" បងជុង!!..... ម៉ាក់អ៊ំជម្រាបសួរចាស" មុននេះនាងរំភើបពេកពេលបានឃើញមុនរបស់នាយសង្ហារដោយមិនបានចប់អារម្មណ៍ជាមួយនឹងអ៊ំស្រីរបស់ខ្លួនដែលកំពុងនៅទីនោះឡើង
" អៅ! ក្មួយខេមា មកហើយហេកូន មកអង្គុយសិនមក "អ្នកស្រីចន ក្រឡេកទៅឃើញនាងក្រមុំភ្លាមក៏ញញឹមឡើងយ៉ាងស្រស់ព្រមទាំងទទួកយកបាច់ផ្ការពីដៃរបស់នាងផងដែរ។
"ចាស៎ អ៊ំស្រី បងមានឈឺត្រង់ណាទៀតអត់??" ខេមាដាក់ខ្លួនអង្គុយក្បែរគ្រែគេងរបស់ជុងហ្គុក នាងស៊កដៃទៅចាប់ដៃនាយសង្ហារ តែក៏ត្រូវជាជុងប៉ះដៃរបស់នាងចេញ។
" បង លែងអីហើយ" ជុងហ្គុកប៉ះនាងចេញបណ្តើរនិយាយបណ្តើរ តែមើលចោះដៃរបស់នាងស្អឹតដូចជាតក់កែយ៉ាងចឹង?ប៉ះសឹងតែមិនចង់ចេញ?
" បាន លឺ បែបនេះអូនក៏សប្បាយចិត្ត ហើយ"នាងក្រមុំនិយាយទាំងញញឹមញញែមទៅកាន់នាយសង្ហារតែជុងហ្គុកនាយមិនចាប់អារម្មណ៍ជាមួយនោះឡើយ។
" ពួកកូនទាំងពីរនៅនិយាយគ្នាលែងសិនទៅណា ម៉ាក់មានការរវល់ទៅក្រៅមួយ បន្ទិច" និយាយហើយអ្នកស្រីចន ក៏ចាកចេញទៅបាត់ ទុកឪ្យក្មេងៗនៅជាមួយគ្នាតែពីរនាក់ដើម្បីឪ្យពួកគេបាននិយាយគ្នាឲ្យបនយូរ។ ណាមួយគាត់ទៅពិភាក្សារជាមួយគ្រូពេទ្យរឿងកូនប្រុសរបស់គាត់ចង់ចេញពីទីនេះផងដែរ។
“ បងជុង ចាំអូនជួយច្របាច់ដៃ ជើងឲ្យបងណា” ក្រោយពេលលអ្នកស្រីចន ចេញទៅផុតខេមាក៏ប្រញាប់ចូលមកកៀកនាយសង្ហារដើម្បីច្របាច់ដៃជើងឪ្យនាយទាំងអ្នកម្ខាងទៀតមិនបានទាមទារ។
“ មិនបាច់ទេចេញទៅ ”
“ អត់ទេបងជុងហ្គុកនៅឪ្យស្ងៀមទៅចាំអូនជួយ ” ជុងហ្គុកនាយព្យាយាមរើហើយតែដៃម្ខាងរបស់នាយជាប់សេរ៉ូម ណាមួយនាយមានអារម្មណ៍ថាខេមាគឺកម្លាំងមិនធម្មតានោះឡើយ?
“ បងថាមិនបាច់ទេចេញទៅ ”
“ ដឹប!! អា៎ស បងជុង!!” ភ្លាមនោះ នាងក៏ដួសមកលើទ្រូងរបស់ជុងហ្គុក ដោយដៃទាំងពីររបស់នាងគឺអោបកររបស់នាយសង្ហារយ៉ាងណែនតែម្តង។
ក្រាក!!
យើងក្រឡេកមកមើលអ្នកដែលសម្រុកមើលទ្វារចូលឯណេះវិញ មុននេះគេមាត់ទ្វារថេយ៉ុងបានឮសម្លេងប្រកែកគ្នាប្រុសស្រីមួយគូរមិនប្រាប់ក៏ដឹងថាជាសម្លេងរបស់ជុងហ្គុកនឹងខេមាដែល ហើយភ្លាមៗនោះនាយតូចក៏ឮសម្លេងរបស់ខេមាស្រែកដូចជាមាននរណាម្នាក់កំពុងតែបំពាន់រាងកាយរបស់នាងយ៉ាងចឹងទើបថេយ៉ុងប្រញាប់បើកទ្វារចូលមក ហើយទេសភាពពេលនេះគឺដូចជាអ្វីដែលខ្លួនបានគិតទុកពិតមែន៕
VOUS LISEZ
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
27:អ្នកទាំងពីរកំពុងតែធ្វើអ្វីនឹង??
Depuis le début
