@ ក្នុងបន្ទប់

   Hyunjin អង្គុយលើសាឡុងវែងដោយមានSoobinលាងរបួសត្រង់ដើមដៃឲ្យ។

<< ចៅហ្វាយរួចរាល់ហើយ! >> Soobin ប្រមូលរបស់របរថ្នាំដាក់ចូលប្រអប់វិញ

<< អឺម..ទៅសម្រាកចុះ! >> Hyunjin ប្រាប់ទៅSoobinតែភ្នែកសម្លឹងស្នាមធ្មេញនៅខ្នងដៃ។

<< ចៅហ្វាយ! ចៅហ្វាយឃុំខ្លួនគេក្នុងបន្ទប់ងងឹតបែបនោះគួរឲ្យខ្លាចពេកហើយ! >> soobin

<< ...... >> Hyunjin ដកក្រសែភ្នែកចេញពីដៃ មកសម្លក់ដាក់នាយជំនិត គេមិនចូលចិត្តឲ្យកូនចៅអាណិតចិត្តទន់ដាក់សត្រូវ។

  ក្អឹក! Soobin គ្រាន់តែឃើញកែវភ្នែកមុត កាចរបស់ចៅហ្វាយក៏លេបទឹកមាត់ក្អឹកធ្វើមុខស្ញេញស្ញូញ ប្រញាប់យកប្រអប់ថ្នាំទៅទុកនិងចាកចេញពីបន្ទប់យ៉ាងលឿន។

<< ហួយ! បញ្ចេញមតិបន្តិចមិនបានកាចនោះកាច! >> Soobin ដើរចេញពីបន្ទប់ទាំងក្រញែងខ្លួន

<< កើតអីហ្អេស? >> Yunjun ដើរចេញពីជ្រុងម្ខាងក៏ស្កាត់មកសួរ

<< គឺខ្ញុំសួរចៅហ្វាយរឿង ប្អូន lee minho ប៉ុន្តែចៅហ្វាយសម្លក់ខ្ញុំគួរឲ្យខ្លាច នេះខ្ញុំនៅព្រឺរោមនៅឡើយ! >> Soobin ក្រញែងខ្លួនញីរោមដៃចុះឡើងៗបង្ហាញ yunjun

<< ខ្ញុំថារឿងខ្លះ ពួកយើងកុំលូកមាត់អីល្អជាង! >> Yunjun ប្រាប់រួចក៏ដើរចេញ

<< តើឯងយល់ថាចៅហ្វាយធ្វើនេះសមដែរ? ដែលត្រូវឲ្យប្អូនគេមកទទួលជំនួសនោះ? គាត់ក៏បានសម្លាប់Lee Minho រួចហើយ >> Soobin រត់ត្រុកៗមកតាមសួរ Yunjun

<< មិនសមក៏ត្រូវតែសមដែរ ឯងក៏ដឹងថាចៅហ្វាយជាមនុស្សបែបណា សម្លាប់សត្រូវដែលទុកពូជឲ្យនៅរស់ទេ? >> yunjun

<< ...... >> Soobin សើចស្ញេញស្ញូញ ធ្វើការរស់នៅជាមួយ Hyunjin រាប់ឆ្នាំហើយរឿងអីមិនស្គាល់ចរិក សម្លាប់សត្រូវម្ដងៗផ្ដាច់ទាំងពូជ។

<< នេះជាកម្មរបស់គេទេ ដែលត្រូវមកទទួលជំនួសបងប្រុសគេ! >> និយាយចប់ Yunjun ដើរហួសទៅបន្ទប់ ។ soobin ឈរគិតបន្តិច ទទួលស្គាល់ថាគេមានកូនចិត្តអាណិត Felix បន្តិចដែរ មិនដឹងអីបែរជាមករងទុក្ខ តែត្រឹមជាកូនចៅជួយស្អីបាន បើចៅហ្វាយកាចដូចបីសាចចឹងនោះ។

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Donde viven las historias. Descúbrelo ahora