ភាគ១២:ខ្ញុំមិនបានយកទេ

Start from the beginning
                                        

«យើងដូចជាបាត់ខ្សែកណានាងសៃ! យើងរកនៅផ្ទះយើងមិនឃើញខ្សែកសោះ»នៅសុខៗក្វាន់និយាយថាបាត់ខ្សែកឡើងមក

«ពិតមែនឬអ្នកនាង បាត់តាំងពីពេលណា?»សៃហ្វានាងភ្ញាក់ផ្អើលពេលឮចៅហ្វាយសំណព្វចិត្ដខ្លួននិយាយបែបនេះ

«គឺ...ដូចជាបាត់តាំងពីថ្ងៃដែរថេយ៉ុងគេទៅសម្អាតបន្ទប់យើង»ពេលឮក្វាន់និយាយបែបនេះថេយ៉ុងបុកពោះផឹបៗ និយាយបែបនេះអ្នកណាមិនភ័យ

«នេះអ្នកនាងចង់មានន័យថាថេយ៉ុងជាអ្នកលួចមែនទេ?»

«យើងក៏មិនប្រាកដចិត្ដដែរនាងសៃ ចោរវាមិនដែលនិយាយថាខ្លួនជាចោរទេ»ថេយ៉ុងគេកាន់តែភ័យទៀត ប៉ុន្តែគិតចុះគិតឡើងគេមិនបានយកខ្សែកនោះផង បើចោទតើឯណាភស្តុតាង

«បើចឹងអ្នកនាងគិតចង់ធ្វើយ៉ាងមិច?»សៃហ្វាសួរ

«គឺទៅឆែកក្នុងបន្ទប់គីមថេយ៉ុង»ក្វាន់និយាយព្រមទាំងញញឹមស្របពេលដែរថេយ៉ុងបែកញើសជោគថ្ងាស គេមិនខ្លាចទេព្រោះគេមិនបានយកខ្សែកនោះតែគេខ្លាចថាក្វាន់រកឃើញអ្វីផ្សេងដែរគេលាក់

«គឺខ្ញុំមិនបានយកទេ មិនបាច់ទៅឆែកទេ»ថេយ៉ុងគេរហ័សបដិសេធភ្លាម

«ថ្ងៃនោះឯងជាអ្នកទៅបោសសម្អាតបន្ទប់យើង បើឯងមិនយកអ្នកណាយក ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ឯងត្រូវឲ្យយើងចូលទៅឆែកជាមួយនាងសៃ»

«គឺ អ្នកនាងក្វាន់-»ក្វាន់នាងមិនស្ដាប់នៅជំនះទៅបន្ទប់ថេយ៉ុងពីរនាក់សៃហ្វា ឯថេយ៉ុងពេលនេះភ័យខ្លាចតែនាងនឹងរកឃើញទូរសព្ទរបស់គេដែរលាក់នៅក្រោមគ្រែនោះទេ

«អ្នកនាងក្វាន់ទោះចង់រកក៏រកមិនឃើញដែរព្រោះខ្ញុំមិនបានយកទេ!»ពេលមកដល់ក្នុងបន្ទប់ថេយ៉ុងគេព្យាយាមនិយាយទៅក្វាន់ដែរតែកាន់និយាយនាងកាន់តែមិនស្ដាប់

«នាងសៃឆែកទៅ!»ក្វាន់មិនខ្វល់ពីសម្ដីរបស់ថេយ៉ុង បែជាទៅប្រាប់ឲ្យសៃហ្វាចាប់ផ្ដើមឆែក ឯសៃហ្វានាងញញឹមបន្តិចទើបចាប់ផ្ដើមឆែក

«នេះខ្សែក»ឆែកចុះឆែកឡើងសៃហ្វានាងក៏យកខ្នើយចេញក៏ឃើញខ្សែកនៅក្រោមខ្នើយនោះ ថេយ៉ុងមុនដំបូងក៏ធូរទ្រូងដែរនាងមិនឆែកក្រោមគ្រែ តែពេលឃើញខ្សែកគេបែជាភ្ញាក់ផ្អើលខ្លាំងណាស់ មកនៅក្រោមខ្នើយគេបានយ៉ាងមិច?

«ថាហើយឯងប្រាកដជាលួចយករបស់យើងមិនខាន បែបនេះត្រូវតែប្រាប់បងជុងហើយ»ក្វាន់យកខ្សែកមកបង្ហាញថេយ៉ុងរួចដើរទៅសាឡុងវិញដើម្បីខលប្រាប់ជុងហ្គុក

«ហ៊ើយ ហេតុអីក៏ជីវិតជាអ្នកបម្រើរបស់ខ្ញុំត្រូវមកជួបរឿងបែបនេះទៅវិញ!?»ថេយ៉ុងគេរអ៊ូទាំងមុខស្អុយ រួចដើរទៅតាមក្វាន់

«អ៊ំជួយខ្ញុំផងខ្ញុំមិនបានយកខ្សែកគាត់ទេ»ថេយ៉ុងមកជិតអ៊ំផៃដែរនៅបន្ទប់ទទួលភ្ញៀវនោះ

«ថេយ៉ុងភស្តុតាងបែបនេះទៅហើយគ្មានអ្នកណាជឿឯងទេ យើងក៏ជួយមិនបានដែរ»អ៊ំផៃក៏មិនដឹងថាជួយយ៉ាងមិចដែរព្រោះភស្តុតាងវាច្បាស់ដល់ថ្នាក់នេះទៅហើយ ទោះខំនិយាយយ៉ាងណាក៏គេមិនជឿដែរ

មួយសន្ទុះក្រោយក្វាន់នាងខលប្រាប់ជុងហ្គុករួច គេក៏មកមើល ចៃដន្យខលចំពេលគេចេញពីធ្វើការល្មម ពេលឮដំណឹងគេក៏ប្រញ៉ាប់មកភ្លាម

«បងជុងដេញអាក្មេងនេះចេញទៅវាលួចខ្សែករបស់ខ្ញុំណា៎»ពេលជុងហ្គុកមកដល់ភ្លាមក្វាន់ក៏ប្រញ៉ាប់ដើរទៅទូលពិតនាយភ្លាម

«មិចក៏ក្វាន់ដឹងថាគេជាអ្នកលួច?»ជុងហ្គុកគេមិនចង់ជឿទេថាថេយ៉ុងគេជាអ្នកលួចនោះ

«គឺខ្សែករបស់ខ្ញុំបាត់នៅពេលដែរថេយ៉ុងគេទៅសម្អាតបន្ទប់របស់ខ្ញុំហើយ ខ្ញុំសង្ស័យថាថេយ៉ុងជាអ្នកលួចទើបខ្ញុំនិងនាងសៃហ្វាចូលទៅឆែក ហើយក៏ឃើញនៅក្រោមខ្នើយរបស់គេណា៎បងជុង បែបនេះត្រូវតែដេញគេចេញ»ក្វាន់ប្រាប់គ្រប់យ៉ាងទៅជុងហ្គុកធ្វើឲ្យគេបែរមុខទៅមើលអ្នកក្វាន់កំពុងតែនិយាយដល់នោះ

«ខ្ញុំពិតជាមិនបានលួចទេ»ថេយ៉ុងគេនៅអះអាងដដែលថាគេមិនបានលួចខ្សែករបស់ក្វាន់ទេ គេមានប៉ុណ្ណឹងដែរមិនដល់ថាទៅលួចរបស់នាងទេ

«មិនពិតជាឯងទេដែរបានលួចនោះ»

«ច្បាស់ជាមានអ្នកយកខ្សែកនេះដាក់ក្នុងបន្ទប់ខ្ញុំមិនខាន»

To be continued ✨🫶🏻

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now