Ep 26 ប្រច័ណ្ឌ

Start from the beginning
                                        

"មិចក៏នាង " Han

" បងស្គាល់នាងឬ " Hyunjin

" មិនស្គាល់ទេ ប៉ុន្តែមួយរយះមុន នាងបានដាក់ថ្នាំ Lee know បើកុំតែបងតាមទាន់ម្លោះនាងចាប់ lee know បានសម្រេចទៅហើយ " han

" មើលទៅយើងត្រូវចាត់ការឪកូន2 នាក់នេះចោលដូចគ្នា ទុកចោលយូខ្លាចកើតជារឿងធំ " Hyunjin

" ប៉ុន្មានថ្ងៃមុនបងក៏បានជួបនាងដែរ មកជាមួយភ្ញៀវដែលយើងត្រូវទៅជួបថ្ងៃនេះ " Bang chan

" ចឹងប្រាកដណាស់ យើងនឹងបានជួបនាងម្ដងទៀត " Hyunjin

" មើលទៅគោលដៅនាងគឺចង់ចាប់អ្នកណាម្នាក់ក្នុងចំណោមពួកយើងហើយ " Han

" អាចជា Bang chan hyung ព្រោះថាពួកវាធ្លាប់បញ្ជូន Jasmine មករកខ្ញុំម្នាក់ហើយ ហើយ lee know hyung មិនបានសម្រេចចឹងគោលដៅបន្ទាប់ប្រាកដជាបង " Hyunjin

" មករកបងហេស ល្អចឹងយើងកំដរវាលេងបន្ទិចទៅ រួចចាំប្រដៅនាងឲដឹងដៃម្ដង" Bang chan

សម្រេចសម្រួលគ្នាហើយពួកគេក៏ជូន Han មកក្រុមហ៊ុន lee know វិញរួចក៏ចាកចេញទៅជួបភ្ញៀវនិង Aella

ដូចការស្មានរបស់ពួកគេមិនខុស ភ្ញៀវម្នាក់នោះពិតជាបាននាំ Aella មកជាមួយពិតមែន

" សួស្តីអ្នកនាង សុំទោសដែលឲចាំយូ " Bang chan

" អរចាសមិនអីទេ ពួកខ្ញុំទើបតែមកដល់ដែរទេ " Mrs.L

" អ្នកនាងខាងនេះគឺ ...

" អេនេះក្មួយស្រីខ្ញុំឈ្មោះ Aella សុំទោសណាដែលយកនាងមកជាមួយព្រោះនាងទលបតែមកពីស្រុកក្រៅ ទើបបានជាចេះតែដើរតាមខ្ញុំមិនលែងបែបនេះ " Mrs. L

" អរបាទមិនអីទេ " Bang chan

ពួកគេក៏នៅពិភ្សាគ្នាបន្តទៀតនៅ ដោយ Aella តែតែលួចងាកឲភ្នែកឲច្រមុះរាងក្រាស់ជារឿយៗ ឯរាងក្រាស់ក៏ចេះតែសហការបន្តទៅ បន្ទាប់ពីពិភ្សាការងាររួចពួកគេក៏នៅបន្តហូបអាហារពេលថ្ងៃជុំគ្នាតែម្ដង

*ពេលល្ងាច

គ្រប់គ្នាបានវិលចូលមកកាន់គេហដ្ឋានវិញជុំគ្នាអស់ហើយ Hyunjin ក៏ឡើងមកបន្ទប់ខាងលើដើម្បីជួបនឹងរាងតូចព្រោះបែកមួយថ្ងៃហើយនឹកខ្លាំងណាស់

មកដល់ក៏បនាឃើញរាងតូចកំពុងតែអង្គុយនៅល់សាឡុងទាំងទឹកមុខមិនរីក នៅសម្លក់នាយទៀត

" Felix អូនកើតអីមិចបនាជាមុខមិនរីកបែបនេះ " Hyunjin បោះអាវក្រៅទៅម្ខាងរួចចូលមកអង្គុយជិតរាងតូច នៅយកដៃមកអោបរាងតូចទៀតតែត្រូវរាងតូចរុញចេញ

" អូនកើតអីនឹង " Hyunjin

" កុំមកប៉ះខ្ញុំ ទៅប៉ះស្រីលោកទៅ " Felix ងាកមុខចេញទៅម្ខាង

" ស្រីណា បងមានស្រីឯណា " Hyunjin ក្រពុលមុខយកតែម្ដង មកផ្ទះក៏ត្រូវប្រពន្ធចោទថាមានស្រី បើថារករឿងខឹងទៅដូចមិនសមទេ ព្រោះរាងតូចមិនដែលអត់ហេតុផលទេ ប្រហែលជាមានអ្វីយល់ច្រឡំហើយ

" ស្រីណាដឹងខ្លួនឯងហើយ " Felix

" អូនហា៎ អូនប្រាប់បងទៅមើលអូនទៅដឹងទៅឃើញអីមក បានជាមកចោទបងបែបនេះ បងមិចនឹងមានស្រីចោលអូនបានទៅ " Hyunjin

" ចុះម្នាក់ស្រីនៅក្នុងហាងអាហារថ្ងៃមិញជាស្អី លោកគិតថាខ្ញុំល្ងង់ឬ" Felix ងាកមកសម្លក់រាងក្រាស់

" Felix ហា៎ស្តាប់បងណា បងមិនបានក្បត់អូននោះទេ ហើយរឿងគឺអញ្ចេះទេ ..... " Hyunjin

" តែខ្ញុំមិនបានឃើញបងថ្លៃទេ ហើយក៏មិនបានឃើញ Mrs.L ស្អីនោះដែរ " Felix

ថ្ងៃមិញនឹងនាយត្រូវទៅទិញរបស់ហើយក៏បានឃើញរាងក្រាស់កំពុងតែអង្គុយនិយាយកញនាជាមួយ Aella ទៅវិញ ហើយសំខាន់ឃើញតែ2 នាក់ប៉ុណ្ណោះ ទាំងដែលជាក់ស្ដែងពេលនោះ Bang chan បានទៅបន្ទប់ទឹកឯ Mrs. L នៅអង្គុយត្រង់នុងតើគ្រាន់តែបាំងរាងក្រាស់បានជារាងតូចមើលមិនឃើញ

" អូនហា៎បងស្បត់ក៏បាន មិនអញ្ចឹងទេ ស្អែកយើងទៅឆែកកាម៉េរាសុវត្ថិភាពនៅហាងនុងទៅនឹងដឹងហើយ ម្យាងណានាងជាកូនសត្រូវយើងបងមិចនឹងអាចស្រឡាញ់នាងបានទៅ " Hyunjin

" ហុឹសជឿបងសិនចុះ " Felix

ឯរាងក្រាស់វិញបែរជាអង្គុយញញឹមនៅពេលដែលឃើញកាយវិការក្រមិចក្រមើម របស់រាងតូចដែលកើតឡើងដោយសារតែប្រច័ណ្ឌខ្លួន

"ញញឹមអី " Felix

" បងញញឹមព្រោះឃើញអូនគួរឲស្រឡាញ់នោះអី " Hyunjin ក៏លោទៅអោបរាងតូចយ៉ាងគ្រឹតខ្នាញ់

" មើលទៅងូតទឹកទៅ ប្រញាប់ចុះទៅញុាំបាយកុំឲគ្រប់គ្នាចាំ " Felix

" បាទប្រពន្ធសម្លាញ់ ជុប " Hyunjin ក៏ថើបថ្ពាល់រាងតូចមួយខ្សឹតរួចក៏ងើបទៅងូតទឹកទៅ

ឯអ្នកដែលត្រូវគេថើបមុននេះក៏នៅអង្គុយញញឹមម្នាក់ឯង ច្រើនដងហើយតែនាយនៅតែមានអារម្មណ៍ថាអៀន

To be continue...

កូនប្រុសត្រកូល Hwang // Complete Where stories live. Discover now