ភាគ៩:អ្នកណាទៅហ៊ាននិយាយដើមយើងនោះ?

Start from the beginning
                                        

«លើកក្រោយប្រាប់គេផងថាពេលខ្ញុំញ៊ាំបាយត្រូវឲ្យគេមកឈរទីនេះដែរស្រួលប្រើ»

«អ្នកប្រុសអាចប្រើខ្ញុំ សៃហ្វា ឬក៏អេរ៉ាបាន ថេយ៉ុងទើបតែចូលខ្ញុំខ្លាចធ្វើការមិនត្រូវចិត្ដអ្នកប្រុស»

«ធ្វើតាមខ្ញុំប្រាប់ទៅ»

«ចាស៎» ជុងហ្គុកញ៊ាំបាយប៉ុន្មានម៉ាត់ក៏ចេញទៅធ្វើការបាត់ទៅ

«អ៊ំឃើញទេ»អេរ៉ាខ្សឹបប្រាប់អ៊ំផៃ

«យើងដឹងហើយ»

[ថ្ងៃត្រង់]

«ក្ដៅណាស់ អ្នកបម្រើទាំងឡាយទៅណាអស់ហើយឃើញយើងគ្មានចេះយកទឹកស្អីមកឲ្យទេហេស៎!»ក្វាន់ដើរចូលមកក្នុងផ្ទះស្រែកចាចពេញផ្ទះធ្វើខ្លួនដូចជាម្ចាស់ផ្ទះយ៉ាងអ៊ីចឹង ស្រែកហៅអ្នកបម្រើមក

«មកហើយៗអ្នកនាងក្វាន់»សៃហ្វាដើរមកលើកទឹកក្រូចដាក់លើតុដើម្បីឲ្យក្វាន់

«ល្អណាស់នាងសៃ»ក្វាន់លើកសរសើរសៃបន្តិចរួចលើកទឹកក្រូចផឹក ឯសៃសម្លឹងមើលក្វាន់ផឹកទឹកក្រូចទាំងញញឹមចុងមាត់

«អ្នកនាងក្វាន់ខ្ញុំមានរឿងចង់ប្រាប់»

«ស្អីនិយាយមក»សៃហ្វាក៏លោមុខទៅខ្សឹបដាក់ត្រចៀករបស់ក្វាន់តាមអ្វីដែរខ្លួនបានស្ដាប់លឺពីអេរ៉ា មានទាំងនិយាយពន្លើសទៀតផង

«អាក្មេងនោះនៅឯណា??»ឮសៃហ្វារៀបរាប់ប្រាប់ហើយខឹងដូចបាយពុះ សួររកក្មេងដែរជុងហ្គុកមើលថែរ បារម្ភម្សិលមិញនេះ

«អ្នកនាងខ្ញុំគិតថារកវិធីឲ្យវាធ្វើការឲ្យធ្ងន់តែម្ដង ប្រើវាឲ្យចាស់ដៃទៅអ្នកនាង»សៃហ្វាបានដៃកាន់តែបញ្ឆេះកំហឹងឲ្យក្វាន់កាន់តែខឹងលើសដើម

«ឯងនិយាយមកតើយើងគួរធ្វើយ៉ាងមិចចំពោះវា»ក្វាន់ក៏ខ្សឹបប្រាប់សៃហ្វាម្ដងទៀតពីគំនិតខ្លួនរួចសៃហ្វាក៏ទៅហៅ
ថេយ៉ុងនៅផ្ទះបាយមកជួបសៃហ្វា

«អ្នកនាងហៅខ្ញុំមានការអី?»

«ហេម...យើងចង់ឲ្យឯងទៅជួយសម្អាតបន្ទប់នៅផ្ទះយើងបន្តិចព្រោះរាយនិងរញ៉េរញ៉ៃខ្លាំងណាស់»

«តែ ខ្ញុំត្រូវសុំអនុញ្ញាតិពីអ្នកប្រុសសិន»ថេយ៉ុងត្រូវសុំអនុញ្ញាតិពីចៅហ្វាយជាមុនសិនព្រោះគេជាអ្នកបម្រើនៅភូមិគ្រិះនេះមិនមែនជាអ្នកបម្រើរបស់ក្វាន់ទេ

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now