកគ្រឿងបង្ហាញនៅវិឌីអូប្រុសស្រីមួយគូរឲ្យនាយបានមើលឲ្យពេញៗភ្នែកទាំងគូររបស់នាយ។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
44: មិនដូចអ្វីដែលអូនគិតនោះទេ
Start from the beginning
