+Geminifourth
+Pondphuwin
+Winnysatang
ផ្ដើមរឿង
ផ្ដើមរឿងដំបូងយើងបានឃើញសាលារៀនមួយដែលជាសាលាមួយដែលល្បីនៅប្រទេសថៃសាលារៀននេះគឺសម្រាប់សិស្សអភិជនដែលមានវណ្ណៈខ្ពស់ៗប៉ុណ្ណោះ អ្នករៀននៅទីនេះភាគច្រើនគឺឡើងតាមខ្សែរ។ បន្តិចក្រោយមកយើងបានឃើញក្មេងប្រុសចំនួន3នាក់កំពុងធ្វើដំណើរទៅកាន់ថ្នាក់រៀនពួកគេគឺគ្មានអ្នកណាក្រៅពី Gemini និងមិត្តគេនោះទេ ហើយមិត្តគឺPond និង Winny និងឯងឆ្នាំនេះពួកគេរៀនទី១២ ហើយ។"អាជេមទៅទិញអីសុីអត់"ប៉ន សួរទៅជេមដែលកំពុងដើរជះរាងសង្ហាផ្អើលអស់ពួកស្រីៗអស់នោះ"តែជិតដល់ម៉ោងគ្រូចូលហើយនិង"ជេម ប្រាប់ទៅប៉នព្រមទាំងលើកទូរស័ព្ទមកមើលម៉ោងពេលនេះគឺម៉ោង6:45នាទីបាត់ទៅហើយ"ចាំចេញលេងចាំទៅសុីទៅ...មកគ្រូអោយឈរលើដងទង់ជាតិលូវហើយ"វីននី ថាហើយក៏រត់ទៅថ្នាក់មុនមិត្តគេបាត់ទៅ។"លោកគ្រូសុំចូល"ជេម/ប៉ន/វីននី និយាយដំណើរគ្នាទាំងដក់ដង្ហើមមិនចង់ដល់គ្នា"ហើយពួកប្អូនទើបមកពីណា"លោកគ្រូសួរទៅពួកគេទាំងបី"មកពីអាជេមនិងណាលោកគ្រូវាលៃដើរជះរាង"វីននី ពេលនោះសិស្សក្នុងថ្នាក់ក៏នាំគ្នាសើចពេញនិងហើយជេមក៏បានសម្លក់មុខវីននីបន្តិច"បានហើយចូលទៅតាមតុទៅ"លោកគ្រូ"បាទលោកគ្រូ"ពួកគេទាំងបីក៏ដើរចូលទៅតុហើយពេលនោះក៏ឮសំឡេងមនុស្សមួយក្រុមនិយាយព្រមទាំងសើចឌឺពួកគេទាំងបីគឺគ្មានអ្នកណាក្រៅពីសត្រូវរបស់ពួកនាយទាំងបីទេនោះគឺក្រុមរបស់ហ្វូតដែលមានសាតាំងនិងភូវីន។ពួកគេទាំងពីរក្រុមគឺជាសត្រូវនិងគ្នាតាំងពីរៀនបឋមមកម្លេះគឺថាជួបគ្នាពេលណាសឹងតែហក់កាប់គ្នាពេលនិង។
+កាត់ពេលចេញលេង
"បានហើយនៅគ្នាសម្រាកចុះ"លោកគ្រូនិយាយហើយក៏ដើរចេញទៅចំណែកឯសិស្សៗអ្នកខ្លះក៏ទៅរោងអាហារអ្នកខ្លះក៏នៅក្នុងថ្នាក់មកមើលកុមារាៗរបស់អ្នកអានវិញគឺថាកំពុងតែបង្កើតសង្រ្គាមនិងគ្នាដោយគ្មានអ្នកចាញ់និងអ្នកឈ្នះឡើយកំពុងតែវាយគ្នាសុខៗក៏មានអ្នករត់មកប្រាប់ពួកគេថាលោកគ្រូនាយកហៅព្រោះមុននេះមានអ្នកឃើញពួកគេវាយគ្នាក៏រត់ទៅប្រាប់គ្រូ(ចូលទីចាត់ការបានសម្រេច)"មិចបានពួកឯងវាយគ្នាទៀតហើយហាស៎"នាយក សួរឡើងព្រោះពួកគេវាយគ្នាមករហូតមិនចប់សោះតែម្ដងវាយគ្នាអត់ឈប់"ក៏ក្រុមអាជេមវាមករករឿងពួកខ្ញុំលោកគ្រូ"ភូវីននិយាយព្រមទាំងសម្លក់មុខក្រុមជេម"គឺពួកឯងទេដែលមកឌឺដាក់ពួកយើងមុននោះ"ប៉ន ប្រកែក"ក្រុមពួកឯងនិងហើយ"សាតាំង ស្រែកឡើងមិនខ្លាចគ្រូដែលកំពុងអង្គុយនៅនឹងមុខគេនោះទេ"ពួកឯងនិងហើយ"វីននី ស្រែកទៅវិញ(គ្មានឃើញក្បាលគ្រូនៅនិងទេហី)ពួកគេគិតតែប្រកែកយកចាញ់យកឈ្នះគ្នាអត់ឈប់ឡើយ"ស្ងាត់...."នាយកស្រែកមួយវ៉ាសនេះពួកគេទាំងពីរក្រុមស្ងាត់ជ្រៀបតែម្ដង"ចាំពីពេលនេះទៅពួកឯងទាំងពីរក្រុមល្មមឈប់ឈ្លោះគ្នាហើយយើងហត់និងពួកឯងណាស់"នាយក "ថ្ងៃនេះយើងពិន័យពួកឯងអោយទៅសម្អាតបរិវេណសាលាទាំងអស់ជាមួយគ្នាហាមប្រកែក!!"នាយក និយាយប្រាប់ពួកគេព្រោះពួកគេចង់ប្រកែងនិងបញ្ជារបស់គាត់ និយាយហើយគាត់ក៏បានដេញពួកគេចេញទៅក្រៅបាត់ទៅ។កាត់មកមើលកំម្លោះទាំង៦នេះវិញចេញពីទីចាត់ការមិនទាន់បានប៉ុន្មានផងក៏ប្រកែកគ្មាម្ដងទៀត"គឺមកពីពួកឯងនិងហើយ"ជេម និយាយថាអោយក្រុមរបស់ហ្វូត"មកពីពួកឯងដែលទេ"សាតាំងតបទៅទាំងកំពុងខឹងខុសទាំងពីរសោះមកចោទតែក្រុមរបស់គេ"បានហើយធុញណាស់ប្រុងនៅឈ្លោះគ្នាដល់កាលតិចសម្អាតសាលាមិនហើយ"ហ្វូតដែលស្ងាត់ជាយូរក៏ព្រមបើកមាត់និយាយឡើង"នេះសម្អាតជុំវិញសាលាវេុីយអៃហ្វូត"ភូវីននិយាយទាំងអន់ចង់ព្រោះសាលានេះធំណាស់សម្អាតមួយថ្ងៃមិនហើយផងមើលទៅ"បើហែងលៃនៅយាយនិងកាលហើយ... លឿនមកឆាប់បានទៅផ្ទះ"ហ្វូត ថាអោយពួកគេគិតតែឈរនិយាយអត់គិតទៅធ្វើអោយហើយៗទេ "ហើយពួកឯងនៅឈរដល់កាលទៀតមិនមកនៅឈរដូចរូបចម្លាក់ចឹង"ហ្វូត ថាអោយក្រុមជេមហើយក៏ដើរចេញទៅជាមួយភឿនគេបាត់"អៃជេម ម្នាក់ហ្វូតមិញកាចណាស់វើយ"ប៉ម និយាយព្រមទាំងធ្វើកាយវិការខ្លាចៗ "អឺមែនតើ ប្រហែលបងប្អូនជីដូនមួយខ្លាហើយយ៉ាង"ជេម តបទាំងតាមមើលហ្វូតមិនដឹងថាគេកំពុងគិតអ្វី"ហើយពួកហែងឈរដល់កាលទៀតមោ"វីននី និយាយហើយក៏ដើរទៅតាមក្រុមហ្វូតបាត់ទៅ។
