«លោក.......ខ្ញុំសុំទោស....ខ្ញុំធ្វើព្រោះចង់អោយកូនមានប៉ានឹងគេ» នាងយំព្រោះភ័យ

«ឆាប់និយាយមកនេះជាផែនការនាងត្រូវទេ?» គេដកកាំភ្លើងដែលនៅនឹងចង្កេះរបស់ដេគីន ចេញមកផ្ជាំងក្បាលអ្នកជំងឺ

«ចៅហ្វាយទប់អារម្មណ៍សិន»

«សូមទុកជីវិតអោយខ្ញុំផង»

«លឺយើងសួរនាងទេ.....ឆ្លើយភ្លាម»

«មែន......វាជាគំរោងខ្ញុំដើម្បីបំបែកលោកនឹងអាក្មេងនោះ...លោកគួរតែជារបស់ខ្ញុំតាំងពីដើម»

«នាង......ចុះថ្ងៃនេះជាផែនការណ៍របស់នាងដែលត្រូវទេ.....ឆាប់និយាយមក» គេយកដៃមកអង្រួនស្មានាងហើយច្របាច់ខ្លាំងៗ

«គឺ......មែន...ខ្ញុំជាអ្នកផ្តួលខ្លួនមកក្រោមដោយខ្លួនឯង.......ខ្ញុំប្រាប់លោកអស់ហើយសុំកុំសម្លាញ់ខ្ញុំអី......អាណិតក្មេងផង» នាងបរាជ័យជំរើសតែមួយគត់ពេលនេះគឺសុំរក្សាជីវិតអោយគង់

«ដេគីន ឯងនាំអោយទៅអោយឆ្ងាយកុំអោយយើងឃើញមុខទៀត ....ពុំនោះទេនាងនឹងស្លាប់.....ទុកថាដើម្បី ជីមីន យើងព្រមលេងនាង» គេដើរថយក្រោយទាំងអស់សង្ឃឹមពេលលឺចំលើយចេញពីមាត់នាង គេស្រម៉ៃឃើញទង្វើខ្លួនមុននេះវាដាច់ធម៌មេត្តាណាស់ចំពោះក្មេងដែលមិនដឹងអី ដែលខំអង្វរគេអោយជឿរមករហូត តែគេបែរជាមើលមិនឃើញពីភាពស្មោះត្រង់ក្នុង កែវភ្នែកមួយគូនោះ។គេដើរចេញទាំងសោកសៅ ដើម្បីប្រញាប់ទៅសុំទោសបេះដូងរបស់ខ្លួនសង្ឃឹមថាគេនឹងលើកលេងអោយប្រុសល្ងង់ដូចជានាយ...........មនុស្សដែលដឹងនូវកំហុសរបស់ខ្លួន ខំស្រូតដំណើរយ៉ាងប្រញាប់មកកាន់ភូមិគ្រិះវិញ នាយផ្សងក្នុងចិត្តជានឿយៗសូមអោយក្មេងដែលសោះត្រង់ ដែលមានបេះដូងបរិសុទ្ធម្នាក់នោះរងចាំគេនៅទីនេះ សង្ឃឹមថាគេនឹងមិនចាកចេញតាមពាក្យសំដីឆោតល្ងង់មួយពេលរបស់ខ្លួនមុននេះ

«ហ្វីមីន.....»ទោះនាយខំហៅគេម្តងហើយម្តងទៀតក៏គ្មានការឆ្លើយតប ទ្វាបន្ទប់ដែលបើកចូលទៅក៏ទទេស្អាតគ្មានសូម្បីស្រមោលមនុស្ស

«អូនចាកចោលបងហើយមែនទេ?» យ៉ុនហ្គី ទន់ជើងដួលក្បែរពូកដែលតែងមានម្ចាស់ស្នេហ៍របស់ខ្លួនឧស្សាហ៍តែងគេងញញឹមដាក់គេ តែពេលនេះលេងមានក្មេងដ៏គួរអោយស្រលាញ់ម្នាក់នោះនៅទីនេះទៀតហើយ ទឹកភ្នែកនាយក៏ស្រក់ នាយយល់ហើយអារម្មណ៍ដែលត្រូវគេបោះបង់ចោល ហើយចាកចេញទៅដោយមិនប្រាប់គឺវាឈឺចាប់កម្រិតនេះហើយ

កែវភ្នែករាជសីហ៍ (End ✅️)Where stories live. Discover now