Skip
@ឃ្លាំងទំនិញចាស់
ក្រឹកៗ!!
Minho កំពុងតែអង្គុយជូត ពិនិត្យសាកកាំភ្លើងថ្មីដែលគេបានទិញរួច។ ពេលនេះរបួសគេក៏បានជាសះស្បើយដូចគ្នា។
<< យើងនឹងទៅសម្លាប់ឯងយប់នេះHwang Hyunjin!! >> ទឹកមុខគេបញ្ជាក់យ៉ាងមុតមាំ ទោះពេលនេះគេមានតែម្នាក់ឯងក៏ដោយ យ៉ាងណាក៏មិនខ្លាចនឹងសម្រុកចូលភូមិគ្រឹះសម្លាប់hyunjinនិងជួយប្អូនប្រុសនោះឡើយ។
Skip
[ ភូមិគ្រឹះ Hwang]
កាយតូចអង្គុយឱបក្បាលជង្គង់នៅលើគ្រែក្នុងបន្ទប់មិនអាចចេញទៅណាបាន ក្រោយពេលម៉ោងបាយទឹករួចមេការក៏ចាក់សោរគេក្នុងបន្ទប់វិញតាមបញ្ជារាងក្រាស់។
<< តើខ្ញុំគួរធ្វើយ៉ាងម៉េចទើបចេញពីទីនេះបាន? >> Felix
ក្រាក!! សម្លេងបើកទ្វារទាញអារម្មណ៍felixឲ្យងើបមុខឡើង។
<< លោក!! >> Felix ភ័យខ្លាចញ័រខ្លួនរហ័សចុះពីគ្រែមើលឆ្វេងមើលស្ដាំមិនដឹងរត់ទៅខាងណាបើសិនជាគេចូលមកធ្វើបាបទៀតនោះ។
<< យ៉ាងម៉េច? ខ្លាចណាស់ទៅហ្អេសពេលដែលឃើញយើង! >> Hyunjin ញញឹមចុងមាត់បោះជំហ៊ានដើរចូលទៅដើម្បីបំភ័យរាងតូច។
<< ក្អឹក!! >> Felix លេបទឹកមាត់ភ័យមិនដឹងរត់ទៅណាចេះតែដើរថយក្រោយ។
<< អួយ!! >> ខ្លួនរាងតូចក៏ថយប៉ះនិងតុនៅក្បែរគ្រែ ភ្លាមនោះគេក្រឡេកភ្នែកឃើញកូនកាំបិទដាក់លើចានផ្លែឈើទើបស្រវាចាប់វា។
<< លោកកុំចូលមកណា! >> ដៃញ័រៗរបស់រាងតូចលើកកាំបិតចង្អុលទៅកាន់រាងក្រាស់ជាការគំរាម។
<< ហាសហា! គិតឬថាកូនកាំបិតប៉ុនកូនដៃអាចធ្វើស្អីយើងបាននោះ! >> Hyunjin សើចឡើងទាំងអស់សំណើច គ្រាប់កាំភ្លើងគេមិនដែលខ្លាចមករឿងអីត្រូវមកខ្លាចការគំរាមដោយកូនកាំបិទក្នុងដៃក្មេងសស្លាក់សស្លើកកាន់ដៃញ័រៗនោះ។
<< ត..តែ..បើ..លោក..លោកចូលមក ខ្ញុំ..នឹងចាក់លោកឲ្យស្លាប់មែនណា!! លោកមិនដែលឃើញមនុស្សស្លាប់ដោយសារតែគេចាក់ទេហ្អេស? >> Felix ភ័យនិយាយមិនចង់ចេញរដាក់រដុប មិនដឹងនិយាយពាក្យអ្វីដើម្បីឲ្យប្រុសកំណាចម្នាក់នេះខ្លាចឡើយ នឹកឃើញអីក៏ចេះតែនិយាយឲ្យរួចៗ។
YOU ARE READING
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
Actionការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
