" ប្រហែលអាល្អិតនិងរវល់នៅជាមួយស្រីទេដឹង " អ្នកស្រី lannie ម៉ាក់របស់ចុងអ៊ីន

" មិនមែនទេអ្នកមីង គេរវល់ការងារមិនបានមកម្យ៉ាងទៀតគេក៏មិនដឹងថាអ្នកមីងមក យើងប្រញ៉ាប់ទៅៗដើម្បីលោកតាបានសម្រាក " hyunjin

" ណារី ឯងយកវ៉ាលីទៅដាក់ឡានទៅ " បន្ទាប់ពីរៀបចំរួចរាល់គ្រប់គ្នាក៏ធ្វើដំណើរត្រឡប់ទៅភូមិគ្រឹះវិញ

           ° ក្រុមហ៊ុន Yang group

    ការប្រជុំដ៏សំខាន់ត្រូវបានរួចរាល់ jeongin កំពុងតែរៀបចំខ្លួននៅក្នុងបន្ទប់ធ្វើការផ្ទាល់ខ្លួនរបស់គេដើម្បីទៅជួបលោកតា តែពេលនោះដូយុនក៏បើកទ្វារចូលមក

" ចៅហ្វាយ លោកប្រុសមីនហូ!!បានផ្ញើសារមកប្រាប់ឲ្យចៅហ្វាយ បន្ទាប់ពីប្រជុំរួចរាល់ហើយធ្វើដំណើរទៅអញ្ជើញគ្រួសារធំៗទាំងពីរមកចូលរួមការញ៉ាំអាហារនៅយប់នេះផងទាន " ដូយុន

" តើលោកតាមកដល់កូរ៉េហើយមែនទេ " គេនិយាយទាំងដើរចេញពីក្នុងបន្ទប់សម្ដៅទៅជណ្ដើរយន្ត

" បាទចៅហ្វាយ ពេលនេះលោកម្ចាស់កំពុងធ្វើដំណើរទៅភូមិគ្រឹះហើយ " ដូយុន

ទីង ~ ជណ្ដើរយន្តបានមកដល់ជាន់ក្រោម jeongin និងកូនចៅដើរចេញ សម្ដៅទៅរកឡាន

" ទៅផ្ទះលោកផាកមុនទៅ " jeongin

" បាទចៅហ្វាយ អរ...ខ្ញុំបិះនិងភ្លេចទៅហើយ នេះឯកសារប្រវត្តិរបស់ក្មេងប្រុសយប់មិញទាន " គេនិយាយព្រមទាំងហុចឯកសារឲ្យនាយក្រាស់ ហើយបើកឡានចេញទៅ

" kim seungmin កូនប្រុសធំគ្រួសារ kim អាយុ23 ឆ្នាំ អីគេហ្នឹង គេជាសឹងមីនមែនទេផ្លាស់ប្ដូរច្រើនថ្នាក់នេះហេ៎ស " គេសឹងតែមិនជឿថាម្នាក់ហ្នឹងជាសឹងមីនដែរគេធ្លាប់ស្គាល់ កាលមុនសឹងមីនអាក្រក់ណាស់ធាត់ហើយពាក់វែនតាទៀតតែពេលនេះបែរក្លាយជាក្មេងប្រុសម្នាក់ដែរស្រស់ស្អាតណាស់

" អ្នកប្រុសសឹងមីន គាត់ទើបត្រលប់មកកូរ៉េប៉ុន្មានថ្ងៃនេះទេចៅហ្វាយ ហើយសព្វថ្ងៃគាត់ជាតារាម៉ូដែលទៀតផង តែកុំទាន់អាលអរចៅហ្វាយ អ្នកប្រុសសឹងមីនមានសង្សារហើយ " នៅឆ្លៀតបញ្ចាក់ទៀតណា៎

" អាចង្រៃណា៎ ជាសង្សាររបស់សឹងមីនទៅ " និយាយទាំងញីក្រដាសក្នុងដៃបោះទៅគៀនឡាន

" រឿងនេះខ្ញុំអត់ដឹងទេចៅហ្វាយ ដល់ហើយចៅហ្វាយ " ដូយុន

       + ភូមិគ្រឹះ park

" ជំរាបសួរលោកពូផាក " ចុងអ៊ីនដើរចូលមករកលោកផាកដែរនៅអង្គុយអានសៀវភៅលើសាឡុង

" អៅ jeongin មកមានការអីដែរ កំរឃើញក្មួយមកណាស់ " លោកផាក

" បាទលោកពូ លោកតាត្រលប់មកកូរ៉េហើយ គាត់ចង់អញ្ជើញគ្រួសារធំៗទាំងពីរជាមួយដៃគូមុខជំនួញទៅពីជប់លៀងយប់នេះ " jeongin

" អរ អញ្ចឹងហេ៎ស មិនអីទេពូនិងទៅ " លោកផាក

" បាទចឹងខ្ញុំមិនរខានលោកពូយូរទេ សូមលាសិនហើយ " និយាយហើយចុងអ៊ីនក៏ដើរចេញទៅ តែគេក៏មិនភ្លេចងាកទៅមើលម៉ាក់ស៊ងមីនដែរកំពុងអង្គុយរៀបផ្កាដាក់ថូផងដែរ

សម្រាប់រឿងនេះមិនសេដទាំងស្រុងទេ អ្នកសរសេរបន្ថយហើយខ្លាចសតិអារម្មណ៍ 🫶☺️

គំនុំស្នេហ៍ភរិយាស្របច្បាប់ 💔🥀 // Hyunlix // ចប់Where stories live. Discover now