ភាគ១២:ខ្ញុំមិនបានយកទេ

Start from the beginning
                                        

«ថ្ងៃនេះយើងនឹងធ្វើម្ហូបច្រើនមុខសម្រាប់ឯងណា៎ថេយ៉ុង»

«អ្ហៅ ចុះខ្ញុំវិញនោះ?»អេរ៉ានិយាយធ្វើដូចជាអន់ចិត្ដ

«គឺញ៊ាំទាំងអស់គ្នានឹងណា៎»

«ចាំខ្ញុំជួយធ្វើអ៊ំ»ថេយ៉ុងទោះបីជាគេមិនចេះធ្វើម្ហូបះីបែបនេះមែនប៉ុន្តែរឿងខ្លះជួយបានគេនឹងជួយ

«អឺ ហើយនេះអ្នកប្រុសយកឯងទៅណាខ្លះបាត់ពេញមួយយប់នោះ?»

«គឺយករីសតរបស់គាត់នឹងឯង»

«ធម្មតាអ្នកប្រុសទៅរីសតមិនដែលយកអ្នកបម្រើណាទៅទេ តែលើកនេះចម្លែកមែនយកឯងទៅបែបនេះ»

«គេម្នាក់នេះណា៎ចូលចិត្ដសង្ស័យខ្ញុំណាស់អ៊ំខ្លាចថាខ្ញុំជាចោរ ទើបគេយកទៅមិនឲ្យបាត់ពីក្រសែរភ្នែកបែបនេះ»នឹកឃើញកាលណាខឹងកាលហ្នឹង មុខមាត់ស្អាតប៉ុណ្ណឹងដែរមកសង្ស័យធ្វើដូចជាចោរបានយ៉ាងមិច

«ឯងចប់មិនខានទេលើកនេះ»សៃហ្វាដែរលបស្ដាប់ឮគ្រប់យ៉ាងនោះនិយាយព្រមទាំងញញឹមចុងមាត់យ៉ាងមានល្បិច

[ថ្ងៃថ្មី]

ថ្ងៃនេះជុងហ្គុកត្រូវចេញទៅក្រុមហ៊ុនតាំងពីប្រលឹមដើម្បីទៅប្រជុំនៅឯក្រុមហ៊ុន

«អ្នកនាងក្វាន់មានព័ត៌មានថ្មីណា៎»ថ្ងៃនេះក្វាន់នាងមកផ្ទះរបស់ជុងហ្គុកទៀតហើយទើបសៃហ្វារហ័សរត់មកប្រាប់

«ស្អី? ឆាប់និយាយមក!»ក្វាន់ឯណេះកំពុងទន្ទឹងរង់ចាំស្ដាប់ថាសៃហ្វានាងមានព័ត៌មានអ្វីទៅ សៃហ្វាក៏ទៅខ្សឹបដាក់ត្រចៀកនាង

«គំនិតល្អណាស់ និយាយរួមទៅឯងពិតជាសម្បូរគំនិតអាក្រក់ៗបែបនេះច្រើនមែនទេន»

«ចាត់ទុកថាជាពាក្យសរសើរទៅចុះ»

«ថេយ៉ុង! ថេយ៉ុង!»

«បាទអ្នកនាងក្វាន់»ថេយ៉ុងក៏ចេញមកតាមការហៅ

«ទៅយកទឹកឲ្យខ្ញុំផឹកបន្តិច»ក្វាន់បញ្ជារដោយសៃហ្វានាងកំពុងតែអង្គុយច្របាច់ដៃច្របាច់ជើងឲ្យក្វាន់ ថេយ៉ុងក៏ព្រមទៅយកទឹកឲ្យក្វាន់

«អ្នកនាងនេះទឹក»មួយសន្ទុះក្រោយថេយ៉ុងដើរមកវិញទាំងកាន់ទឹកក្នុងដៃដើម្បីយកមកឲ្យក្វាន់

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now