"លោកម្ចាស់! "ហុីសុឹងហុចអាវក្រៅទៅអោយអ្នកបម្រើដែលឈរចាំនៅមាត់ទ្វារ ទើបដើរចូលក្នុងអោយជូនពន្លាត់ដៃអាវអោយឡើងមកត្រឹមកំភួនដៃ ដែលប្រើជំនិតព្រោះដៃមានរបួសហើយគេក៏មិនចង់លើកផ្តេសផ្តាសតាមពាក្យដែលអ្នកខ្លះផ្តាំមកកាលពីព្រឹក
"ជុងវ៉ុននៅឯណា? "គេបែរមកសួរអ៊ំមេការដែលញញឹមតិចៗលើកដៃចង្អុលទៅបន្ទប់ទទួលភ្ញៀវ
"ម្ចាស់តូចគេងលក់លើសាឡុងតាំងតែពីថ្ងៃ ឃើញសម្រាកស្រួលពួកខ្ញុំក៏មិនហ៊ានរំខានដែរ បានត្រឹមតែយកភួយនិងខ្នើយទៅដាក់អោយតែប៉ុណ្ណោះ"ប្រុសកំលោះស្តាប់ហើយក៏ងក់ក្បាលតិចៗបក់ដៃអោយពួកគេទៅធ្វើការងាររៀងខ្លួនចុះ ចំណែកគេក៏ដើរទៅបន្ទប់ទទួលភ្ញៀវពិតជាបានឃើញជុងវ៉ុនគេងលក់នៅទីនោះពិតមែន
កាយតូចគេងដណ្តប់ភួយលើសាឡុងយ៉ាងលក់ស្រួលមិនបានចាប់អារម្មណ៏ដឹងឡើយថាបុរសដែលគេកំពុងពេញស្អប់ពេលនេះក៏កំពុងបន្ទន់ជង្គង់ចុះក្បែរគេ ថែមទាំងលើកដៃមកអង្អែលមុខនិងសក់ក្បាលគេថ្នមៗថែមទៀត...តែនាយក្រាស់ក៏អរគុណដល់ការគេងលក់មួយនេះអាចអោយគេបានប៉ះជុងវ៉ុនបានដោយអារម្មណ៏ស្រលាញ់ថ្នាក់ថ្នមបែបនេះ
ភ្នែករបស់គេរេរមកឈប់នៅត្រង់ខ្សែរដៃលើកដៃខាងឆ្វេងរបស់ជុងវ៉ុន ដែលមានឆ្លាក់ជាអក្សរJនិង T ឃើញហើយគេក៏មិនល្ងង់ មើលមិនដឹងថាវាជាខ្សែរដៃគូរនោះឡើយ
"អូយយ!! "ជុងវ៉ុនភ្ញាក់ក្រញ៉ាងស្ទុះក្រោយអង្គុយតាមកម្លាំងទាញស្វាងគេងអស់ ព្រោះសុខៗកដៃគេក៏ត្រូវចាប់មួយទំហឹង កន្រ្តាក់គេអោយអង្គុយឡើងមក
"នេះលោកកើតឆ្កួតស្អីមកទៀតហើយហុីសុឹង! លែងខ្ញុំ!! "ជុងវ៉ុនម៉ួម៉ៅ គំហកដាក់អ្នកម្ខាងទៀតដែលកំពុងធ្វើមុខស្មើរចាប់ច្របាច់ដៃគេឡើងចង់បាក់ឆ្អឹងនោះ ទៅកើតស្អីមកទៀតហើយបានជាមកម៉ួម៉ៅដាក់គេកំពុងគេងទៅវិញ
"មកនៅទីនេះជាមួយបងហើយ ហេតុអីនៅពាក់វា?មិនទាន់ដាច់អាល័យពីវាទៀតមែនទេ? "ជុងវ៉ុនចងចិញ្ចើមឆ្ងល់នឹងសំណួរប្លែកៗរបស់គេ
"ពាក់ស្អីគេ? លោកនិយាយស្អី? "ហុីសុឹងមិននិយាយច្របាច់កដៃជុងវ៉ុនណែនជាងមុន រហូតដល់ជុងវ៉ុនយល់បានថាពីខ្សែរដៃដែលស្ថិតលើកដៃដែលនាយកំពុងចាប់នោះ
YOU ARE READING
រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)
Adventuretop:ហុីសុឹង ជេយ៍ដិន btt:ជុងវ៉ុន ស្ទេស៏ហ្វត
ភាគ៦:ជឿខ្ញុំ
Start from the beginning
