នៅក្នុងបន្ទប់លោ៎ខោអាវ
"Northដឹងមែនទេ ថាពូកំពុងញ៉ែNorth" Johan អោនមកខ្សឹបNorthបែបស៊ីអារម្មណ៍
"ពូJo...." Northរកអីមកនិយាយមិនចេញនោះទេ ព្រោះថាគេអៀនឡើងចង់ជ្រែកដីទៅហើយ
"អៀនពូមែនទេ?" Johanឆ្លៀតញ៉ោះNorthថែមទៀតទាំងដែលដឹងហើយថាNorthអៀនឡើងរមួលខ្លួនហើយ
Northងក់ក្បាលតិចៗ
"Northគួរឱ្យស្រឡាញ់ណាស់ដឹងដែរទេ ពូស្ទើរតែ...."
"ពូJo..Northថាពួកយើងចេញសិនទៅ Northខ្លាចគេគិតថាពួកយើងកំពុងធ្វើរឿងមិនល្អ អ្ហឹមមម"
Johanទម្លាក់បបូរមាត់ទៅប្រថាប់លើមាត់របស់North ធ្វើឱ្យម្ចាស់សាមីខ្លួនឡើងបើកភ្នែកធំៗ ដៃរបស់គេខ្ញាំអាវរបស់Johanឡើងទក់ Johanដកបបូរមាត់របស់គេរួចញញឹមតិចដោយការពេញចិត្ត
Northទន់ជើងចង់ដួលតែសំណាងបានលោកពូJohanយើងជួយទ្រទាន់
"ពូកក់Northទុកហើយហាមទាក់ទងអ្នកណាទាំងអស់ បើហ៊ានពូមិនទុកវាឡើយ!" Johanនិយាយបែបសម្លេងស្រទន់តែបង្កប់គម្រាមនៅក្នុងនោះដែរ
ពេលពេលគេដើរចេញមកក៏ឃើញTer&Hillកំពុងសម្លឹងមកកាន់ពួកគេដោយការចង់ដឹង
"Northហេតុអីគ្រាន់លោខោអាវហើមបបូរមាត់ហើមដែរ?" Terនិយាយបង្អប់ទៅកាន់មិត្តភក្តិរបស់ខ្លួន
"Ter!" Northគេខ្មាស់អ្នកគ្រប់គ្នាសឹងកប់មុខរបស់គេចូលគំនរខោអាវទៅហើយ
"Johanបែបនេះមិនល្អទេដឹង ប្អូននៅក្មេងណាស់ ណាមួយគួរតែទុកឱ្យគេសម្របខ្លួនសិន" Hillនិយាយទៅកាន់Johan
"ចេះដឹងណាស់ម្នាក់ៗ" Johanនិយាយរួចក៏អូសដៃNorthចេញទៅបាត់
NorthដើរតាមJohanត្រុកៗ មិនហ៊ានមើលទៅអ្នកណាទាំងអស់
"Northចង់មើលអីទៀតដែរទេ ឬមើលខ្សែកនិងកាបូបល្អទេ?" Northមិនទាន់ឆ្លើយផង Johanអូសគេចូលទៅក្នុងហាងបាត់
Johanទាក់ភ្នែកនឹងខ្សែដៃនិងខ្សែកគូដែលគេដាក់តាំងនៅក្នុងហាងជាខ្លាំង គេងាកទៅNorthកំពុងឈរសម្លឹងមើលខ្សែរកដោយក្រសែភ្នែកចង់បាន ដោយមិនគិតច្រើនគេក៏ឱ្យបុគ្គលិកខ្ចប់យកតែម្តង
"ពូJo តែថាវាថ្លៃ" Northប្រញាប់ប្រាប់ទៅកាន់Johanព្រោះថាគ្រាន់តែខោអាវមុននឹងនេះមិនតិចពាន់នោះទេ
"សម្រាប់Northពូឱ្យបានគ្រាប់យ៉ាង"
"ម៉េ......sugar daddyពិតៗ ពូJo Terមានអារម្មណ៍ថាច្រណែនNorthដល់ហើយ" Terគេបង្អាប់ពូរបស់គេ ភ្លាមៗបន្ទាប់ពីឮប្រយោគJohanនិយាយមុននេះ
"Ter!" Northថ្ងៃនេះគឺថាអៀនឡើងស្ពឹកមុខនិយាយអីលែងចេញអស់ហើយ
«បានហើយ នាំគ្នាទៅញ៊ាំអីទៅ» Terបបួលអ្នកគ្រប់គ្នាដើម្បីធ្វើឱ្យបរិយាកាសកាន់តែប្រសើរឡើង
«North យើងទៅញ៊ាំសាច់អាំងល្អដែរទេ?»
«សាច់អាំងឬ? ល្អ» Northយល់ព្រមឡើងលឿនព្រោះតែគេជាមនុស្សចូលចិត្តញ៊ាំ
JohanញញឹមតិចៗពេលឃើញNorthសប្បាយរីករាយបែបនេះ
កាត់មកដល់យប់ឡើង
«NorthឯងថាពូJoសង្ហាដែរទេ?»
«សង្ហា» Northតបដោយសម្លេងអៀនប្រៀនទៅកាន់Terវិញ
«ពូJo កំពុងញ៉ែឯងមែនទេ?» Terបន្ត
Northមិនឆ្លើយនឹងសំនួររបស់Terនោះទេ គេបានត្រឹមខាំបបូរមាត់ខ្លួនឯងតិចៗ ក្នុងចិត្តរបស់គេកំពុងច្របូកច្របល់
«Ter ពូJoទាំងសង្ហាទាំងមាន ហើយយើងត្រឹមជាក្មេងមិនមានអីទាំងអស់ ហេតុអីទៅ?» Northសួរទៅកាន់Terវិញ
«Northពេលខ្លះស្នេហាមិនអាចកំណត់បានទេវ៉ើយ ពេលខ្លះពូយើងអាចស្រឡាញ់ឯងដែលជាខ្លួនឯង វាទាក់ទងនឹងអារម្មណ៍ផ្សាភ្ជាប់គ្នាវ៉ើយ យើងក៏ពិបាកបរិយាយដែរ មានតែឯងសួរពូJoខ្លួនឯង»
«ឆ្កួត យើងមិនហ៊ានទេ ត្រឹមប៉ុន្នេះយើងក៏អៀនសឹងស្លាប់ទៅហើយ»
«តែថាNorthពូយើងចូលចិត្តបែបបើកចំហរ និងចូលចិត្តបែប....មនុស្សធំៗគេធ្វើ....យើងមិនដឹងថាពូJoនឹង......(👉👈🤌)ឬអត់ទេ»
«Terឆ្កួត គិតអីដល់រឿងនោះ»
«គឺយើងគ្រាន់តែប្រាប់ទុកមុនព្រោះពូយើងមិនមានជាសុភាពបុរសគ្រប់ដប់ដែលមិនប៉ះពាល់សង្សារដល់ថ្ងៃរៀបការទេ!»
«Terឯង...ឯងធ្លាប់ឬ?»
Terបើកភ្នែកធំៗពេលឮសំនួរមិត្តភក្តិសំណព្វចិត្តរបស់ខ្លួន
«ឆ្លើយនឹងយើងភ្លាម!»
«គឺ.....គឺធ...ធ្លាប់គឺ.....ពេលនោះពួកយើងផឹកស្រវឹងទើប......បន្ទាប់ក៏ភ្ជាប់ពាក្យជាមួយគ្នានឹង»
«អូ....អញ្ចឹងតើទើបឯងមិនប្រាប់យើង តែលើកដំបូងឈឺដែរទេ?» Northសួរដោយការចង់ដឹង
«ឯង! ឆ្កួតទេឬមកសួររឿងអញ្ចឹង!»
«យើងមិនបានសួររូបរាងឬឱ្យឯងរៀបរាប់រាល់សកម្មភាពដែលឯងនិងPhi Hillធ្វើឯណា យើងគ្រាន់ចង់ដឹងថាឈឺឬអត់!»
«ក៏ឈឺ....គឺវា.....ធំ ឯងនេះនាំយើងឱ្យគិតរឿងមិនល្អ តែថាឯងសួរយើងឬចង់......» Terបើកភ្នែកធំៗដាក់North
«ក៏មិនមែនបែបនឹងទេ យើងគ្រាន់ចង់ដឹង»
«មិនបាច់កុហកយើងទេ....មិនអីទេយើងបានឯងធ្វើមីងថ្លៃក៏ល្អ ហិហិហិ»
«Terឆ្កួត» Northអង្គុយអៀនឡើងរមូលខ្លួន
លោកពូសំណព្វចិត្ត
Start from the beginning
