EPISODE 9: បើមាននិស្ស័យ

Начните с самого начала
                                        

_នាយជាកូនចៅសួរឡើងទាំងឆ្ងល់ព្រោះមិនដឹងថានាយអោយស៊ើបពីម្នាក់ដែលទើបតែឡើងទៅមុននេះ ឬម្នាក់ដែលគេចាប់ឃុំនៅផ្ទះសម្ងាត់ ។

+ ផាំង 💥🍷

_កែវwine ដែលទើបតែក្រេបបាន2ដង ត្រូវបាននាយសង្ហារបោកទៅនឹងការ៉ូបែកខ្ជាយគ្មានសល់ ។ ទឹកមុខនាយក៏ប្រែទៅជាខឹង កែវភ្នែកសម្លឹងទៅនាយជាកូនចៅជាប់។

Mingi : គឺ គេណាស៎ អាចង្រៃយ!!!!!!?

_mingi ស្រែកដាក់មួយទំហឹងតាមចិត្តខឹងស្របនឹងដៃចង្អុលទៅលើសំដៅទៅបន្ទប់ wooyoung ដោយមុខនាយក្លាយជាក្រហមព្រោះការខឹងរបស់នាយ។គ្រប់គ្នាដែលនៅទីនោះគឺសុទ្ធតែភ័យឡើងញរ័ខ្លួនអស់ទៅហើយ ។

Men : បាទចៅហ្វាយខ្ញុំនឹងទៅធ្វើភ្លាម

_នាយកូនចៅគ្រាន់តែនិយាយចប់ភ្លាមក៏ចាកចេញទៅភ្លាម ព្រោះស្ថានការណ៍ពិតជាមិនអាចអោយនៅយូរបានឡើយ គេអាចនឹងគ្មានជីវិតត្រឡប់ទៅផ្ទះវិញក៏អាចថាបាន ។ ចំណែកឯmingi វិញបើសិនជាតាមចិត្តខឹងនាយចង់តែបាញ់បំបែកក្បាលអាម្នាក់មុននេះអោយស្លាប់នៅនឹងកន្លែងណាស់ ប៉ុន្ដែwoooyoung នៅខាងលើគេអាចនឹងឮចឹងហើយ ពេលនេះមិនអាចធ្វើអ្វីផ្ដេសផ្ដាសបានទេ ។
នាយក៏សម្រួលអារម្មណ៍និង លើកកែវ wine ដែរអ្នកបម្រើទើបតែចាក់អោយថ្មីមុននេះមកក្រលែង និងលើកមកក្រេបបន្តិច ទាំងភ្នែកសម្លឹងទៅកាន់បន្ទប់wooyoung រៀងរាល់ 1នាទីម្ដង ។

+In the morning 🌥️
+ផ្ទះសម្ងាត់

Yunho : អួយយ~~~~ក្បាលខ្ញុំ ...នេះ...ខ្ញុំនៅទីណាទីនេះជាកន្លែងណា?

_yunho ដែលសន្លប់មកជាយូរនោះពេលនេះក៏បានដឹងខ្លួននិងមានអារម្មណ៍ថាក្បាលគេស្ទើរតែបែកព្រោះឈឺខ្លាំង ប៉ុន្តែការឈឺចាប់បានបាត់ទៅវិញភ្លាមក្រោយក្រលេកទៅជុំវិញខ្លួន ឃើញថាជាកន្លែងដែលមិនធ្លាប់ស្គាល់ ។

Yunho : ហេតុអីក៏ខ្ញុំមកនៅទីនេះ? ហើយចុះអ្នកប្រុសhansoo? មិនកើតទេ ?

_yunho គេក៏ងើបចេញពីគ្រែនិងដើរសម្ដៅទៅទ្វារតែដើរបានតែ 2ជំហ៊ានប៉ុណ្ណោះក៏ត្រូវដួលទៅវិញ ព្រោះតែច្រវាក់នៅជាប់នឹងកជើងរបស់គេ ។

ស្រឡាញ់ខ្ញុំទេ?Место, где живут истории. Откройте их для себя