ភាគ១៤:អរគុណ!

Start from the beginning
                                        

គី ជូន
អាយុ ២៥ ឆ្នាំ
ជាជំនិតរបស់លោកម្ចាស់ ហុីសុឹង ជេយ៍ដិន
___________________

តោះចូលមកសាច់រឿងយើងវិញ:

ប្រាំថ្ងៃបន្ទាប់

ម៉ោង៥ទាបភ្លឺ

ព្រឹកនេះជុងវ៉ុនងើបលឿនខុសប្លែកពីរាល់ដង អាចថាគេគេងមិនលក់ក៏ថាបាន។ កម្លោះតូចងើបឡើងក៏ចូលទៅងូតទឹកផ្លាស់សម្លៀកបំពាក់យ៉ាងស្អាតបាតរៀបរយ ទើបចុះទៅខាងក្រោមបំណងនឹងទៅជួយអ៊ំមេផ្ទះធ្វើអាហារពេលព្រឹកតែបែរជាជ្រួសផ្លូវនឹងហុីសុឹងដែលទើបនឹងឡើងជណ្តើរមកជាន់ខាងលើវិញបន្ទាប់ពីហាត់ប្រាណមុននេះ ជាការជួបគ្នាលើកទីមួយបន្ទាប់ពីបានជួបគ្នានៅយប់នោះមក

"អ...អរុណសួស្តី"ជុងវ៉ុននិយាយទាំងរដាក់រដុប បន្ទាប់ពីរឿងរ៉ាវដែលកើតឡើងជាច្រើនថ្ងៃមកនេះវាធ្វើអោយគេពិបាកនឹងប្រឈមមុខនិយាយស្តីជាមួយអ្នកម្ខាងទៀតបានតាមសម្រួលណាស់ គេដេកគិតអង្គុយគិតមករហូតឡើងប៉ុន្មានថ្ងៃមកនេះទម្រាំតែហ៊ានដាច់ចិត្តទៅនិយាយរកមុន

"អូនដូចគ្នា"ហុីសុឹងតបធម្មតា រាងចម្លែកចិត្តដែរថ្ងៃនេះជុងវ៉ុនមិនត្រឹមតែភ្ញាក់ឡើងលឿន នៅមកនិយាយអរុណសួស្តីដាក់គេទៀតដែលវាខុសប្លែកពីអត្តចរឹករាល់ដងតែមុខគេ នាយតូចមិនចង់ឃើញផង មិនមែនមានផែនការចង់រត់ចេញទេដឹង?

"អ្ហឺ...លោក! "ជុងវ៉ុនហៅម្តងទៀតពេលឃើញនាយក្រាស់បម្រុងដើរហួសគេដើម្បីអោយនាយបានងាកមកវិញ

"...."

"ខ្ញុំ...ខ្ញុំអាចសុំលោករឿងមួយបានទេ? "

"និយាយមក"

"ខ្ញុំចង់ទៅក្រុមហ៊ុនជាមួយលោក....គឺនៅតែផ្ទះ ខ្ញុំចង់ចេញទៅណាទៅណីខ្លះ...លោកអោយខ្ញុំពាក់ម៉ាស់ពេលចុះពីឡានក៏បានដែរអោយតែបានទៅក្រៅខ្ញុំមិនប្រកែកទៀតទេ"

"តាមចិត្តអូនចុះ..."ហុីសុឹងងក់ក្បាលតិចៗមិនប្រកែកហើយដើរចេញទៅបាត់ ដោយមានកម្លោះតូចនៅតាមសម្លឹងមើលគេពីក្រោយមិនសូម្បីនៅឈរចាំពាក្យអរគុណចេញពីមាត់របស់ជុងវ៉ុនឡើយ

"ម៉េចក៏មានអារម្មណ៏ថាគេនៅអន់ចិត្តនឹងខ្ញុំអញ្ចឹង? "ជុងវ៉ុនបន្លឺខ្សឹបៗ គេមានអារម្មណ៏ថាហុីសុឹងពិតជាប្លែកដូចជាគេចៗមុខគេ....ប៉ុន្តែហេតុអីក៏គេត្រូវខ្វល់?ក្រែងមិនបានស្រលាញ់ហុីសុឹងមិនអញ្ចឹង?

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Where stories live. Discover now