26:ខ្ញុំហួសហេតុ??

Start from the beginning
                                        

" ស្អែកនេះបងចង់ចេញពីមន្ទីរពេទ្យបងមិនចូលចិត្តគេងនៅលើគ្រែអ្នកជំងឺយូរបែបនេះនោះទេ..."ស្តាប់សម្តីរបស់នាយចោះដូចជាមនុស្សដែលមិនមែនទើបនឹងងើបពីសន្លប់យ៉ាងចឹង?

"តែជើងរបស់បង..."

"ចាំឲ្យពេទ្យទៅតាមដានអាការៈនៅផ្ទះទៅ ...បងចង់គេងហើយ.." ចន់សម្តីនាយក៏បម្លាស់ខ្លួនបែបខ្នងដាក់ថេយ៉ុង។

" បាទ!...អូនកំដរបង"

"........" ជុងហ្គុកនាយមិនមាត់ ហើយក៏សំងំបិតភ្នែកគេងបន្តទៀត។ ថេយ៍ក៏ទាញភួយមកដណ្តប់ឲ្យនាយ បានមួយសន្ទុះរួច យល់ថាជុងហ្គុករៀងស្ងាត់ហើយនាយតូចក៏បិតភ្លើង ហើយគេក៏ទៅគេងនៅលើសាឡុងក្បែរនោះដូចគ្នា។

• បន្ទាប់ពីស្ងាត់អស់មួយសន្ទុះជុងហ្គុកនាយក៏ពោលឡើងម្តងទៀត÷

" បងស្រឡាញ់អូនណាស់....តើអូនស្រឡាញ់បងទេ? " ហេតុអ្វីក៏នាយចេះតែសួរសំណួរដដែលៗបែបនេះទៅកាន់ថេយ៉ុងនាយក៏មិនយល់នោះដែរ? ឬក៏មកពីនាយស្រឡាញ់គេខ្លាំងពេក ខ្លាចបាត់បង់គេខ្លាំងពេក?

"បាទ...??"ថេយ៉ុងរៀងភ្ញាក់បន្តិចដែលនៅសុខៗជុងហ្គុកស្រាប់តែសួរបែបនេះមកកាន់ខ្លួនទៀតហើយ?

"បងសួរអូន!!..."

" មិចក៏បងសួរបែបនេះទៀតហើយ? បងជាប្តីអូនបើមិនឲ្យអូនស្រឡាញ់បងតើឲ្យអូនស្រឡាញ់អ្នកណា??"ថេយ៉ុងដាក់ជើងចុះពីលើសាឡុងដើរមក្បែរគ្រែគេងរបស់ជុងហ្គុក។

"មកគេងនៅលើនេះមក បងចង់អោបអូន..." មើលចោះអារម្មណ៍របស់នាយប្រែប្រួលលឿនណាស់។

"បាទបាន!!" ថេយ៉ុងក៏ឡើងទៅគេងលើគ្រែជាមួយជុងហ្គុកហើយពួកគេក៏គេងអោបគ្នាមួយយប់ទល់ភ្លឺ។

.ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ ក្នុងបន្ទប់គេងនៅក្នុងមន្ទីរពេទ្យ គ្រែគេងរបស់អ្នកជំងឺដែលមានមនុស្សពីរនាក់គេងអោបគ្នា គឺឃើញមានតែម្នាក់តែប៉ុណ្ណោះព្រោះមនុស្សម្នាក់ទៀតមិនដឹងថាទៅណាបាត់ទាំងព្រឹកនោះឡើយ។

.ក្រាក!! សម្លេងបើកបន្ទប់ក៏បានបន្លឺឡើង មនុស្សម្នាក់ដែលចូលមកនោះគឺ...

"ម៉ាក់!! "ជុងហ្គុកបើកភ្នែកមកក៏មិនឃើញថេយ៉ុងនាយក៏រៀងចម្លែកចិត្តបន្តិចដែលតែ នាយមិនមាត់អ្វីទងអស់បានមួយសន្ទុះទើបឃើញម្តាយរបស់នាយបើកទ្វារចូលមក។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now