« កូនអន្ទះសារជាងបងៗទៀតនេះ បើចឹងគួរតែរកមិត្តប្រុសឲ្យឆាប់ទៅ »លោក Hwang
« កុំទាន់បង្ខំខ្ញុំអីគង់តែរកបានទេ » eunbi

ទាំងអស់គ្នាក៏សម្រេចចិត្តថានៅទីនេះដល់ល្ងាចតែម្តង ធ្វើអាហារញុាំជាមួយគ្នា។

« lixie បងទៅទិញរបស់ជាមួយ eunbi មួយភ្លែតអូននៅផ្ទះបានទេ បងមិនចង់ឲ្យអូនទៅទេ » Hyunjin

« មិនអីទេបងទៅចុះ »
« បាទចឹងបងទៅហើយ »

រាងក្រាស់ចេញទៅផុត Felix ក៏នៅជួយកិច្ចការក្នុងផ្ទះបាយតែក៏ជួយមិនបានច្រើនដែរព្រោះមិនស្រួលខ្លួន អ្នកម្តាយទាំងពីរមិនឲ្យធ្វើ ដោយមិនដឹងថាធ្វើអីគេក៏ឡើងមកបន្ទប់គេងវិញទៅ។

« ឈឺនោមហើយៗ » គេងវិសនឹងលក់ហើយតែអារម្មណ៍ចង់ឈឺនោមក៏មានភ្លាមៗធ្វើឲ្យ ម្ចាស់ខ្លួនសប្បាយចិត្តចង់ហោះរត់ចូលបន្ទប់ទឹកយ៉ាងលឿន
..............

នៅផ្សាទំនើបពីរនាក់បងប្អូនដើរទិញគ្រឿងគ្រៅតាមម្តាយប្រាប់បែបប្រញាប់ប្រញាល់។

« បងប្រុសស្បែកជើងកូនង៉ែតនេះស្អាតណាស់ ទិញមួយល្អទេ? » eunbi
« ស្អីឯង Felix មិនទាន់ពិនិត្យដឹងថាមានកូនរឺអត់ផងឯងមកប្រញាប់ជាងបងទៀត » Hyunjin
« តែថាវាស្អាតណាស់ »
« បានហើយៗឆាប់ឡើងបងទុក Felix ចោលយូរហើយ »

នាយរុញខ្នងប្អូនឲ្យប្រញាប់ដើរចេញ តែខ្លួនឯងបែជាមិនអស់ចិត្តលួចសម្លឹងស្បែកជើងកូនង៉ែតពណ៌ខៀវគួរឲ្យស្រឡាញ់នោះទៅវិញ។

ប្រហែល30នាទីក្រោយ Hyunjin និង eunbi ក៏មកដល់ផ្ទះវិញ រាងក្រាស់ដាក់របស់ក្នុងផ្ទះបាយមិនទាន់ស្រួលបួលផងក៏រត់ទៅរក Felix ភ្លាមបែកបន្តិចមិនបានសោះ។

« lixie~ » បើកទ្វាចូលភ្លាមអ្វីដែកឃើញគឺរាងតូចដែលអង្គុយថ្មឹងនៅចុងគ្រែ គេក៏ចូលទៅអង្គុយក្បែរភ្លាម

« បង~ »
« អូនកើតអី? មិនស្រួលខ្លួនទៀតមែនទេ? »
« អត់ទេ ... គឺអូនពិនិត្យរួចហើយ »
« ពិនិត្យរួចហើយ? យ៉ាងមិចមានទេ? »

រាងក្រាស់អន្ទះសារមួយរំពេចគេចាប់ស្មាតូចរបស់ Felix ឲ្យបែរចំចំពោះមុខគេ។

« គឺ ... អត់ប្រាកដ »
« មានន័យថាមិច? »
« បងមើលនេះ ... អាមួយនេះអូនពិនិត្យមុនគេវាគឺមានឆ្នូតពីរបានន័យថាមានកូន ... »

រឿង ជម្រើសបេះដូង🔞❤️‍🔥/Hyunlix/(ចប់)Where stories live. Discover now