" បងនៅទីនេះសុខសប្បាយល្អណាស់ ហើយឯងនោះយ៉ាងម៉េចដែរ ទីនោះត្រជាក់ទេ វាល្អដែរទេ បានជួបប៉ាម៉ាក់ឬអត់ " ពាក្យសម្ដីសួរនាំទាំងក្ដីបារម្ភនិងស្រលាញ់ចំពោះប្អូន

" ខ្ញុំនៅទីនេះល្អណាស់ ហើយក៏បានជួបប៉ាម៉ាក់ផងដែរ " yeji

" ហឹក បងនឹកឯងណាស់ " នាយនិយាយព្រមទឹកភ្នែករមៀលចុះមក

" ខ្ញុំក៏នឹកបងដែរ នឹកខ្លាំងទៀតផង " yeji

" បង​សូមទោស សូមទោសផងដែរបងការពារឯងមិនបាន ឯងឈឺខ្លាំងដែរទេ " នាយបានប្រលែងប្អូនចេញពីអោប ដោយមកអង្អែលផ្ទៃមុខដែរមានរបួសរបស់នាងវិញ

" វាមិនមែនជាកំហុសបងទេ ហើយខ្ញុំក៏មិនឈឺអីដែរ បងកុំបន្ទោសខ្លួនឯងអី " យ៉េជីចាប់ដៃហ្យុនជីនមកអង្អែលថ្នមៗដើម្បីផ្ដល់កម្លាំងចិត្ត

" បង​សូមទោស បង​សូមទោសដែរមិនអាចមើលថែឯងបានល្អ ហឹកហឹក បងសូមទោស " នាយក្រាស់និយបណ្ដើរទឹកភ្នែកហូរបណ្ដើរ ច្រើនឆ្នាំហើយដែរគេមិនដែរឃើញមុខប្អូនសោះ

" ខ្ញុំស្លា*ប់ហើយ អ្វីដែរបងគួរធ្វើគឺត្រូវមើលថែអ្នកដែរនៅរស់ មើលថែអ្នកដែរស្រលាញ់បង បងមិនត្រូវទម្លាក់កំហុសអោយនរណាម្នាក់ឡើយ ហើយក៏មិនត្រូវទម្លាក់វាទៅលើខ្លួនឯងដែរ " នាងនៅតែរក្សារទឹកមុខញញឹមជាប់

" អត់ទេ ហឹក ឯងកុំទៅចោលបងម្ដងទៀតអី នៅជាមួយបងរហូតបានទេ " រាងក្រាស់និយាយសម្លឹងមើលមុខប្អូនរង្វង់កែវភ្នែកដក់ទៅដោយទឹកភ្នែក

" ខ្ញុំហត់ហើយ ខ្ញុំគ្រាន់តែចង់សម្រាក ខ្ញុំមកនេះគ្រាន់តែចង់ប្រាប់បងថាខ្ញុំសុខសប្បាយនោះទេ មើលថែខ្លួនឯងផងណា ផ្ដាំសូមទោសបងយុងប៊ុកអោយខ្ញុំផង " និយាយចប់យ៉េជីក៏រលាយទៅម្ដងបន្តិចៗទាំងស្នាមញញឹម

" អត់ទេ~ កុំទៅចោលបងអី ហឹក....ហឹក....ប្អូនស្រីមកវិញមក ប្អូនស្រី...ហឹក....ហឹក... " រាងក្រាស់ស្រវ៉ាអោបវិញ្ញាណដែររសាត់ចេញទៅ ទាំងទឹកភ្នែកស្រក់ចុះដូចទឹកភ្លៀង ភាពឈឺចាប់នៅក្នុងបេះដូងបានច្រាលមកខាងលើធ្វើឲ្យគេឈឺស្ទើរតែស្លា*ប់ទៅហើយ គេមិនដែរគិតចង់ឃើញរូបភាពដែរ​ប្អូនស្រីគេចាកចេញឡើយ

< មកវិញមកបងសូមអង្វរ ហឹក...ហឹក~ > សម្រែកស្រែកដង្ហោយហៅប្អូនស្រីសែនឈឺចាប់ពន់ពេក គេរវើររវាយរហូតធ្វើឲ្យរាងតូចដែរគេងក្បែរនោះត្រូវភ្ញាក់

" ហ្យុនជីន ហ្យុនជីន " រាងតូចព្យាយាមដាស់រាងក្រាស់ដែរគិតតែពីរវើរវាយទឹកភ្នែកជោគខ្នើយ

< កុំទៅអីៗ > ហ្យុនជីននៅតែហៅប្អូនស្រី

" ហ្យុនជីន!!! " រាងតូចស្រែកមួយទំហឹង

" ហ្ហឹសស ហឺៗៗ...." នាយក្រាស់ស្ទុះក្រោកអង្គុយមួយទំហឹងដកដង្ហើមទាំងដង្ហក់ វាគ្រាន់តែជាសុបិន្តតើមែនទេ

" ហ្យុនជីនបងកើតអី បងយល់ស.... " រាងតូចនិយាយមិនទាន់ចប់ផង រាងក្រាស់ក៏ស្ទុះមកអោបយកតែម្ដង

   : ចាប់ពីពេលនេះទៅ admin និងសរសេររឿង < គំនុំស្នេហ៍ភរិយាស្របច្បាប់ > និង < មនុស្សសំខាន់ > ឆ្លាស់គ្នាមួយថ្ងៃមួយភាគណា  ព្រោះអេតមីនមិនសូវមានពេលសរសេរទេ ណាមួយអេតមីនក៏ចង់បញ្ចប់ទាំងពីររឿងមិនចង់ទុករឿងមួយណាចោលឡើយ សង្ឃឹមអ្នកអាននិងយល់ណា៎ 🙏🥰

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Where stories live. Discover now