សុំលុយពីរមិត្តរួចព្រិមក៏បានដើរមករកអីញុំានៅមាត់សមុទ្រ។ក្រោយពីរដើរបានឆ្ងាយបន្ទិចព្រិមក៏បានឃើញគេលក់មឹកក៏ចូលទៅទិញបាន5ចង្កាក់។រួចក៏ដើរទៅអង្គុយតុដែលអ្នកលក់ដាក់សម្រាប់អ្នកដែលចង់អង្គុយញុំានៅទីនោះ"សុំអង្គុយផងតើបានទេអូនស្អាត"
កំពុងតែអង្គុយញុំាសុខៗក៏មាននរណាម្នាក់មិនដឹងដើរមកនិយាយជាមួយគេ ថេមទាំងហៅគេថាអូនទៀត។ព្រិមងើបមុខទៅមើមុខបុរសម្នាក់នោះទើបដឹងថាជានរណារួចក៏តបទៅវិញ
"កន្លែងអង្គុយមានច្រើនណាស់បើចង់អង្គុយទៅអង្គុយតុផ្សេងទៅ"ព្រិម
"អីឆ្នាស់ម៉េ្លះអូនស្រី"ប៊ុន
"អូនស្រីក្បាលហែងអាឡប់"ព្រិម
ឃើញមិនមាត់មិនមាត់ខំតែថាមករកញោះលែងមានអីគេជេឆ្ងុយ។ខំគិតថាឆ្មាមានអីខ្លាសោះ
"ចាំបាចជេ"ប៊ុន
ប៊ុនពេបមាត់ដាក់ព្រិមធ្វើខ្ជូតៗ។និយាយដូចកូនក្មេងចឹងអាកញ្ចាស់ក្បាល់ហើយនឹងហា៎
"តាភ្លើជេហើយ"ព្រិម
"អីឡូវឲអង្គុយអត់"ប៊ុន
"ចង់អង្គុយក៏អង្គុយទៅអង្គុយឲងាប់ទៅ"ព្រិម
លឺប្រយោគដំបូងរាងសប្បាយចិត្តដែលតែពេលលឺប្រយោគចុងក្រោយហើយគាំងតែម្ដង។ណាលេងយាយចឹងទេអូនព្រិម តែយ៉ាងណាក៏ដោយយើងត្រូវតែមុខក្រាស់។សម្រាចចិត្តរួចក៏ដាក់ខ្លួនអង្គុយទល់មុខព្រិមទាំងស្នាមញញឹម
"បែកដឹងអាឆ្កួតនេះ"ព្រិម
និយាយតិចៗទាំងជ្រេញនឹងស្នាមញញឹមរបស់បុរសចំពោះមុខ។គេជេប៉ុនហ្នឹងហើយនៅញញឹមបានទៀតសុំសរសើរមុខក្រាស់មិន ធម្មតា
"នែ៎ហើយលោកឯងអត់ទិញអីទេ មកអង្គុយមើចឹងអត់ចេះខ្មាស់គេទេអី"ព្រិម
មកអង្គុយយូរហើយតែមិនឃើញគេទិញអីសោះទើបព្រិមសម្រាច់ចិត្តថាឲ មកអង្គុយមើលមុខគេរហូតមិនឃើញទិញអីយកមកញ៉ាំសោះ
"នែ៎ មិចមិនឆ្លើយនឹងខ្ញុំ ហើយមើស្អីយកឈើចាក់ភ្នែកអីឡូវនឹង"ព្រិម

YOU ARE READING
ប្ដីប្រពន្ធកំពូលកូរ-Husband and wife(ចប់)
Adventureមិនចូលចិត្តគ្នា ស្អប់គ្នា តាំងពីរតូចពេលធំឡើង ក៏ ខ្លាចជាគូរដណ្ដឹងដែលកើតឡើងដោយសារចាស់ៗចាប់ ផ្សំផ្គុំ