EP13 កូនកម្លោះសូមថើបកូនក្រមុំ

690 95 9
                                        

"កូនកម្លោះសូមបើស្បៃឲកូនក្រមុំ ហើយសូមអ្នកទាំងពីរកាន់ដៃគ្នា"លោកអាចារ្យ

ក្រោយឃើញកូនកម្លោះកូនក្រមុំចេះតែមើមុខគ្នាមិនគិតធ្វើអីលោកអាចារ្យក៏បាននិយាយប្រាប់ទៅកាន់ពួកគេទាំងពីពួកគេក៏ធ្វើតាម ដោយជេមមីណាយ៍បានបើស្បៃដែលបាំងមុខរបស់ហ្វតចេញទៅដាក់ទៅខាងក្រោយក្បាលហ្វតជំនួសវិញ។ទើបពួកគេកាន់ដៃគ្នាដោយមានលោកអាចារ្យឈរនៅកណ្ដាល

"តើជេមមីណាយ៍ឆៃលី ព្រមទទួលហ្វតណារ៉ាសភីធ្វើជាភរិយាស្របច្បាប់ដែលឬទេ"លោកអាចារ្យ

"បាទខ្ញុំព្រម"ជេមមីណាយ៍

មាត់និយាយថាព្រមតែក្នុងចិត្តវិញចង់តែស្រែកប្រាប់គ្រប់គ្នាថា(មិនព្រមទេ)!!!។បើហ្វតវិញកំពុងតែពេបជ្រេញនឹងទឹកមុខពាក្យសម្ដីរបស់នាយជាប៉ុនពេករហូតដល់ថ្នាក់ចង់ធាក់នាយឲធ្លាក់ចេញពីរលើឆាកនេះភ្លាមៗទេ

"តើហ្វតណារ៉ាសភី ព្រមទទួលជេមមីណាយ៍ឆៃលីធ្វើជាស្វាមីស្របច្បាប់ដែលឬទេ"លោកអាចារ្យ

"បាទខ្ញុំព្រម"ហ្វត

ភ្ញៀវដែលបានចូលរួបក្រោយពីរបានលើបែបនេះហើយក៏បានទះដៃអបអរដល់ពួកគេផងដែល

"បើចឹងសូមកូនកម្លោះថើបកូនក្រមុំ"លោកអាចារ្យ

ថើបទៅ ថើបទៅ ថើបទៅ ថើបទៅ

ក្រោយពីរបានលោកអាចារ្យនិយាយចប់ភ្លាមភ្ញៀវគ្រប់គ្នាក៏ស្រែកបន្ទោរពីក្រោយ ភ្ញៀវមធ្យមងំមិត្តភក្តិដែលបានដឹងរឿងហើយថាពីរនាក់នឹងមិនត្រូវគ្នាតែខំស្រែកឲពីរនាក់នឹងថើបគ្នា។ឯកូនកម្លោះកូនក្រមុំវិញបើកភ្នែកធំៗបើមុខគ្នាមិននឹកស្មានថាគេតម្រូវឱ្យកូនកំម្លោះកូនក្រមុំថើបគ្នា

ថើបទៅ ថើបទៅ ថើបទៅ ថើបទៅ ថើបទៅ ថើបទៅ ថើប....

ក្រោយពីរឃើញអ្នកខាងលើនៅឈរមើមុខគ្នាមិនព្រមថើបទើបអ្នកនៅខាងក្រោមដែលត្រូវជាមិត្តរបសហ្វតនឹងមិត្តរបស់ជេមមីណាយ៍ក៏កាន់តែស្រែកខ្លាំងឡើងៗ។ជេមមីនាយ៍នឹងហ្វតដោយថ្លង់ពេលពួកគេក៏ប្រលែងដៃពីគ្នារួចក៏ចុះពីលើឆាកម្នាក់ទៅឆ្វេងម្នាក់ទៅស្ដាំ ដោយហេតុការណ៍នេះធ្វើឲអ្នកដែលបានស្រែកអម្បាញ់មិញនេះត្រូវគាំងគ្រប់គ្នា។ឯងអ្នកដន្លងថ្មីថ្មងនេះវិញពួកគាត់ខ្មាស់គេរហូតដល់ថ្នាក់មិនដឹងយកមុខទៅទុកនៅឯណាភ្ញៀបក៏ច្រើនអ្នកការសែតក៏ច្រើនបើមិនឲពួកគាត់ខ្មាស់គេទើបចម្លែក

ប្ដីប្រពន្ធកំពូលកូរ-Husband and wife(ចប់)Where stories live. Discover now